Connect with us

សុខភាព

ស្រីៗមានបញ្ហាសុខភាព ៧ មុខនេះ អាចពិបាកមានកូន

បានផុស

នៅ

ក្រៅ ពីរ​បៀបរស់នៅ បញ្ហា​សុខ​ភាពមួយចំនួន ក៏អាចបណ្តាលឲ្យស្រីៗពិបាកមានកូនដែរ។ តើជំងឺណាខ្លះ អាចជះឥទ្ធិពលដល់ការមានគភ៌របស់ស្រ្តី?

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោង​តាម​គ្រូពេទ្យជំនាញបានឱ្យដឹងថា ​លក្ខខណ្ឌ​សុខភាព​មួយ​ចំនួន​​អាច​ប៉ះពាល់​ដល់​ឱកាស​នៃ​ការ​មាន​ផ្ទៃពោះ​របស់ស្រីៗ។

១. អូវែបញ្ចេញមេជីវិតញីមិនទៀងទាត់

លក្ខខណ្ឌនេះធ្វើឱ្យស្រីៗមានអាការៈដូចជាក្តៅក្រហល់ក្រហាយ ស្ងួតទ្វារមាស និងរាំងរដូវ ដែល​ស្រដៀងនឹងការអស់រដូវមុនអាយុ។ គ្រូពេទ្យអាច​ធ្វើការព្យាបាល​ដោយចេញ​វេជ្ជបញ្ជា​ថ្នាំជំនួយ​អ័រម៉ូន​​ វីតាមីន D និងកាល់ស្យូម។

២. ជំងឺរលាកអាងត្រគាក

លោកវេជ្ជបណ្ឌិត Corey Burke ឯកទេសសុខភាពបន្តពូជ បានលើកឡើងថា ជំងឺរលាកអាង​ត្រគាក​កើតឡើងនៅពេលស្បូន និងបំពង់ដៃស្បូនឆ្លង​រោគដោយសារ របួស កើតជំងឺប្រមេះទឹកបាយ ឬ​ជំងឺប្រមេះទឹកថ្លា។ បន្ទាប់មក បំពង់ដៃស្បូនមានសម្លាក ឬអាប់សែ និងបណ្តាល​ឱ្យ​ខូច​សរីរាង្គ​បន្តពូជ និងគ្មានកូន។

ប្រសិនបើស្រីៗរលាកអាងត្រគាកអាចមានអាការៈដូចជា ឈឺចាប់​ពេល​​រួមភេទ គ្រុនក្តៅ ឬគ្រុនរងា និងមករដូវច្រើន​ជាង​ធម្មតា​ជាដើម។ ជាទូទៅគ្រូពេទ្យធ្វើ​ការព្យាបាល​ជំងឺរលាក​អាង​ត្រគាកដោយប្រើថ្នាំផ្សះ។

៣. ក្រពេញទីរ៉ូអ៊ីតអសកម្ម

លោកស្រីវេជ្ជបណ្ឌិត Jolene Brighten ឯកទេសព្យាបាលរោគតាមធម្មជាតិ និងជាអ្នកនិពន្ធសៀវភៅ Beyond the Pill បានលើកឡើងថា ក្រពេញទីរ៉ូអ៊ីត​អសកម្ម​មិនត្រឹម​តែអាចធ្វើឱ្យពិបាកក្នុង​ការមាន​គភ៌​ប៉ុណ្ណោះ​ទេ ថែមទាំងបង្កើនហានិភ័យនៃការរលូតកូនទៀតផង។

៤. ការរលាក

លោកស្រីវេជ្ជបណ្ឌិត Brighten បានបន្ថែមថា ការរលាកក៏អាចធ្វើឱ្យស្រីៗពិបាកពពោះដែរ។ ការ​ធ្វើ​តេស្ដ C-Reactive Protein (CRP) អាចជួយស្រីៗដឹងថាមានការរលាកឬអត់។ ស្រីៗគួរសាកល្បង​ញុំា​ត្រីទឹកជ្រៅដូចជា ត្រីសាល់ម៉ុន (សម្បូរទៅដោយអាស៊ីដខ្លាញ់អូមេហ្គា ៣) និងរមៀត ព្រោះ​​អាហារ​ទាំងនេះអាចជួយប្រឆាំងការរលាក។

៥. ជំងឺគីសលើក្រពេញអូវែ

ជំងឺគីសលើក្រពេញអូវែបណ្តាលឱ្យមាន​អតុល្យភាពអ័រម៉ូនដែលរំខានដល់សមត្ថភាព​​អូវែ​ក្នុង​ការ​បញ្ចេញ​មេជីវិតញី ហើយក៏​ជាមូលហេតុទូទៅបំផុតដែលធ្វើឱ្យស្រីៗគ្មានកូន។ ជំងឺនេះមានរោគសញ្ញាដូចជា មក​រដូវ​មិនទៀង ដុះ​រោម​ច្រើនលើមុខ ទ្រូង ខ្នង ឬគូទ ឡើងទម្ងន់ ឡើងមុន និង​ជ្រុះសក់​ជាដើម​។

