សុខភាព
ជំងឺខ្សោយបេះដូង គឺជាបញ្ហាចម្បងដល់សុខភាពសាធារណៈ !
១. អ្វីជាជំងឺខ្សោយបេះដូង? (Heart failure)
ជំងឺខ្សោយបេះដូងជាការធ្លាក់ចុះ ឬខ្សោយនូវមុខងារបេះដូង ក្នុងការនាំឈាមទៅចិញ្ចឹមសរីរាង្គនៃខ្លួនយើង។
២. ហេតុអ្វី ជំងឺនេះជាកង្វល់ របស់ក្រុមគ្រូពេទ្យបេះដូង?
តាមរបាយការណ៍ថ្មីៗបានបង្ហាញថា ចំនួនអ្នកជំងឺខ្សោយបេះដូងនៅលើពិភពលោកមានប្រមាណ ៦២លាននាក់។
– ជាមូលហេតុទី ១ នៃការចូលសម្រាកពេទ្យចំពោះអ្នកជំងឺ ដែលមានអាយុលើសពី ៦៥ឆ្នាំ ។
– អត្រាមរណភាពរបស់ជំងឺនេះខ្ពស់ (២៨% ស្លាប់ក្នុងកំឡុងពេល ១ឆ្នាំ និង៥០% ក្នុងកំឡុងពេល ៥ឆ្នាំ ក្រោយធ្វើ រោគវិនិច្ឆ័យ)
ដោយឡែក នៅមជ្ឈមណ្ឌលបេះដូងនៃមន្ទីរពេទ្យកាល់ម៉ែតយើងវិញ ចំនួនអ្នកជំងឺខ្សោយបេះដូងចូលសម្រាកពេទ្យ មានប្រមាណ ២០០០នាក់ ក្នុងមួយឆ្នាំ (ប្រហែល៣០% នៃអ្នកជំងឺសម្រាកពេទ្យ) គិតជាមធ្យម ប្រហែល៥នាក់ក្នុងមួយថ្ងៃ។
៣. រោគសញ្ញា
ជំងឺខ្សោយបេះដូងអាចស្តែងចេញជារោគសញ្ញា
– អស់កម្លាំង, ល្ហិតល្ហៃ
– ពិបាកដង្ហើម, ហត់ដង្ហក់
– ក្អកញឹកញាប់ ជួនមានស្លេកពណ៌ស ឬក្រហមលាយឈាម
– ហើមជើង, ឡើងទម្ងន់លឿន
– ញ័រទ្រូង
– ពិបាកគេង (ជូនកាលអ្នកជំងឺប្រើខ្នើយ ២-៣ជាន់ ដើម្បីគេងបាន)
៤. មូលហេតុ
កត្តា ឬមូលហេតុដែលបង្ក មានដូចជា
– លើសឈាម (HTN)
– ជំងឺស្ទះសរសៃឈាមបេះដូង (Coronary artery disease)
– ជំងឺខូចប្រឺសបេះដូង (Valvular heart disease)
– ជំងឺបេះដូងពីកំណើត (Congenital heart disease)
– ជំងឺសាច់ដុំបេះដូង (Cardiomyopathy)
– ជំងឺវិបត្តិចង្វាក់បេះដូង…
៥. រោគវិនិច្ឆ័យ
អេកូបេះដូង (Heart Ultrasound) ជាមធ្យោបាយចាំបាច់បំផុត សម្រាប់ធ្វើរោគវិនិច្ឆ័យ ក្រៅពីនេះមាន
– ការថតសួត (Chest X-ray)
– ការវាស់ចង្វាក់បេះដូង (EKG)
– ការពិនិត្យឈាម
– ការថតឆ្លុះសរសៃឈាមបេះដូង (Cardiac catheterization)
៦. ផលវិបាក
ផលវិបាកផ្សេងៗនៃជំងឺនេះមាន
– ហើមសួតស្រួចស្រាវ (Acute pulmonary edema)
– វិបត្តិចង្វាក់បេះដូង
– គាំងបេះដូង (cardiac arrest) រហូតដល់អាចបាត់បង់ជីវិត។
៧) ការព្យាបាល
– មកដល់សព្វថ្ងៃនេះ ជំងឺខ្សោយបេះដូងភាគច្រើនមិនអាចព្យាបាលឲ្យជាសះស្បើយទាំងស្រុងទេ។
– ការព្យាបាលភាគច្រើន ជាការព្យាបាលដើម្បីឲ្យអ្នកជំងឺអាចរស់នៅ និងប្រកបការងារប្រចាំថ្ងៃជាធម្មតានៅក្នុងសង្គម និងកាត់បន្ថយអត្រាមរណភាពឲ្យបានជាអតិបរមា។
– ការព្យាបាលដោយថ្នាំ អាចធ្វើឲ្យស្ថានភាពបេះដូងនឹងន កាត់បន្ថយរោគសញ្ញា កាត់បន្ថយផលវិបាក និងហានិភ័យផ្សេងៗ។
– ជួនពេលខ្លះ ការឆ្លុះសរសៃឈាមបេះដូង និងដាក់ឬស័រក្នុងសរសៃឈាមបេះដូង ជាជម្រើសដ៏ល្អប្រសើរសម្រាប់អ្នកជំងឺ ដែលបណ្តាលមកពីស្ទះសរសៃឈាមបេះដូង។
– ក្នុងករណីខ្លះ ការព្យាបាលដោយវះកាត់ មានការចាំបាច់ចំពោះអ្នកជំងឺ ដែលខូចប្រឺសបេះដូងធ្ងន់ធ្ងរ។
– ក្នុងករណីខ្លះទៀត អ្នកជំងឺតម្រូវឲ្យធ្វើការព្យាបាលដោយដាក់ថ្មបេះដូង។
៨. របបចំណីអាហារ និងរបៀបរបបនៃការរស់នៅៈ ជាកត្តាសំខាន់ក្នុងការ ការពារនិងព្យាបាលជំងឺខ្សោយបេះដូង។
– កុំបរិភោគអាហារសម្បូរជាតិប្រៃ
– ឈប់ជក់បារី
– រក្សាទម្ងន់ឲ្យសមស្រប (កុំឲ្យធាត់ជ្រុល)
– កាត់បន្ថយ ឬបញ្ឈប់ការពិសាគ្រឿងស្រវឹង
– កាត់បន្ថយការបរិភោគអាហារសម្បូរខ្លាញ់
– បរិភោគបន្លែ ផ្លែឈើ ឲ្យបានច្រើន
– ហាត់ប្រាណឲ្យបានទៀងទាត់
– កាត់បន្ថយភាពតានតឹងអារម្មណ៍ (Stress)
– គ្រប់គ្រងសម្ពាធឈាមឲ្យបានត្រឹមត្រូវ ប្រសិនបើលោកអ្នកមានជំងឺលើសឈាម។
– ត្រូវពិសាថ្នាំទៀងទាត់ និងតាមដានឲ្យបានត្រឹមត្រូវ ជាមួយគ្រូពេទ្យឯកទេស
ប្រសិនបើបងប្អូន មានរោគសញ្ញាដូចបានរៀបរាប់ខាងលើ សូមរួសរាន់ និងអញ្ជើញមកទទួលការពិគ្រោះយោបល់ ដើម្បីឈានទៅរកការព្យាបាលឲ្យបានទាន់ពេលវេលានិងប្រកបដោយគុណភាព ជាមួយបច្ចេកវិទ្យាទំនើប ពីក្រុមគ្រូពេទ្យឯកទេសបេះដូង នៃមន្ទីរពេទ្យកាល់ម៉ែត៕
អត្ថបទ៖ រស្មី
សូមចុចអាន៖
-
ចរាចរណ៍៦ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង ago
អាមេរិក ផ្អាកជំនួយនៅបរទេសទាំងអស់ លើកលែងតែប្រទេសចំនួន២
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានជាតិ៦ ម៉ោង ago
របាយការណ៍បឋម៖ រថយន្តដឹកគ្រឿងចក្រលើសទម្ងន់បណ្តាលឱ្យបាក់ស្ពានដែក
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ទីក្រុងចំនួនបីនៅអាស៊ីអាគ្នេយ៍មានខ្យល់ពុលខ្លាំងបំផុត
-
ចរាចរណ៍៧ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់