សុខភាព
ចំណុចមិនគួរមើលរំលង មុនសម្រេចចិត្ត ជ្រើសរើសច្រាសដុសធ្មេញមកប្រើ
ការសម្អាតមាត់ធ្មេញ គឺជារឿងសំខាន់មួយសម្រាប់សុខភាពរបស់យើង ដោយសារវាជួយឲ្យបេះដូង និងដងខ្លួនរបស់យើងមានសុខភាពល្អ។ វីធីសម្រាប់រក្សាសុខភាពមាត់ធ្មេញដែលមានប្រសិទ្ធភាពជាងគេបំផុតនោះ គឺការដុសសម្អាតធ្មេញជាប្រចាំ។ ប៉ុន្តែការជ្រើសរើសច្រាសដុសធ្មេញឲ្យត្រឹមត្រូវ គឺជារឿងសំខាន់បំផុតដើម្បីសម្អាតកម្ទេចតូចៗ និងការពារកុំឲ្យខូចអញ្ចាញធ្មេញ និងខូចធ្មេញ។ ច្រាសដុសធ្មេញមានពីរប្រភេទសម្រាប់ជ្រើសរើសយកមកប្រើប្រាស់ វាមានច្រាសដុសធ្មេញប្រើអគ្គិសនី និងច្រាស់ដុសធ្មេញប្រើដៃ (ឬច្រាស់ដុសធ្មេញប្រើហើយអាចបោះចោលបាន)។
១- តិចនិកទូទៅសម្រាប់ការជ្រើសរើសច្រាសដុសធ្មេញ
លក្ខណៈសម្បត្ដិមួយចំនួនដែលយើងត្រូវថ្លឹងថ្លែងមុននឹងជ្រើសរើសច្រាស់ដុសធ្មេញគឺថាតើវាប្រើដោយដៃ ឬដំណើរការដោយប្រើថាមពលថ្ម។
ទំហំ
ច្រាសដុសធ្មេញគួរតែងាយស្រួលដុសសម្អាតផ្ទៃខាងលើរបស់ធ្មេញ និងមិនគួរដុសចូលដល់ក្នុងអញ្ចាញធ្មេញឡើយ។ ច្រាស់ដុសធ្មេញមានក្បាលតូច អាចឲ្យយើងដុសសម្អាតដល់ផ្នែកតូចខាងក្នុង ផ្នែកខាងក្រោយដែលពិបាកក្នុងការសម្អាត។ ចំពោះដងកាន់របស់ច្រាស់ គួរតែវែងល្មមដើម្បីឲ្យដៃរបស់យើងងាយចាប់កាន់។
ភាពខុសៗគ្នានៃក្បាលច្រាស
សម្រាប់ច្រាសដុសធ្មេញប្រភេទអេឡិចត្រូនិច យើងអាចសាកថ្មរបស់ក្បាលច្រាសបាន។ វាយោងទៅតាមប្រភេទនៃក្បាលច្រាស គឺសាច់ច្រាសអាចមានសភាពទន់ រឹងល្មម ឬមានសភាពរឹង។ សម្រាប់មនុស្សជាច្រើន ជ្រើសរើសយកសាច់ច្រាសប្រភេទទន់ដោយសារវាមានសុវត្ថិភាព ទោះជាអ្នកត្រូវការដុសធ្មេញដោយប្រើកម្លាំងខ្លាំងជាងច្រាសធម្មតាក្ដី។ ច្រាស់ដុសធ្មេញមានសរសៃរឹង អាចធ្វើឲ្យមានរបួសដល់អញ្ចាញធ្មេញរបស់យើង ប៉ះពាល់ដល់គល់ធ្មេញ និងផ្នែកការពារស្រទាប់ខាងក្រៅរបស់ធ្មេញ។ ដើម្បីឲ្យការដុសធ្មេញមានសុវត្ថិភាព យើងត្រូវតែជ្រើសរើសក្បាលច្រាសដែលមានរាងមូលផ្នែកខាងចុង។
២- ការថែរក្សាច្រាសដុសធ្មេញ
មិនត្រូវប្រើប្រាស់ច្រាសដុសធ្មេញចូលគ្នាឡើយ
វាដូចគ្នាជាមួយរបស់ប្រើប្រាស់ផ្សេងៗទៀតដូចគ្នា ការប្រើប្រាស់ច្រាសដុសធ្មេញចូលគ្នាជាមួយអ្នកផ្សេង អាចបង្កឲ្យមានការចម្លងមេរោគតាមរយៈទឹកមាត់ និងសារធាតុរាវផ្សងទៀតមានលើដងខ្លួនយើង។ ការប្រើប្រាស់ច្រាសដុសធ្មេញចូលគ្នាជាមួយអ្នកផ្សេង គឺជាក្ដីកង្វល់ដ៏ធំសម្រាប់អ្នកដែលមានប្រព័ន្ធការពារខ្លួនខ្សោយ ឬយើងដែលកំពុងផ្ទុកជំងឺឆ្លងណាមួយ។
ថែរក្សាច្រាសដុសធ្មេញបន្ទាប់ពីប្រើប្រាស់រួច
