សុខភាព
ក្រសួងសុខាភិបាល ប្រាប់ ៣វិធី ការពារខ្លួនពី អូមីក្រុង
ក្រោយពេលកូវីដបំប្លែងខ្លួនប្រភេទ អូមីក្រុង (Omicron) រាតត្បាតមកដល់ កម្ពុជា ជឿថាគ្រប់គ្នាច្បាស់ជាមានក្ដីព្រួយបារម្ភ ខណៈវីរុសនេះត្រូវបានអ្នកវិទ្យាអះអាងថា វាអាចចម្លងលឿនបំផុត និងខ្លាំងជាងវីរុសបំប្លែងខ្លួនដទៃៗទៀត។
ថ្វីត្បិត អូមីក្រុង មានសមត្ថភាពចម្លងរហ័សពិតមែន ប៉ុន្តែគ្រប់គ្នា អាចការពារខ្លួនឯងបាន ប្រសិនអនុវត្តតាមគោលការណ៍សុវត្ថិភាពរបស់ក្រសួងណែនាំ។ ជាមួយគ្នានេះ ដើម្បីការពារនិងទប់ស្កាត់ឱ្យបានទាន់ពេលវេលានូវការចម្លងវីរុសប្រភេទថ្មី អូមីក្រុង និងដើម្បីបន្តនិរន្តភាពនៃការរស់នៅក្នុងប្រក្រតីភាពថ្មីក្នុងសង្គមកម្ពុជា ឯកឧត្តមសាស្រ្តាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល ធ្លាប់បានធ្វើការអំពាវនាវ និងក្រើនរំលឹកដល់ប្រជាពលរដ្ឋទាំងអស់ឲ្យអនុវត្ដវិធានការ និងការណែនាំដូចខាងក្រោម៖

១. សូមបន្តអនុវត្តវិធានការសំខាន់ៗ ជាពិសេសសូមបន្តអនុវត្តវិធានការ “៣ការពារ និង៣កុំ” ឱ្យបានហ្មត់ចត់ ដើម្បីកាត់បន្ថុយហានិភ័យនៃការឆ្លងវីរុសកូវីដ-១៩ រួមទាំងអនុវត្តន៍វិធានការសុខភាពសាធារណៈនិងសង្គមចាំបាច់នានាដូចជា ការពាក់ម៉ាសឱ្យបានត្រឹមត្រូវ អនាម័យដៃដោយលាងសម្អាតញឹកញា់ ការរក្សាគម្លាតសុវត្ថិភាពបុគ្គល ១,៥ម៉ែត្រឡើង ការកែលម្អខ្យល់ចេញចូលនៃទីធ្លាក្នុងផ្ទះ ឬទីតាំងការងារ ឬទីតាំងប្រកបរបររកស៊ីទទួលទាន ជៀសវាងកន្លែងមានមនុស្សច្រើន កន្លែងដែលបិទជិតគ្មានខ្យល់ចេញចូល និងទទួលចាក់ថ្នាំបង្ការកូវីដ-១៩ ឱ្យបានគ្រប់ដូសមូលដ្ឋានទាំងអស់។
២. រាយការណ៍ជូនអាជ្ងាធរមូលដ្ឋាន ឬគ្រូពេទ្យដែលនៅជិតលោកអ្នក អំពីករណីសង្ស័យណាមួយដែលពាក់ព័ទ្ធទៅនឹងភាពខុសប្លែកគ្នានៃរោគសញ្ញា ឬជំងឺនិងត្រូវនៅឱ្យដាច់ដោយឡែកដើម្បីកុំឱ្យមានការចម្លងបន្តទៅអ្នកដែលនៅជិតខ្លួន ឬក្រុមគ្រួសារខ្លួនក្នុងអំឡុងពេលរង់ចាំការវិភាគដើម្បីរកវីរុសបំប្លែងថ្មីនេះ។
៣. ត្រូវជុំរុញប្រជាពលរដ្ឋឱ្យទៅទទួលការចាក់វ៉ាក់សាំងកូវីដ-១៩ឱ្យបានគ្រប់គ្នា ជាពិសេសជនដែលងាយរងគ្រោះ និងបង្កើនការយកចិត្តទុកដាក់បន្ថែមទៀត ដោយបុគ្គលម្នាក់ៗត្រូវទទួលខុសត្រូវលើការពារខ្លួន ព្រមទាំងគ្រួសារ និងសហគមន៍ត្រូវលើកកម្ពស់ការចូលរួម តាមដាន និងអនុវត្តវិធានការការពារ នោងស្វែងរកការព្យាបាលឱ្យទាន់ពេលវេលា ដើម្បីជួយសង្រ្គោះអាយុជីវិតអ្នកជំងឺធ្ងន់ៗ ជាដើម៕


អត្ថបទ៖ សន្យា
ចុចអាន៖ ក្រោយ អូមីក្រុង ចូលដល់ កម្ពុជា នេះជារោគសញ្ញាគួរតាមដាន
ចុចអាន៖ វ៉ាក់សាំងការពារកូវីដបច្ចុប្បន្ន អាចទប់ស្កាត់ Omicron កម្រិតណា?

-
ព័ត៌មានជាតិ២ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង ago
មីយ៉ាន់ម៉ា៖ ក្រុមសង្គ្រោះតួកគី ជួយជីវិតបុរសម្នាក់ ក្រោយជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
សន្តិសុខសង្គម២ ថ្ងៃ ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
ចរាចរណ៍២ ថ្ងៃ ago
រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល