សុខភាព
ឈប់ជក់បារីទាន់ខ្លួននៅក្មេង បើចង់បាន សុខភាពល្អ
បារី ទោះបីជាមនុស្សគ្រប់គ្នាសុទ្ធតែដឹងថា ធ្វើឲ្យប៉ះពាល់ដល់សុខភាព ប៉ុន្តែអ្នកផលិតនៅ តែផលិត និងលក់នៅ តែលក់គ្រប់ទីកន្លែង។ បើនិយាយតែក្នុងប្រទេសម៉ាឡេស៊ី យុវវ័យមានអាយុចាប់ពី ១៨ឆ្នាំឡើងទៅ អាចទិញបារីបានគ្រប់កន្លែង ប៉ុន្តែនៅលើកញ្ចប់បារីទាំងនោះ មានដាក់រូបបម្រាមទាក់ទងអំពីផលវិបាកនៃការជក់បារីមកស្រាប់។ ដូចនេះហើយ មានអ្នកខ្លះ ភ័យខ្លាចផលវិបាកទាំងនោះ ហើយឈប់ជក់ តែក៏មានអ្នកខ្លះទៀតបានញៀនជាមួយបារីនោះរួចបាត់ទៅហើយ។
ដូចនេះដើម្បីចង់ឲ្យខ្លួនយើងមានសុខភាពល្អ មានជីវិតរស់នៅល្អប្រសើរ និងអាចទទួលបានអារម្មណ៍ល្អ យើងគួរតែឈប់ជក់បារីពីពេលនេះតទៅ។
១- អារម្មណ៍ស្រស់ស្រាយ និងផ្ដោតអារម្មណ៍បានល្អ
ការផ្ដាច់ខ្លួនចេញពីការញៀនអ្វីមួយ គឺចាប់ផ្ដើមចេញពីការប្រឹងប្រែងនៃផ្លូវចិត្ដរបស់យើង។ ខួរក្បាលរបស់អ្នកជក់បារី មានផ្ទុកកន្លែងទទួលជាតិនីកូទីនជាច្រើន ដូចនេះបើគាត់ផ្ដាច់បារីបាន គាត់ត្រូវការពេលយ៉ាងតិចមួយខែ ដើម្បីឲ្យខួរក្បាលត្រឡប់មកដូចដើមវិញ។
មួយវិញទៀត អ្នកស្រាវជ្រាវបានរកឃើញថា អ្នកដែលឈប់ជក់បារីបាន នឹងមានសុខភាពផ្លូវចិត្ដល្អក្នុងរយៈពេលយូរបន្តិច។ ពេលឈប់ជក់បារី នឹងមិនសូវធ្វើឲ្យយើងមានអារម្មណ៍បាក់ទឹកចិត្ដ គិតច្រើន និងលែងស្ត្រេស ដូចកាលពេកនៅជក់បាតី និងធ្វើឲ្យការរស់នៅបានស្រួលជាងមុន។ ផ្ទុយមកវិញ សម្រាប់អ្នកដែលព្យាយាម និងផ្ដាច់បារីមិនបានសម្រេច នោះនឹងមានបញ្ហាផ្លូវចិត្ដកាន់តែធ្ងន់ធ្ងរក្នុងពេលខាងមុខ។
២- មានរាងស្អាត
យើងទាំងអស់គ្នាសុទ្ធតែដឹងថា សារធាតុគីមីក្នុងបារី បណ្ដាលឲ្យប៉ះពាល់ដល់សួត។ តែរឿងដែលល្អនោះគឺ អុកស៊ីសែនក្នុងខ្លួននឹងកើនឡើង ក្នុងរយៈពេល ១២ម៉ោងដែលមិនបានជក់បារី។ ពេលក្នុងខ្លួនមិនសូវមានជាតិកាបូនម៉ូណូអុកស៊ីត នោះយើងនឹងអាចដកដង្ហើមស្រួលជាងពេលជក់បារី ហើយយើងកាន់តែស្រួលដកដង្ហើម ពេលចាប់ផ្ដើមហាត់ប្រាណ។ អ្នកធ្លាប់ជក់បារីពីមុននឹងមានកម្លាំងខ្លាំងជាងមុន ដោយសារខ្លួនគាត់ពេលនេះមានអុកស៊ីសែនគ្រប់គ្រាន់គ្រប់ពេល ក្រោយឈប់ជក់បារី។
ការជក់បារី ក៏ធ្វើឲ្យចង្វាក់បេះដូងលោតញាប់ដែរ ដែលវានឹងធ្វើឲ្យអ្នកជក់ប្រឈមជាមួយកំណកឈាមក្នុងសរសៃឈាម ឡើងកូលេស្តេរ៉ូល និងជំងឺសរសៃឈាមបេះដូង។ ចង្វាក់បេះដូង នឹងត្រឡប់មកដូចដើមវិញ ក្នុងរយៈពេល ២០នាទីក្រោយជក់បារី ប៉ុន្តែសម្ពាធឈាម និងចរន្ដឈាមអាចត្រឡប់មកដូចដើមក្នុងរយៈពេល មួយខែបន្ទាប់ពីអ្នកជក់ ផ្ដាច់បារីបាន។
៣- រស់ជាតិ និងក្លិន
ការជក់បារីធ្វើឲ្យខូច ចុងសរសៃប្រសាទនៅតាមមាត់ និងច្រមុះ ដែលវានឹងធ្វើឲ្យអ្នកជក់បារីពិបាកក្នុងការហិត និងដឹងរស់ជាតិនៃអាហារ។ ចុងសរសៃប្រសាទទាំងនោះ នឹងចាប់ផ្ដើមលូតលាស់ឡើងវិញ ក្នុងរយៈពេល២ថ្ងៃក្រោយពេលឈប់ជក់បារី ដែលវានឹងធ្វើឲ្យអ្នកជក់បារី អាចដឹងរស់ជាតិ និងក្លិនឡើងវិញបានដូចមុន។
បើយើងមិនជក់បារី នោះយើងនឹងមានអារម្មណ៍ថាខ្យល់ជុំវិញខ្លួន ស្រស់ស្រាយជានិច្ច ហើយវាក៏ដល់ពេល ដែលយើងត្រូវឈប់យកក្លិនផ្សេងបារីតាមខ្លួន ជាប់លើសម្លៀកបំពាក់ និងសក់របស់ទៀតហើយដែរ។ បើអ៊ីចឹងមែន មនុស្សជុំវិញខ្លួនយើង ក៏អាចដកដង្ហើមបានស្រួលជាងមុន ដោយពួកគាត់មិនចាំបាច់ត្រូវមកហិតក្លិនផ្សេងបារីរបស់យើងទៀតនោះទេ។
៤- មានទំនុកចិត្ដលើខ្លួនឯង និងមានអារម្មណ៍ល្អ
យើងអាចសង្កេតដឹងថាមនុស្សម្នាក់ជក់បារី បានតាមរយៈបបូរមាត់របស់គាត់។ ការជក់បារី មិនត្រឹមតែធ្វើឲ្យបបូរមាត់ និងអញ្ចាញធ្មេញខ្មៅនោះទេ វាក៏ធ្វើឲ្យស្បែក និងសក់ស្ងួតដែរ ហើយវាក៏នឹងអាចធ្វើឲ្យរបកស្បែក ជាំស្បែក ប្រេះស្បែក និងសក់បាស់សំពីងសំពោងទៀតផង។
ក្រោយពេលយើងឈប់ជក់បារី បបូរមាត់ អញ្ចាញធ្មេញ និងស្បែកចាប់ផ្ដើមស្អាតឡើងវិញបន្តិចម្ដងៗ ចំណែកសក់វិញក៏ប្រែជាភ្លឺថ្លា និងមានទម្ងន់ឡើងវិញដូចគ្នា។ ការកែប្រែរូបរាងមកល្អបែបនេះ និងធ្វើឲ្យយើងមានកម្លាំងចិត្ដចង់ផ្ដាច់បារីឲ្យបានកាន់តែលឿន។ ពេលយើងមានរូបរាង និងអារម្មណ៍ល្អ នោះយើងនឹងមានភាពជឿជាក់ ដែលធ្វើឲ្យដងខ្លួនពោពេញដោយថាមពល ដែលថាមពលនោះល្អប្រសើរជាងថាមពលបានមកពីជាតិនីកូទីន ដែលគ្រាន់ជាថាមពលបានត្រឹមពេលខ្លី។
៥- មានសុខភាពល្អយូរអង្វែង
រាល់គុណសម្បតិ្ដដែលបានរៀបរាប់ខាងលើ សុទ្ធតែបញ្ជាក់ថាការបញ្ឈប់ជក់បារី គឺចូលរួមចំណែកជួយឲ្យយើងមានសុខភាពល្អ។ ការជួយឲ្យមានសុខភាពល្អ នេះនឹងបន្តនៅជាមួយយើងយូរអង្វែង ជួយទ្រទ្រង់ជីវិត សរីរាង្គខាងក្នុង និងជួយបង្កើនថាមពលរបស់ប្រព័ន្ធការពារ ទៅទប់ទល់ជាមួយជំងឺជាច្រើន។
ការសិក្សាធ្វើលើអ្នកធ្លាប់ជក់បារីរាប់លាននាក់ បានបង្ហាញឲ្យឃើញអំពីគុណសម្បត្ដិ ដែលមានរយៈពេលយូរអង្វែង។ ក្នុងរយៈពេល ៥ឆ្នាំក្រោយឈប់ជក់បារី អ្នកផ្ដាច់បារីនឹងកាត់បន្ថយអត្រាប្រឈមជាមួយជំងឺសរសៃឈាមបេះដូង ដូចជាគាំងបេះដូង និងស្ទះសរសៃឈាមខួរក្បាល បានរហូតដល់ ៣៨ភាគរយ បើធៀបជាមួយអ្នកដែលនៅបន្តជក់បារី។ ដូចនេះហើយបានគេណែនាំឲ្យអ្នកឈប់ជក់បារី ទាន់ខ្លួននៅក្មេង និងយកពេលនោះមករស់នៅឲ្យបានសប្បាយវិញ៕
-
វប្បធម៌ ជំនឿ១ សប្តាហ៍ ago
កត់ចំណាំ បើមានប្រជ្រុយនាំសំណាង៣កន្លែងលើរាងកាយ ដូចនាំកំណប់ទ្រព្យមកឲ្យដល់ផ្ទះ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ក្រុមហ៊ុនអាមេរិក ប្រកាសដាក់លក់ថ្នាំចាក់ព្យាបាលជំងឺអេដស៍ក្នុងតម្លៃថោក នៅ១២០ប្រទេស
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
«ភូមិទៀមលើ» មានប្រវត្តិជូរចត់ កើតចេញពីចម្បាំងរវាងកុលសម្ព័ន្ធ និងកុលសម្ព័ន្ធជនជាតិដើមភាគតិចនៅក្នុងខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
១១ខែ វៀតណាម រញ្ជួយដី ៤៥៨លើក
-
សុខភាព៥៣ នាទីutes ago
ផ្លែឈើ៤មុខ គ្រោះថ្នាក់ខ្លាំងសម្រាប់អ្នកជំងឺខ្សោយតម្រងនោមធ្ងន់ធ្ងរ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
គ្រូទាយល្បីឈ្មោះ២រូប សុទ្ធតែទាយរឿងដែលគ្មាននរណាចង់ឲ្យកើត នៅឆ្នាំក្រោយ
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
អ្នកនាង ខាត់ សុឃីម សោកស្តាយចំពោះមរណភាពតារាចម្រៀងប្រុសម្នាក់ គាំងបេះដូងស្លាប់ទាំងវ័យក្មេង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update៖ អ្នកកាសែតដែលត្រូវខ្មាន់កាំភ្លើងបាញ់ប្រហារនៅស្រុកជីក្រែង បានបាត់បង់ជីវិតហើយ ក្រោយបញ្ជូនដល់មន្ទីរពេទ្យជាង១ថ្ងៃ