សុខភាព
ខែត្រជាក់ អាចរំខានដល់ការមករដូវរបស់ស្រីៗមួយចំនួន
ជឿអត់ថាខែត្រជាក់អាចរំខានដល់វដ្ដរដូវរបស់ស្រីៗ? រដូវធ្លាក់ខ្យល់ អាកាសធាតុក៏ត្រជាក់ជាងខែផ្សេងៗទៀត ដែលការណ៍នេះ អាចធ្វើឲ្យគ្នាយើងមួយចំនួនងាយនឹងឈឺ។ ដូចគ្នាដែរ ស្រីៗមួយចំនួនអាចមានអារម្មណ៍ប្រែប្រួលនៅរដូវធ្លាក់ខ្យល់ត្រជាក់ ជាពិសេសក៏អាចមានបញ្ហាដល់ការមករដូវផងដែរ។

មូលហេតុមួយចំនួននាំឲ្យរដូវរងា អាចរំខានដក់ការមករដូវ៖
១. សកម្មភាពអូវែត្រូវកាត់បន្ថយ
អាកាសធាតុប្រែប្រួល ក៏អាចធ្វើឲ្យវដ្ដរដូវរបស់ស្រីៗយើងប្រែប្រួលដូចគ្នា។ តាមរយៈការសិក្សាកន្លងមក នៅរដូវរងា ស្រ្តីហាក់មានការបញ្ចេញអ័រម៉ូនច្រើន និងវដ្ដរដូវខ្លីជាងរដូវក្ដៅ ០,៩ថ្ងៃ។ ដូចគ្នាដែរ សកម្មភាពរបស់អូវែ ដំណើរការបានល្អនៅក្នុងរដូវក្ដៅ បើធៀបនឹងដំណើរការដូចគ្នានៅរដូវរងា។ ដូចនេះហើយ បានជាស្រីៗមួយចំនួនអាចជួបបញ្ហាខ្លះទាក់ទងនឹងការមករដូវក្នុងរដូវរងា។
២. រោគសញ្ញាមុនមករដូវ
ស្រ្តីមួយចំនួន នៅរដូវរងា អាចមានរោគសញ្ញាមុនមករដូវធ្ងន់ធ្ងរជាងរដូវក្ដៅ។ អំឡុងពេលអាកាសធាតុចុះត្រជាក់ ស្រីៗយើងអាចចំណាយពេលច្រើននៅក្នុងផ្ទះ ធ្វើសកម្មភាពរាងកាយតិច និងអាចញ៉ាំអាហារច្រើនជាងធម្មតា។ ការណ៍នេះអាចរំខានដល់វដ្ដរដូវ និងបង្កជារោគសញ្ញាអវិជ្ជមានមួយចំនួនដល់រោគសញ្ញាមុនមករដូវ។
ហេតុអ្វីអាកាសធាតុត្រជាក់រំខានដល់វដ្ដរដូវរបស់ស្រីៗ?
ពេលអាកាសធាតុល្អមនុស្សយើងអាចចំណាយពេលច្រើននៅក្រៅផ្ទះ។ ការសិក្សាជាច្រើនបានបង្ហាញថា ការធ្វើសកម្មភាពរាងកាយច្រើន និងទៀងទាត់អាចគ្រប់គ្រងវដ្ដរដូវបានល្អ ជាងអ្នកដែលមិនសូវបានបញ្ចេញសកម្មភាពរាងកាយ។ ចំណែករដូវត្រជាក់មនុស្សជាច្រើនចំណាយពេលនៅក្នុងផ្ទះជាជាងចេញក្រៅ ដែលជាហេតុនាំឲ្យសកម្មភាពរាងកាយថយចុះដូចគ្នា។

យ៉ាងណា បើសិនជាស្រីៗយើងមានឈាមរដូវច្រើនជាងធម្មតា រោគសញ្ញាមុនមករដូវដូចជាឈឺក្បាល ចង្អោរ ហើមពោះ ឈឺក្នុងពោះ តឹងសុដន់ និងអស់កម្លាំងខ្លាំង គួរពិភាក្សាជាមួយគ្រូពេទ្យ។
តិចនិកដោះស្រាយខ្លះ
- ញ៉ាំអាហារសម្បូរសារធាតុចិញ្ចឹម ល្អចំពោះសុខភាព
- ហាត់ប្រាណឲ្យបានទៀងទាត់
- រក្សាទម្ងន់ឲ្យបានត្រឹមត្រូវ
- ស្អំទឹកក្ដៅបើឈឺពោះ ឬឈឺចាប់ពេលមករដូវ៕

-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?