សុខភាព
កុមារាអាយុ ៦ ខែម្នាក់ មានជំងឺផ្លូវដង្ហើមធ្ងន់ធ្ងរ បានគ្រូពេទ្យគន្ធបុប្ផាសង្គ្រោះដោយជោគជ័យ
កុមារាអាយុត្រឹម ៦ ខែម្នាក់ បានរស់រានមានជីវិត ក្រោយទទួលការសង្គ្រោះជោគជ័យពីក្រុមគ្រូពេទ្យគន្ធបុប្ផាទី ៣ ដែលកុមាររូបនោះ មានជំងឺផ្លូវដង្ហើមធ្ងន់ធ្ងរ។
ក្មេងប្រុសអាយុ៦ខែមកពីខេត្តបាត់ដំបង រងគ្រោះដោយវិបត្តិផ្លូវដង្ហើមយ៉ាងធ្ងន់ធ្ងរបង្កទ្បើង ដោយសរសៃឈាមក្រហមធំដុះបែកជាពីរខុសប្រក្រតី ដែលរុំព័ទ្ធ និងសង្កត់យ៉ាងខ្លាំងទៅលើបំពង់ខ្យល់និងបំពង់អារហារ (Double aortic arch causing severe tracheoesophageal compression).

ក្រោមកិច្ចសហការពីក្រុមគ្រូពេទ្យឯកទេសសង្គ្រោះបន្ទាន់គ្រូពេទ្យឯកទេសរូបភាពសាស្ត្រ និងក្រុមគ្រូពេទ្យឯកទេសវះកាត់បេះដូងសរសៃឈាម យើងបានជួយសង្គ្រោះជីវិតកុមារនេះ ដោយជោគជ័យ និងទាន់ពេលវេលា។ សូមបញ្ជាក់ថា នេះជាករណីកម្រមួយ វាមានការពិបាកក្នុងការសង្គ្រោះ និងធ្វើរោគវិនិច្ឆ័យណាស់។ ប្រសិនបើយើងគ្មានម៉ាស៊ីនជំនួយផ្លូវដង្ហើម និងម៉ាស៊ីនថតឆ្លុះសរសៃឈាមបេះដូងយ៉ាងទំនើបនោះទេ កុមារនេះប្រហែលជាគ្មានឱកាសរស់រានមានជីវិតនោះទ្បើយ។

សូមអរគុណ និងកោតសរសើរចំពោះការខិតខំបំពេញភារកិច្ចជារៀងរាល់ថ្ងៃ ដើម្បីសង្គ្រោះកុមារកម្ពុជាពីសំណាក់ក្រុមគ្រូពេទ្យជំនាញរបស់យើងនៅមន្ទីរពេទ្យជ័យវរ្ម័នទី៧ (គន្ធបុប្ផាទី៣)។ រាល់ការព្យាបាលទាំងអស់ គឺឥតគិតថ្លៃ សម្រាប់គ្រប់ៗគ្នា ដោយគ្មានការរើសអើង រាល់ការបរិច្ចាគតូចឬធំ គឺពិតជាបានជួយព្យាបាល សង្គ្រោះ និងការពារជីវិត អរគុណគន្ធបុប្ផា អរគុណមូលនិធិគន្ធបុប្ផាកម្ពុជា-មូលនិធិគន្ធបុប្ផាស្វីស តាំងពីឆ្នាំ១៩៩២៕
អត្ថបទ៖ រស្មី

-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
មីយ៉ាន់ម៉ា៖ ក្រុមសង្គ្រោះតួកគី ជួយជីវិតបុរសម្នាក់ ក្រោយជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា
-
ចរាចរណ៍៤ ថ្ងៃ ago
រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល
-
សន្តិសុខសង្គម៥ ថ្ងៃ ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
Breaking News! ផ្ទុះការបាញ់គ្នាដ៏រន្ធត់ នៅក្បែរផ្សារខេត្ត Samut Prakan ប្រទេសថៃ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
សភាពាណិជ្ជកម្មអាមេរិកនៅកម្ពុជា ស្នើឱ្យដោះស្រាយបញ្ហាពន្ធអាមេរិកថ្មី ដើម្បីបញ្ចៀស «វិបត្តិសេដ្ឋកិច្ចជ្រាលជ្រៅ»