៦. ជំងឺរលាកពោះវៀន

លោកវេជ្ជបណ្ឌិត Joshua Hurwitz ឯកទេសសុខភាពបន្តពូជបានលើកឡើងថា ជំងឺរលាកពោះវៀន​ដូចជាជំងឺ Crohn (ជំងឺរលាកពោះវៀនធំរុំារ៉ៃ) និងជំងឺរលាកពោះវៀនធំ​ក៏អាចជះឥទ្ធិពល​ដល់​ការ​មាន​​គភ៌ដែរ។

៧. ជំងឺប្រព័ន្ធភាពសុំា

លោកវេជ្ជបណ្ឌិត Jason Kofinas ឯកទេសសុខភាពបន្តពូជបានលើកឡើងថា ជំងឺ​ប្រព័ន្ធ​ភាពសុំា​ដូចជា ជំងឺស្រទាប់ស្បូនដុះខុសទីតាំង (endometriosis) ជំងឺទឹកនោមផ្អែម និងជំងឺឈាមកក​ក្នុង​សរសៃ​ឈាម​អាចធ្វើឱ្យស្រីៗពិបាកមានកូន និងបង្កើនហានិភ័យរលូតកូន

ប្រសិនបើស្រីៗមួយចំនួនដែលរៀបការហើយយូរឆ្នាំអត់មានកូន ហើយចង់មានកូន​គួរទៅ​ពិនិត្យ​សុខភាព​រកមើលជំងឺដូចខាងលើ៕

អត្ថបទផ្ដល់ដោយ៖ Hello Krupet

ចុចអាន៖អាយុច្រើនទើបមានកូន មិនល្អទេ ​ ឯក្មេងពេករឹតតែជួបបញ្ហាទៀត

ចុចអាន៖បកស្រាយចម្ងល់! បុរស និងស្ត្រីគួរយកកូននៅ វ័យណាល្អ?​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ១៣ នាទីutes មុន

Apple ដឹកជញ្ជូន​ iPhone តាមយន្តហោះ ៦០០ តោន ពីឥណ្ឌាទៅអាមេរិក

ជីវិតកម្សាន្ដ៥៦ នាទីutes មុន

កម្មវិធី​ទូរទស្សន៍​ចិនរង​ការ​រិះ​គន់ខ្លាំង​ ដែល​តម្រូវ​ឲ្យ​ជន​រង​គ្រោះ​​ក្នុង​ការ​ចាប់ជំរិត​នៅមីយ៉ាន់​ម៉ា ​ដើរ​តួ​​ធ្វើត្រាប់​

អាវុធហត្ថខេត្តកំពង់ស្ពឺ
សន្តិសុខសង្គម១ ម៉ោង មុន

មេបញ្ជាការអាវុធហត្ថខេត្តកំពង់ស្ពឺ ត្រៀមកម្លាំងរួចជាស្រេចដើម្បីចូលរួមការពារសន្តិសុខសណ្តាប់​ធ្នាប់ និងសង្គ្រោះពលរដ្ឋក្នុងឱកាសបុណ្យចូលឆ្នាំ

ជីវិតកម្សាន្ដ១ ម៉ោង មុន

តារាឆ្នើម​តៃវ៉ាន់ Ning Chang ខាតឡុងចុង​អស់​រាប់​លាន​ដុល្លារ ពេលផ្សារហ៊ុនធ្លាក់​ថ្លៃ​

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

មេទ័ពអ៊ុយក្រែន អះអាង បាញ់កម្ទេចយន្តហោះទម្លាក់គ្រាប់បែករុស្ស៊ី តម្លៃ ១០០លានដុល្លារ 

លោក ដូណាល់ ត្រាំ
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

ត្រាំ ផ្អាកពន្ធគយបដិការ ៩០ ថ្ងៃ ប៉ុន្តែដំឡើងលើចិនដល់ ១២៥ ភាគរយ

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

មេទ័ពអ៊ុយក្រែន ថា ទាល់តែ ១ខែកែនទាហានបាន ៣០ ០០០នាក់ ទើបតតាំងជាមួយរុស្ស៊ីបាន

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

ត្រាំ បញ្ជា​ឲ្យ​អ៊ីស្រាអែល​ត្រៀម​​ទ័ព​ប្រយុទ្ធ បើ​កិច្ចចរចា​នុយក្លេអ៊ែរ​ជាមួយ​អ៊ីរ៉ង់​មិន​ជោគជ័យ

ព័ត៌មានជាតិ១០ ម៉ោង មុន

លោក ហ្សង់ ហ្វ្រង់ស័រ តាន់៖ រដ្ឋាភិបាលនឹងបន្តដុតដៃដុតជើងទាក់ទង ពន្យល់បំភ្លឺ និងបញ្ចុះបញ្ចូលអាមេរិកកុំឱ្យអនុវត្តពន្ធគយថ្មីលើកម្ពុជា

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

ត្រាំ រងការចោទប្រកាន់​ «​ក្រឡុកទីផ្សារ​ហ៊ុន» ជុំវិញភាពមិនប្រាកដប្រជានៃពន្ធ

Sokha Hotels

ព័ត៌មានពេញនិយម