បន្ទាប់ពីដុសធ្មេញរួច យើងត្រូវសម្អាតច្រាសដុសធ្មេញជាមួយទឹក ដើម្បីសម្អាតថ្នាំដុសធ្មេញ និងកម្ទេចដែលនៅជាប់លើច្រាស់។ យើងត្រូវដាក់ក្បាលច្រាស់ឡើងលើ ដើម្បីឲ្យក្បាលរបស់ច្រាស់ឆាប់ស្ងួត សម្រាប់យកមកប្រើនៅពេលក្រោយទៀត។ ប្រសិនបើអាចយើងត្រូវដាក់ច្រាសដុសធ្មេញឲ្យឆ្ងាយពីច្រាសរបស់អ្នកផ្សេង ដើម្បីការពារកុំឲ្យមានការចម្លងមេរោគកើតឡើង។
ហាមដាក់ច្រាសដុសធ្មេញក្នុងប្រអប់
គ្នាយើងខ្លះប្រហែលជាគិតថាការធ្វើបែបនេះ អាចការពារច្រាសកុំឲ្យឆ្លងមេរោគពីខាងក្រៅបាន។ ប៉ុន្តែយើងមិនត្រូវទុកច្រាសដុសធ្មេញនៅកន្លែងគ្របជិត ឬដាក់វាក្នុងប្រអប់អ្វីមួយជាប្រចាំឡើយ។ បរិយាកាសដែលមានសំណើម ដូចជាក្នុងប្រអប់បិទជិត គឺផ្ដល់ភាពងាយស្រួលឲ្យពពួកបាក់តេរីតូចៗលូតលាស់បានល្អ ជាជាងមជ្ឈដ្ឋានខាងក្រៅទៅទៀត។
ត្រូវប្ដូរច្រាសដុសធ្មេញយ៉ាងហោចណាស់ ៣ ទៅ៤ខែម្ដង
សរសៃច្រាសចាប់ផ្ដើមរីក និងដាច់ផុយ ដែលធ្វើឲ្យការប្រើប្រាស់ និងប្រសិទ្ធភាពរបស់វាចាប់ផ្ដើមធ្លាក់ចុះ។ សរសៃច្រាសដុសធ្មេញនឹងឆាប់ដាច់ផុយ ដោយយោងទៅតាមកត្តាខុសៗគ្នាពីមនុស្សម្នាក់ៗ។ យើងត្រូវពិនិត្យច្រាសដុសធ្មេញឲ្យបានញឹកញាប់ ហើយត្រូវប្ដូរច្រាសថ្មីប្រសិនបើចាំបាច់។ ជាធម្មតាច្រាសដុសធ្មេញរបស់កូនក្មេងចាំបាច់ត្រូវប្ដូរចេញឲ្យបានញឹកញាប់ជាងច្រាសរបស់មនុស្សធំ។
៣- ប្រភេទច្រាសដុសធ្មេញ៖ ប្រើហើយបោះចោល ឬប្រភេទអេឡិចត្រូនិច?
ប្រសិនបើយើងបានសម្អាតធ្មេញជាប្រចាំ ដោយប្រើប្រាស់វិធីធីសម្អាតបានត្រឹមត្រូវ នោះយើងអាចកាត់បន្ថយកំណកកំបោរតោងជាប់ធ្មេញ និងជួយឲ្យអញ្ចាញធ្មេញមានសុខភាពល្អ មិនថាយើងប្រើច្រាសដុសដោយដៃ ឬច្រាសប្រើប្រាស់ថ្មក្ដី។ ខាងក្រោមនេះគឺជារឿងដែលអ្នកត្រូវគិតដល់ មុនពេលសម្រេចចិត្ដជ្រើសរើសច្រាសដុសធ្មេញ៖
តម្លៃ
ទោះបីជានៅលើទីផ្សារមានគេលក់ច្រាសដុសធ្មេញដោយប្រើប្រាស់ថាមពលអគ្គិសនីក្នុងតម្លៃសមរម្យក្ដី ក៏ច្រាសដុសធ្មេញអេឡិចត្រូនិចនេះ នៅតែមានតម្លៃថ្លៃខ្លាំងជាងច្រាស់ដុសធ្មេញប្រើដៃរាប់សិបដង។ លើសពីនេះទៀតនោះ ច្រាសដុសធ្មេញអេឡិចត្រូនិចទាមទារការចំណាយបន្ថែមលើការប្ដូរក្បាលច្រាស់ឲ្យបានញឹកញាប់ដូចដែលអ្នកប្ដូរច្រាសដុសដៃថ្មីដូចគ្នា។ វាជាការពិតប្រសិនបើការប្រើប្រាស់ច្រាសអេឡិចត្រូនិច ជួយសម្អាតធ្មេញអ្នកបានល្អ នោះអ្នកក៏អាចសល់លុយពីការណាត់ជួបពេទ្យធ្មេញបានខ្លះដូចគ្នា។
ភាពស្រដៀងគ្នា
បើយើងយកច្រាសដុសធ្មេញទាំងអស់មកប្រៀបធៀបគ្នា ច្រាសដុសធ្មេញដែលល្អជាងគេ គឺច្បាស់ជាច្រាសដែលយើងចូលចិត្ដប្រើ និងងាយស្រួលប្រើជាក់ជាមិនខាន។ មនុស្សមួយចំនួន មិនចូលចិត្ដភាពរំញ័រមានលើច្រាសអេឡិចត្រូនិចឡើយ។ គ្នាយើងខ្លះផ្សេងទៀតចូលចិត្ដច្រាសដុសធ្មេញប្រើថាមពលថ្ម ដោយសារគិតថាវាសម្អាតធ្មេញរបស់បានស្អាតគ្រប់ទីតាំងទាំងអស់។ វាប្រហែលជាមានប្រយោជន៍សម្រាប់យើងដែលពិបាកកម្រើកខ្លួន ដូចជាអ្នកកើតជំងឺរលាកសន្លាក់ជាដើម។ ប្រសិនបើយើងចូលចិត្ដប្រើច្រាសដុសធ្មេញរបស់យើងហើយនោះ យើងគួរតែដុសធ្មេញឲ្យបានក្នុងរយៈពេលត្រឹមត្រូវ គឺរយៈពេល២នាទី។ មានច្រាស់ដុសធ្មេញអេឡិចត្រូនិចខ្លះទៀត គឺគេបានកំណត់រយៈពេលសម្រាប់ដុសធ្មេញមកស្រាប់ ដែលយើងមិនចាំបាច់ខ្វាយខ្វល់រាប់នាទីនៅពេលដុសធ្មេញឡើយ។
