សុខភាព
ទៅហាត់ប្រាណគួរដឹងរឿងទាំងនេះ ជាពិសេសស្រីៗតែម្ដង
សម្រាប់គ្នាយើងដែលទើបតែត្រៀមខ្លួនទៅហាត់ប្រាណ គួរតែដឹងពីការរៀបចំខ្លួនតាំងពីសម្លៀកបំពាក់ ស្បែកជើង និងសម្ភារៈដទៃទៀត ដើម្បីជួយជំរុញដំណើរមួយនេះកាន់តែរលូន។ នេត ស៊ីណាន ជាគ្រូបង្វឹក និងម្ចាស់ហាងមួយនៅម្ដុំផ្សារសំណង់ ១២ បានប្រាប់មក Hello គ្រូពេទ្យ ថា ការហាត់ប្រាណមិនតម្រូវឲ្យប្រើសម្ភារៈអ្វីច្រើនទេ ប៉ុន្តែរបស់អស់ទាំងនោះពិតជាអាចជួយបានខ្លះៗមែន។
១- សម្លៀកបំពាក់

លោកគ្រូវ័យ ៣៤ ឆ្នាំរូបនេះបានចែករំលែកថា សម្លៀកបំពាក់សម្រាប់នារីពិតជាសំខាន់ដោយជំហានដំបូងត្រូវស្លៀកពាក់ខោរឹប ជាមួយអាវយឺត និងមានអាវក្នុងជាប្រភេទកីឡា ទប់សុដន់មិនឲ្យខូចទ្រង់ទ្រាយ ឬមានចលនា។ ឯកសណ្ឋានបែបនេះធ្វើឲ្យយើងមានទំនុកចិត្ត សាច់មិនរយីករយាក ជាពិសេសពីចង្កេះចុះក្រោមរឹបណែនល្អ។ តែនៅពេលសាច់ហាប់ណែនល្អហើយ ចង់ស្លៀកខោកីឡាបែបណាក៏បានដែរ។ ចំណែកបុរសអាចស្លៀកជាខោកីឡាធម្មតាក៏បាន និងជ្រើសរើសអាវយឺតបែបណាក៏បាន ឲ្យតែស័ក្ដិសមជាមួយការហាត់ប្រាណ។
២- ស្បែកជើង
“ពេលហាត់ប្រាណចាំបាច់បំផុតគឺស្បែកជើងនេះឯង មិនអាចហាត់ដោយជើងទទេ ឬស្បែកជើងផ្ទាត់ឡើយ ព្រោះវាអាចបណ្ដាលឲ្យយើងគ្រេចថ្លោះកជើង ឬប្រអប់ជើងទាំងមូលរងភាពឈឺចាប់ណាមួយ ព្រោះពេលហាត់មានក្បាច់ខ្លះត្រូវប្រើកម្លាំងបាតជើងទៅទប់។ តែបើហាត់យូហ្កាពេលខ្លះអាចអត់បាន”។ នេះជាការលើកឡើងរបស់ម្ចាស់អាជីវកម្មខ្នាតតូចល្មមខាងលើ។
៣- កាបូបសម្រាប់ដាក់សម្ភារ

ប្រសិនបើមិនចង់ចំណាយច្រើន មិនចាំបាច់ទិញក៏បានដែរ តែវាល្អសម្រាប់យើងដាក់សម្លៀកបំពាក់កន្សែងជូតញើសមកផ្លាស់ប្ដូរមុន និងក្រោយពេលហាត់ប្រាណរួច ហើយវាក៏មិនធ្វើឲ្យរញ៉េរញ៉ៃជាមួយកាបូបដាក់កុំព្យូទ័រ កាបូបធ្វើការដទៃទៀត។ ពេលសម្ភារៈយើងមានសណ្ដាប់ធ្នាប់ ធ្វើឲ្យអ្នកហាត់មានអារម្មណ៍ស្រស់ថ្លា និងមិនខ្ជិលក្នុងការមកហាត់។ នេះជាការបញ្ជាក់របស់គ្រូបង្វឹក ស៊ីណាន ដែលមានបទពិសោធផ្នែកនេះជាង ៧ ឆ្នាំ។
៤- សក់
អ្នកមកពីខេត្តកណ្ដាលរូបនេះបានឲ្យដឹងថា ចំពោះបុរសមិនជាបញ្ហាឡើយ តែនារីត្រូវតែដឹងពីរបៀបរៀបចំខ្លួនបែបនេះដោយចង ឬបួងសក់ឲ្យស្រឡះៗ ដើម្បីកុំឲ្យនៅរញ៉េរញ៉ៃចូលមុខមាត់ពេលហាត់ នាំឲ្យប៉ះពាល់អារម្មណ៍។
៥- ដបទឹកផ្ទាល់ខ្លួន

គ្រូបង្វឹកខាងលើបានឲ្យដឹងទៀតថា ការមានដបទឹកផ្ទាល់ខ្លួនគឺជារឿងប្រសើរសម្រាប់អ្នកហាត់ប្រាណ ព្រោះក្រោយពេលឈប់ហាត់មួយសន្ទុះ អាចយកមកផឹកដោយមិនបាច់ផឹកទឹករួមនៅកន្លែងហាត់ ហើយវាមានសុវត្ថិភាពខ្ពស់ចំពោះខ្លួនឯង។
នៅមានសម្ភារៈមួយចំនួនទៀត តែប្រសិនបើយើងមានជីវភាពធូរធារទិញយកទៅតាមខ្លួនដូចជាកាសពាក់ត្រចៀក កំណាត់រុំសក់ការពារមិនឲ្យញើសធ្លាក់ដល់មុខ អាវក្រៅបែបកីឡា៕
អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្យ

-
ព័ត៌មានជាតិ២ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង ago
មីយ៉ាន់ម៉ា៖ ក្រុមសង្គ្រោះតួកគី ជួយជីវិតបុរសម្នាក់ ក្រោយជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
សន្តិសុខសង្គម២ ថ្ងៃ ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
ចរាចរណ៍២ ថ្ងៃ ago
រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល