Connect with us

សុខភាព

ហេតុផលជាក់ស្តែង ដែលពិភពលោកភ័យខ្លាច Omicron ខ្លាំង

បានផុស

នៅ

វីរុសបំប្លែងខ្លួន Omicron កំពុងរីករាលដាលយ៉ាងឆាប់រហ័ស ដែលអាចជាសញ្ញានៃមូលហេតុថា មេរោគនេះគួរឲ្យព្រួយបារម្ភសម្រាប់ពិភពលោកទាំងមូល។

តាមរយៈទូរទស្សន៍ CNN, អ្នកជំនាញជុំវិញពិភពលោក បានសម្តែងក្តីព្រួយបារម្ភអំពីរបៀបដែលវីរុសបំប្លែងខ្លួនប្រភេទនេះ រីករាលដាល។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

“នៅប្រទេសអាហ្រ្វិកខាងត្បូង ដែលជាកន្លែងវីរុសបំប្លែងខ្លួន Delta មានកម្រិតទាប, Omicron កំពុងរីករាលដាលឆាប់រហ័សជាង Delta ប៉ុន្តែក្នុងប្រទេសដទៃទៀតដែល Delta មានអត្រាឆ្លងខ្ពស់, Omicron ក៏កំពុងឆ្លងខ្លាំងជាង Delta ផងដែរ ដូចជានៅ ចក្រភពអង់គ្លេសជាដើម”។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​អង្គការ​សុខភាពពិភពលោក (WHO) ​ក្នុង​សន្និសីទ​បច្ចេកទេស។

WHO បានបន្ថែមថា “ដោយសារទិន្នន័យដែលមាននាពេលបច្ចុប្បន្ន វាទំនងជាថា Omicron នឹងវ៉ាដាច់ Delta នៅកន្លែងដែលការឆ្លងក្នុងសហគមន៍កើតឡើង”។

វីរុសដែលរីករាលដាលដ៏លឿននេះមានន័យថា មនុស្សកាន់តែច្រើននឹងឆ្លង ហើយនឹងមានការស្លាប់និងចូលមន្ទីរពេទ្យកាន់តែច្រើនចំពោះអ្នកដែលមិនបានទទួលវ៉ាក់សាំង។

យោងតាម ​​CNN, ថ្វីបើវាបណ្តាលឲ្យមានជំងឺស្រាលក៏ដោយ នៅទីបំផុត មនុស្សជាច្រើននឹងត្រូវសម្រាកព្យាបាលក្នុងមន្ទីរពេទ្យ ហើយក៏ស្លាប់។

រហូតមកដល់ពេលនេះ មានការចង្អុលបង្ហាញថា Omicron បង្កើតរោគសញ្ញាមិនសូវធ្ងន់ធ្ងរចំពោះអ្នកជំងឺដែលឆ្លងរោគ។ ការសិក្សាធំលើកដំបូងលើវីរុសនេះបានរកឃើញថា Omicron ហាក់ដូចជាបណ្តាលឲ្យមានរោគសញ្ញាកូវីដ មិនសូវធ្ងន់ធ្ងរដូចវីរុសមុនៗទេ ថ្វីបើវាអាចធន់នឹងវ៉ាក់សាំងពីរដូសក៏ដោយ។

យ៉ាងណាក្តី មានអំណះអំណាងមួយទៀតក្នុងចំណោមអ្នកជំនាញថា មេរោគដែលមានចលនាលឿនដូចជា Omicron នេះអាចជាសញ្ញា ជំងឺរាតត្បាតនាពេលអនាគត៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Deseret

ចុចអាន៖ ការពារខ្លួន! Omicron ឆ្លងខ្លាំងជាង Delta ដល់ទៅ ៧០ដងឯណោះ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៦ នាទីutes មុន

អាមេរិក ពន្លឿន​ការ​ផ្ដល់​ជំនួយ​យោធា ៤​ពាន់​លាន​ដុល្លារ​ឲ្យ​អ៊ីស្រាអែល

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

អ៊ីស្រាអែលយល់ព្រម​លើ​គម្រោង​ពន្យារពេល​បទ​ឈប់បាញ់ តែ​ហាម៉ាស​បដិសេធ

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

ព័ត៌មានជាតិ៤ ម៉ោង មុន

រដ្ឋមន្ត្រីថាកម្ពុជាមានទឹកស្ដុកសម្រាប់ខែប្រាំងជិត៤លានម៉ែត្រគូបខណៈស្នើកសិករធ្វើស្រែតែមួយដង

ព័ត៌មានជាតិ៤ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

​រុស្ស៊ី​ពង្រឹងការទូតយ៉ាងខ្លាំង ក្រោយ​អាមេរិក​​​ផ្សះផ្សាវិញ ប៉ុន្តែដូណាល់ ត្រាំបំបែក​សម្ព័ន្ធ​មិត្ត​

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ៤ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

មេដឹកនាំ​បណ្តា​ប្រទេសនៅ​អឺរ៉ុប​បង្ហាញ​ជំហរ​​ពិត​ក្នុងជម្លោះត្រាំ​និង​ហ្សេលេនស្គី​ ​

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

សម្ព័ន្ធមិត្តអ៊ឺរ៉ុបបង្ហាញ​ជំហរ​នៅ​ជាមួយ​អ៊ុយក្រែនបន្ទាប់ពីជម្លោះជាមួយ​ដូណាល់ ត្រាំ

Sokha Hotels

ព័ត៌មានពេញនិយម