ប្រសិទ្ធភាព
មានការសិក្សាបែបវិទ្យាសាស្រ្តជាច្រើនបានធ្វើឡើង ដើម្បីសិក្សាថាតើ រវាងច្រាសដុសធ្មេញប្រើប្រាស់ថាមពលថ្ម និងច្រាសដុសធ្មេញដោយដៃ មួយណាមានប្រសិទ្ធភាពក្នុងការកាត់បន្ថយជំងឺអញ្ចាញធ្មេញ និងសម្អាតកំណកកំបោរបានល្អជាង។ គេធ្វើការពិនិត្យលើការសិក្សាប្រហែល ៣០ ក្នុងការប្រៀបធៀបគ្នារវាងច្រាសដុសធ្មេញប្រើដៃ ជាមួយច្រាសដុសធ្មេញអេឡិចត្រូនិច បានរកឃើញថា ភាពខុសគ្នារវាងច្រាសដុសធ្មេញទាំងពីរប្រភេទនោះ គឺមិនមានអ្វីខុសគ្នាច្រើនឡើយ។ ប៉ុន្តែមានភស្ដុតាងដែលបានបង្ហាញថា ច្រាសដុសធ្មេញប្រើថាមពលថ្មប្រភេទ rotation oscillation toothbrush (ដែលមានសរសៃច្រាស់អាចវិលជុំវិញ និងរត់ទៅរត់មក) គឺមានប្រសិទ្ធភាពល្អជាងច្រាស់ដុសធ្មេញដោយប្រើដៃ៕
ចុចអាន៖ពាក់ខ្សែពត់ធ្មេញក្លែងក្លាយ អាចបង្កផលប៉ះពាល់សុខភាពទាំងនេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
គម្រោងផ្លូវល្បឿនលឿន ១៧ ខ្សែ ដាក់ក្នុងផែនការមេអភិវឌ្ឍរបស់រដ្ឋាភិបាលកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ពិតទេ ដែលថា កងទ័ពដីឥដ្ឋនៅផ្នូរអធិរាជ ឈិនស៊ី បង្កើតឡើងពីសាកសពមនុស្ស
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ស្ពានខ្ពស់ជាងគេនៅស្រុកខ្មែរ នឹងដាក់ឱ្យប្រើប្រាស់សាកល្បងមុនចូលឆ្នាំខ្មែរខាងមុខនេះ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ទូកទេសចរណ៍មួយគ្រឿងលិចបាត់ទាំងស្រុងក្នុងសមុទ្រកោះរ៉ុង
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
L-D-A ចេញបទចម្រៀង « អូសវ៉ាលី » មិនបានប៉ុន្មានផងមានអ្នកល្បីៗយកទៅ Reaction ទូទាំងប្រទេស !
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update៖ ឃាត់ខ្លួនម្ចាស់គ្លីនិកពីរនាក់ប្ដីប្រពន្ធ ករណីចាក់ថ្នាំប្រតិកម្មបណ្ដាលឲ្យស្ត្រីម្នាក់ស្លាប់
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update៖ ករណីប្រទះឃើញសពស្ត្រីម្នាក់នៅឃុំចំបក់ សមត្ថកិច្ចសន្និដ្ឋានថាអាចមកពីប្រតិកម្មថ្នាំ ខណៈឃាត់ខ្លួនម្ចាស់គ្លីនិកមួយកន្លែងមកសួរនាំ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
បុរស ចិន វ័យ៤១ឆ្នាំ ស្លាប់ដោយសារជំងឺខ្សោយតម្រងនោម ក្រោយហូបបន្លែ៤មុខ