Connect with us

សុខភាព

ជំងឺសាច់ដុំបេះដូង កើតឡើងដោយសារ បញ្ហាសុខភាពទាំងនេះ

បានផុស

នៅ

ជំងឺសាច់ដុំបេះដូងធ្វើឲ្យបេះដូងឡើងរឹង រីក ឬក្រាស់ និងអាចបណ្តាលឲ្យមាន​ស្លាកស្នាម។ ជា​លទ្ធផលបេះដូងមិនអាចច្របាច់ឈាមគ្រប់គ្រាន់ ដើម្បី​ចែកចាយទៅសរីរាង្គក្នុងរាងកាយទាំងមូលបាន។ តើមានកត្តាអ្វីខ្លះបង្កឲ្យមានជំងឺសាច់ដុំបេះដូង?

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បញ្ហាសុខភាព ឬទម្លាប់ប្រចាំថ្ងៃមួយចំនួនអាចបណ្តាលឱ្យកើតជំងឺសាច់ដុំ​បេះដូងរួមមាន៖

  • ជំងឺលើសឈាមរុំារ៉ៃ
  • ការខូចជាលិកាបេះដូងដោយសារគាំងបេះដូង
  • បេះដូងលោតលឿនយូរខែយូរឆ្នាំ
  • មានបញ្ហាប្រឹសបេះដូង
  • ឆ្លងជំងឺកូវីដ-១៩
  • ការឆ្លងរោគមួយចំនួន ជាពិសេសជំងឺដែលបណ្តាលឱ្យរលាកបេះដូង
  • ជំងឺមេតាប៉ូលីស ដូចជាធាត់លើសទម្ងន់ ជំងឺក្រពេញទីរ៉ូអ៊ីត ឬជំងឺទឹក​នោមផ្អែម
  • កង្វះវីតាមីន ឬសារធាតុរ៉ែសំខាន់ៗនៅក្នុងរបបអាហារ ដូចជា thiamin (វីតាមីន B-1)
  • ផលវិបាកនៃការមានផ្ទៃពោះ
  • ការកកជាតិដែកនៅក្នុងសាច់ដុំបេះដូង (hemochromatosis)
  • ការដុះដុំសាច់តូចៗនៃកោសិការលាក (granulomas) នៅក្នុងផ្នែកណាមួយនៃរាងកាយ រួមទាំងបេះដូង និងសួត
  • ការកកប្រូតេអ៊ីននៅក្នុងសរីរាង្គ (amyloidosis)
  • ជំងឺជាលិកាភ្ជាប់
  • ការញុំាគ្រឿងស្រវឹងច្រើនអស់រយៈពេលច្រើនឆ្នាំ
  • ការប្រើកូកាអ៊ីន អំហ្វេតាមីន ឬថ្នាំអ័រម៉ូនស្តេរ៉ូអ៊ីត
  • ការព្យាបាលមហារីកដោយប្រើថ្នាំ ឬដោយកាំរស្មី

ជំងឺសាច់ដុំបេះដូងប្រហែលជាមិនមានអាការៈ ឬរោគសញ្ញាទេនៅដំណាក់កាលដំបូង ប៉ុន្តែនៅពេល​ដែលស្ថានភាពជំងឺវិវឌ្ឍធ្ងន់ធ្ងរ វាបង្ហាញអាការៈ ឬ​រោគសញ្ញាដូចខាងក្រោម៖

  • ណែនទ្រូង
  • ហើមជើង កជើង និងប្រអប់ជើង
  • ហើមពោះដោយសារការប្រមូលផ្តុំសារធាតុរាវ
  • ក្អកពេលគេង
  • ពិបាកគេងផ្ងារ
  • អស់កម្លាំង
  • បេះដូងលោតញាប់
  • វិលមុខ ធេងធោង និងសន្លប់

យើងអាចកាត់បន្ថយហានិភ័យនៃការកើតជំងឺសាច់ដុំបេះដូង និងជំងឺបេះដូងផ្សេងទៀតដោយ៖

  • កម្រិត​ការញុំាគ្រឿងស្រវឹង កុំជក់បារី ឬកុំប្រើគ្រឿងញៀន
  • គ្រប់គ្រងសម្ពាធឈាម កម្រិតកូលេស្តេរ៉ូល និងជំងឺទឹកនោមផ្អែម
  • ញុំាអាហារដែលល្អចំពោះសុខភាព
  • ហាត់ប្រាណឱ្យបានទៀងទាត់
  • គេងឱ្យបានគ្រប់គ្រាន់
  • កាត់បន្ថយភាពតានតឹង
  • ពិនិត្យសុខភាពបេះដូងជាប្រចាំ

ជំងឺសាច់ដុំបេះដូង មិនអាច​ព្យាបាលឲ្យជាទេ ប៉ុន្តែការព្យាបាលអាចគ្រប់គ្រង​ស្ថានភាព ឬបន្ថយការវិវដ្ដរបស់ជំងឺបាន៕

អត្ថបទផ្ដល់ដោយ៖ Hello Krupet

ចុចអាន៖រោគសញ្ញានៃភាពតានតឹងក្នុងក្រពះ ៤ ធំៗ អាចគ្រោះថ្នាក់ខ្លាំង បើទុកយូរ និងវិធីព្យាបាល

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៦ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៨ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

Sokha Hotels

ព័ត៌មានពេញនិយម