សុខភាព
កុមារាអាយុ ៥ ឆ្នាំម្នាក់ ត្រូវពស់ចឹករលួយជើង សំណាងល្អ បញ្ជូនមកមន្ទីរពេទ្យគន្ធបុប្ផាជួយសង្គ្រោះទាន់ពេល
ពិតជាសំណាង ១ ក្នុងមួយពាន់គ្រោះថ្នាក់មែន កុមារអាយុ ៥ ឆ្នាំម្នាក់ រួចផុតជីវិត ក្រោយទទួលបានការជួយសង្គ្រោះពីមន្ទីរពេទ្យគន្ធបុប្ផាភ្នំពេញ ខណៈពស់ចឹកយកទៅគ្រូខ្មែរមើលមិនជា។

បើតាមការបង្ហោះលើបណ្តាញផេកហ្វេសប៊ូករបស់ Dr.beat richner កាលពីរសៀលថ្ងៃទី 15 ខែធ្នូឆ្នាំ 2021 នេះបានបញ្ជាក់ថាក្មេងប្រុសម្នាក់ត្រូវបានសត្វពស់វែកដំបូកចឹកបណ្ដាលឲ្យជាតិពិសជ្រាបចូលពេញប្រព័ន្ធប្រសាទហើយ ត្រូវបានឪពុកម្ដាយបញ្ជូនទៅព្យាបាលនៅគ្រូខ្មែរ ប៉ុន្តែដោយស្ថានភាពកាន់តែធ្ងន់ធ្ងរ ក៏បានបញ្ជូនមកមន្ទីរពេទ្យគន្ធបុប្ផាភ្នំពេញទាន់ពេល ហើយក្រុមគ្រូពេទ្យបានយកចិត្តទុកដាក់ជួយសង្គ្រោះក្មេងរូបនោះរហូតបានដោយជោគជ័យ។


ក្មេងប្រុសម្នាក់នេះ អាយុ៥ឆ្នាំ មកពីខេត្តកំពុងធំ ត្រូវបានពស់វែកដំបូក ចឹក ពេលលេងនៅក្រោមផ្ទះ ព្យាបាលនៅគ្រូខ្មែរ អស់៣ថ្ងៃ រហូតដល់រលួយជើង និងសន្លប់បាត់ដង្ហើម(ដោយសារពិសពស់ ជ្រាបចូលដល់ប្រព័ន្ធប្រាសាទខួរក្បាល-neurotoxicity) ត្រូវបានជួយសង្គ្រោះ ដោយម៉ាស៊ុនជំនួយដង្ហើម និងថ្នាំបន្សាបពិស អស់ ៣០ដប នៅបន្ទប់សង្គ្រោះបន្ទាន់គន្ធបុប្ផា ថ្ងៃទី៥ បានដឹងខ្លួននិងរស់រាន មានជីវិតឡើងវិញ ។ព្រោះរាល់១ដុល្លារ របស់លោកអ្នក គឺពិតជាបានជួយព្យាបាល សង្គ្រោះ និងការពារជីវិត អរគុណមូលនិធិគន្ធបុប្ផាកម្ពុជា-មូលនិធិគន្ធបុប្ផាស្វីស តាំងពីឆ្នាំ១៩៩២៕

អត្ថបទ៖ រស្មី

-
ព័ត៌មានជាតិ២ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង ago
មីយ៉ាន់ម៉ា៖ ក្រុមសង្គ្រោះតួកគី ជួយជីវិតបុរសម្នាក់ ក្រោយជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
សន្តិសុខសង្គម២ ថ្ងៃ ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
ចរាចរណ៍២ ថ្ងៃ ago
រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល