សុខភាព
រោគសញ្ញានៃភាពតានតឹងក្នុងក្រពះ ៤ ធំៗ អាចគ្រោះថ្នាក់ខ្លាំង បើទុកយូរ និងវិធីព្យាបាល
មនុស្សជាច្រើនប្រហែលជាធ្លាប់ឮ ពីរោគសញ្ញាក្នុងក្រពះ ហើយគិតថា ជាការឈឺពោះ ឈឺក្រពះធម្មតា ដែលបណ្ដាលមកពី ការតានតឹងក្នុងខ្លួន។

តើការចុកពោះកើតឡើងដោយរបៀបណា?
នៅពេលដែលរាងកាយ ស្ថិតនៅក្រោមភាពតានតឹង វាប៉ះពាល់ដល់ការសម្ងាត់នៃអរម៉ូនផ្សេងៗ រួមទាំងក្រពះដែលបញ្ចេញជាតិអាស៊ីតច្រើនជាងធម្មតា និងការរំលាយអាហារយឺត។
សញ្ញាគ្រោះថ្នាក់ ភាពតានតឹងក្នុងក្រពះ
ភាពតានតឹងក្នុងក្រពះ អាចត្រូវបានសង្កេតឃើញដោយ៖
-ការឈឺចាប់ ឬស្ពឹកជុំវិញអណ្តាត ជាធម្មតាមុន ឬក្រោយពេលបរិភោគ
-ឈឺពោះ ហើមពោះ មិនងាយរំលាយអាហារ ឆាប់ឆ្អែតលឿន
-មានខ្យល់ក្នុងពោះច្រើនខុសពីធម្មាត ។
– ក្អួត ,ចង្អោរ។
វិធីព្យាបាលភាពតានតឹងក្នុងក្រពះ
ស្ត្រេសប៉ះពាល់ដល់ដំណើរការ នៃបំពង់រំលាយអាហារ ហើយម្យ៉ាងវិញទៀត ជំងឺរំលាយអាហារ អាចជះឥទ្ធិពលអវិជ្ជមានដល់ចិត្ត។ វិធីសាស្រ្តនៃការព្យាបាល ត្រូវតែកាត់បន្ថយវដ្តនេះ នៅពេលអ្នកមានអារម្មណ៍តានតឹង ចូរធ្វើសកម្មភាពផ្សេងទៀត។ ដែលជាការបន្ធូរអារម្មណ៍ខ្លួនឯង ដូចជាស្ដាប់តន្ត្រី គូររូប ហាត់ប្រាណ អាន ឬធ្វើសមាធិ
ញ៉ាំឲ្យទៀងទាត់ និងញ៉ាំអាហារឲ្យគ្រប់៣ មុខ។
លំហាត់ប្រាណទៀងទាត់
ចៀសវាងការផឹកស្រា និងជក់បារី។

ការពារភាពតានតឹង ដោយការកែប្រែអាកប្បកិរិយា ដូចជាតុល្យភាពនៃកាលវិភាគការងាររបស់អ្នក។ មានពេលសម្រាក និងការធ្វើលំហាត់ប្រាណគ្រប់គ្រាន់។
អ្នកគួរតែទៅពិគ្រោះជាមួយវេជ្ជបណ្ឌិត ប្រសិនបើអ្នកលាមកមានឈាម ស្រកទម្ងន់ ក្អួតញឹកញាប់ រោគសញ្ញាធ្ងន់ធ្ងរ រំខានដល់គុណភាពនៃជីវិត ឬមិនអាចគ្រប់គ្រងភាពតានតឹង៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖ស្ត្រេស និងបញ្ហាថប់បារម្ភ អាចបង្កជាអាការឈឺក្រពះ

-
សន្តិសុខសង្គម១ សប្តាហ៍ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
នគរបាលខណ្ឌសែនសុខ ហៅយុជនក្រុមសម្រួលចរាចរណ៍ មកណែនាំ និងដកហូតឯកសណ្ឋាន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ផុងដីរលំបាក់ដងសន្ទូចប្រវែងជាង៥០ម៉ែត្រ សង្កត់លើសំយាបផ្ទះពលរដ្ឋ៤ខ្នង និងសង្កត់ម៉ូតូមួយគ្រឿង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ឧទ្ធម្ភាគចក្រ ដឹកទេសចរ ធ្លាក់ចូលទន្លេនៅញ៉ូវយក ស្លាប់មនុស្ស៦នាក់