សុខភាព
កើតទឹកនោមផ្អែម ព្យាបាលដោយថ្នាំបុរាណ ដូចសម្លាប់អ្នកជំងឺ
បើកើតទឹកនោមផ្អែម ហើយស្វែករកការព្យាបាលដោយឱសថបុរាណ ប្រៀបនឹងសម្លាប់អ្នកជំងឺ នេះបើតាមការលើកឡើងរបស់លោកសាស្ត្រាចារ្យមហាបរិញ្ញា សេង សេរី ឯកទេសជំងឺទឹកនោមផ្អែម។

លោកសាស្ត្រាចារ្យវេជ្ជបណ្ឌិតបង្រៀននៅសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាលរូបនេះ បន្តថា អ្នកជំងឺទឹកនោមផ្អែមដែលធ្លាក់ខ្លួនធ្ងន់ធ្ងរ ដោយសារតែខ្វះការព្យាបាលត្រឹមត្រូវតាមក្បូនពេទ្យ ច្រើនជឿការផ្សព្វផ្សាយពីការព្យាបាលដោយថ្នាំបុរាណ។ ការជឿលើថ្នាំបុរាណ មិនត្រឹមតែធ្វើឲ្យជំងឺកាន់តែធ្ងន់ធ្ងរនោះទេ គឺខាតបង់ទាំងពេលវេលា ចំណាយលុយកាក់ច្រើន ហើយធ្លាក់ខ្លួនពិការទៀត។
“អ្នកជំងឺច្រើនតែជឿថា ស្លឹកនេះជាមួយស្លឹកនោះ ប្រើទៅជាទឹកនោមផ្អែម ធ្វើអ៊ីចឹងដូចសម្លាប់អ្នកជំងឺវិញទេ ដែលយើងផ្សព្វផ្សាយបែបហ្នឹង បើគេធ្វើអ៊ីចឹងកើត ពិភពលោកគេមិនទុកឲ្យអ្នកកើតទឹកនោមផ្អែម ដល់ ៥០០-៦០០ លាននាក់នោះទេ គេព្យាបាលជាហើយ”។ លោកសាស្ត្រាចារ្យវេជ្ជបណ្ឌិត រៀបរាប់។

ផ្ទុយមកវិញ លោកវេជ្ជបណ្ឌិតថា បើអ្នកជំងឺទឹកនោមផ្អែមដែលទទួលបានការព្យាបាលត្រឹមត្រូវ ជាមួយគ្រូពេទ្យជំនាញ អាចរស់បានយូរដូចមនុស្សធម្មតា អាយុអាចដល់ ៧០-៨០ឆ្នាំ ធ្វើកិច្ចការងារអ្វីក៏បាន។ ចំពោះអ្នកដែលមានជំងឺទឹកនោមផ្អែម ហើយមានដំបៅជើង ត្រូវកាត់ជើងចោល ភាគច្រើនអ្នកជំងឺទទួលការព្យាបាលមិនបានត្រឹមត្រូវដូចគ្នា។
ជាដំបូន្មានសម្រាប់អ្នកជំងឺទឹកនោមផ្អែម លោកវេជ្ជបណ្ឌិត សេង សេរី ថា អ្នកជំងឺត្រូវព្យាបាលឲ្យបានជាប់លាប់ តាមដានកម្រិតជាតិស្ករក្នុងឈាមឲ្យបានត្រឹមត្រូវ ឧស្សហ៍ជួបពិគ្រោះជាមួយគ្រូពេទ្យ ចំណែកចំណីចំណុក ត្រូវចៀសវាងពពួកអាហារណាផ្អែមខ្លាំង៕
អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្យ
ចុចអាន៖ វិធីហាត់ប្រាណ ទប់ទល់ផលវិបាកដោយសារទឹកនោមផ្អែម
ចុចអាន៖ កុំចេះតែហ៊ាន! កើតជំងឺទឹកនោមផ្អែម មិនអាចស្ត្រេសផ្ដេសផ្ដាសទេ

-
សន្តិសុខសង្គម៣ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់
-
ចរាចរណ៍៣ ថ្ងៃ ago
បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ពលរដ្ឋចោទជនជាតិចិនមួយក្រុមនៅក្រុមហ៊ុនចម្ការចេកខេត្តក្រចេះ បាញ់សត្វគោក្របីអ្នកស្រុកលេីកដាក់ឡានយ៉ាងអានាធិបតេយ្យ