សុខភាព
ចេះតិចនិកនេះ ជួយសម្អាតសួតឱ្យមានសុខភាពល្អឡើងវិញ
ការសម្អាតសួតអាចជួយឱ្យសួតយើងមានសុខភាពល្អឡើងវិញ ព្រោះរាល់ថ្ងៃយើងរងនឹងការបំពុលក្នុងបរិយាកាស ឬការស្រូបសារធាតុគីមីពីផលិតផលផ្សេងៗ។ យើងគួរសម្អាតសួតតាមវីធីណាខ្លះ?
យើងអាចសាកល្បងវិធីសម្អាតសួតតាមបែបធម្មជាតិដូចខាងក្រោម៖
១. ស្រូបចំហាយទឹកក្តៅឧណ្ហៗ

ការស្រូបចំហាយទឹកក្តៅឧណ្ហៗអាចជួយបើកផ្លូវដង្ហើម ជួយធ្វើឱ្យស្លេស្មរាវ និងជួយសម្អាតជាតិស្លេស្មចេញពីសួត។
២. ញុំាតែបៃតង
តែបៃតងផ្ទុកទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្មដែលអាចកាត់បន្ថយការរលាក។ លើសពីនេះទៅទៀត ការស្រាវជ្រាវមួយចំនួនបានបង្ហាញថាតែបៃតងអាចជួយការពារជាលិកាសួតពីផលប៉ះពាល់ដោយសារស្រូបផ្សែងទៀតផង។
៣. ហាត់ប្រាណឱ្យបានទៀងទាត់
ការហាត់ប្រាណបែបអេរ៉ូប៊ីកដូចជា ជិះកង់ ហែលទឹក ដើរ និងរាំជាដើម អាចជួយពង្រឹងសមត្ថភាពសួត បង្កើនកម្រិតអុកស៊ីសែនក្នុងឈាម និងផ្តល់អត្ថប្រយោជន៍ច្រើនដល់សុខភាព។ ប្រសិនបើយើងមានជំងឺស្ទះសួតរុំារ៉ៃ (COPD) ឬជំងឺហឺត យើងត្រូវពិគ្រោះជាមួយគ្រូពេទ្យជំនាញជាមុន មុនពេលចាប់ផ្តើមធ្វើលំហាត់ប្រាណណាមួយ។
៤. ដកដង្ហើមវែងៗ

ការដកដង្ហើមវែងៗកន្លះម៉ោងរាល់ថ្ងៃអាចជួយបណ្តេញជាតិពុលចេញពីសួតបាន។ យើងអាចចាប់ផ្តើមដោយដកដង្ហើមចូលតាមច្រមុះឱ្យវែងតាមដែលអាចធ្វើទៅបាន រួចបញ្ចេញខ្យល់វិញតាមមាត់យឺតៗ។
៥. ញ៉ាំអាហារប្រឆាំងនឹងការរលាក
ប្រសិនបើផ្លូវដង្ហើមយើងរលាក យើងអាចថប់ដង្ហើម និងណែនទ្រូង។ អាហារប្រឆាំងនឹងការរលាកដូចជា ប៊្លូបឺរី សារីព្រៃ ក្រូច ឆឺរី ប្រូខូលី សូកូឡាខ្មៅ ត្រីសាល់ម៉ុន រមៀត ខ្ញី ទឹកឃ្មុំ បន្លែស្លឹកបៃតង ប្រេងអូលីវ និងសណ្តែកជាដើម សុទ្ធតែអាចជួយកាត់បន្ថយការរលាក និងជួយឱ្យយើងដកដង្ហើមបានស្រួល។
៦. បញ្ឈប់ការជក់បារី
ជាតិនីកូទីន និងផ្សែងបារីមិនត្រឹមតែធ្វើឱ្យមុខងារសួតចុះខ្សោយទេ ថែមទាំងធ្វើឱ្យយើងប្រឈមនឹងការឆ្លងមេរោគ និងកើតមហារីកសួតទៀតផង។ ការឈប់ជក់បារីនឹងជួយសម្អាតជាតិជ័រ ចេញពីសួតយើង។
ការសម្អាតសួតជាប្រចាំអាចជួយឱ្យសុខភាពផ្លូវដង្ហើមយើងដំណើរការបានល្អ។ លើសពីនេះទៅទៀត ដើម្បីឱ្យសួតយើងកាន់តែមានសុខភាពល្អ យើងត្រូវប្រកាន់ភ្ជាប់នូវវិធានការសុខាភិបាលដើម្បីការពារសួតយើងពីការឆ្លងវីរុសផ្លូវដង្ហើមនានា៕
អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្យ
ចុចអាន៖ មានទម្លាប់ថែសួត ៤នេះ ទោះវីរុសវាយលុក ក៏សួតមិនទ្រុឌទ្រោម

-
ព័ត៌មានជាតិ១ សប្តាហ៍ ago
លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់
-
សន្តិសុខសង្គម៥ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម៧ ថ្ងៃ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
ខ្យល់កន្ត្រាក់ និងរន្ទះបាញ់ កើតឡើងលើស្រុកចំនួនពីរក្នុងខេត្តបាត់ដំបង
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ត្រាំ ប្រកាសថា អាចនឹងលែងជួយបញ្ចប់សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន បើមើលទៅ ពិបាកពេក