សុខភាព
អ្នកជំងឺមហារីកតម្រងនោម គប្បីចៀសវាង អាហារទាំងនេះ
តម្រងនោមមានតួនាទីបញ្ចេញចោលជាតិទឹកដែលលើស និងកាកសំណល់ចេញពីរាងកាយ។ ដូចទៅ នឹងសរីរាង្គដទៃផ្សេងទៀតដែរ តម្រងនោមងាយនឹងកើតជំងឺមហារីក។ យ៉ាងណាមិញ សម្រាប់អ្នកដែលកើតជំងឺមហារីកតម្រងនោម គប្បីដកចេញនូវអាហារមិនល្អសម្រាប់តម្រងនោម ដើម្បីជួយឲ្យការព្យាបាលជំងឺមហារីកមួយនេះ ប្រកបដោយប្រសិទ្ធភាពខ្ពស់។

១. អាហារមានសារធាតុ Oxalate
អ្នកជំងឺមហារីកតម្រងនោម គប្បីជៀសវាងអាហារដែលមានបរិមាណសារធាតុoxalateខ្ពស់ ពីព្រោះសារធាតុគីមីមួយនេះអាចជាប់នៅតម្រងនោម បង្កើតបានជាក្រួសតម្រងនោម និងអាចបង្កឲ្យមានបញ្ហាសុខភាពផ្សេងទៀត ដែលអាចប៉ះពាល់ដល់ការព្យាបាលជំងឺមហារីកតម្រងនោមបាន។ សារធាតុoxalateមាននៅក្នុងបន្លែស្លឹកបៃតង ដូចជាស្ពៃពួយឡេង តៅហ៊ូ គ្រាប់ធញ្ញជាតិ តែ និងឆៃថាវជាដើម។
២. ប្រូតេអ៊ីនសត្វ
ទោះបីជាប្រូតេអ៊ីនមានអត្ថប្រយោជន៍ក្នុងការថែទាំសាច់ដុំ និងបង្កើតកោសិកាក៏ពិតមែន ប៉ុន្តែវាបែរជាផ្ដល់ផលប៉ះពាល់ចំពោះអ្នកជំងឺមហារីកតម្រងនោមទៅវិញ។ នៅពេលដែលយើងញ៉ាំអាហារដែលសំបូរទៅដោយជាតិប្រូតេអ៊ីនខ្ពស់ សមាសធាតុគីមីគឺអាស៊ីដអ៊ុយរិក អាចកកកុញនៅក្នុងរាងកាយរបស់យើងជាជាតិពុល និងបណ្តាលឲ្យមានបញ្ហាសុខភាពផ្សេងដូចជាជំងឺបេះដូង ឈឺសន្លាក់ និងសាច់ដុំចុះខ្សោយ ដែលជះឥទ្ធិពលមិនល្អដល់អ្នកជំងឺមហារីកតម្រងនោម។ ពពួកប្រូតេអ៊ីនសត្វមាននៅក្នុងសាច់មាន់ សាច់ជ្រូក សាច់គោ ទឹកដោះគោ ឈីស ពង់មាន់ និងសាច់សត្វដទៃទៀត។
៣. អាហារមានជាតិប៉ូតាស្យូមខ្ពស់
ជាមួយគ្នានេះដែរ ប៉ូតាស្យូមដែលលើសនៅក្នុងរាងកាយរបស់យើងអាចប៉ះពាល់ដល់ជំងឺមហារីកតម្រងនោម។ ជាក់ស្ដែង ប៉ូតាស្យូមដឹកនាំសាច់ដុំ និងមុខងារចង្វាក់បេះដូង។ ជាលទ្ធផល នៅពេលដែលយើងមានប៉ូតាស្យូមច្រើនហួសប្រមាណ វាអាចធ្វើឲ្យសាច់ដុំចុះខ្សោយ ព្រមទាំងកើតមានជំងឺសរសៃឈាមបេះដូង ដែលអាចធ្វើឲ្យការព្យាបាលជំងឺមហារីកតម្រងនោមកាន់តែស្មុគស្មាញថែមទៀត។ អាហារដែលមានជាតិប៉ូតាស្យូមខ្ពស់ រួមមានផ្លែប័រ សូកូឡា ផ្លែលម៉ើ ផ្កាខាត់ណាបៃតង ទឹកដោះគោ និងចេក។ល។

៤. អាហារមានជាតិផូស្វ័រ
ប្រសិនបើយើងមានជំងឺមហារីកតម្រងនោម ឬជំងឺដែលពាក់ព័ន្ធ ការញ៉ាំអាហារដែលមានជាតិផូស្វ័រអាចធ្វើឲ្យស្ថានភាពជំងឺកាន់តែយ៉ាប់យ៉ឺន។ នៅពេលដែលយើងញ៉ាំអាហារប្រភេទនេះ រាងកាយរបស់យើងមិនអាចបញ្ចេញចោលជាតិគីមីបានត្រឹមត្រូវឡើយ។ កត្តានេះអាចបណ្ដាលឲ្យយើងចុះខ្សោយ ឈឺសន្លាក់ និងដាក់សម្ពាធនៅតម្រងនោម។ អាហារដែលមានសំបូរទៅដោយជាតិផូស្វ័រមានដូចជាថ្លើម សណ្ដែក សូកូឡា ទឹកដោះគោជូរ ទឹកដោះគោ និងឈីស៕

-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
សន្តិសុខសង្គម២១ ម៉ោង ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម១ សប្តាហ៍ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ជីវិតកម្សាន្ដ១១ ម៉ោង ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