សុខភាព
មនុស្ស ៣ក្រុម មិនអាចប្រើឱសថព្យាបាលកូវីដ Molnupiravir បានទេ
ស្របពេលដែលគណកៈកម្មការជាតិប្រយុទ្ធនឹងជំងឺកូវីដ-១៩ បានប្រកាសនាំចូលឱសថ Molnupiravir សម្រាប់ព្យាបាលអ្នកជំងឺកូវីដ-១៩ និងផ្ដល់សិទ្ធិឱ្យសាធារណជនទិញថ្នាំនេះទៅប្រើប្រាស់នៅតាមផ្ទះដោយខ្លួនឯង មានបុគ្គលមួយចំនួនមិនទាន់អនុញ្ញាតឱ្យលេបថ្នាំ Molnupiravir ដើម្បីព្យាបាលជំងឺកូវីដ-១៩នៅឡើយទេ។
កាលពីថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២១ គណកៈកម្មការជាតិប្រយុទ្ធនឹងជំងឺកូវីដ-១៩ បានចេញសេចក្ដីជូនដំណឹងនាំចូលឱសថ Molnupiravir សម្រាប់ព្យាបាលជំងឺកូវីដ-១៩ ចាប់ពីកម្រិតស្រាលទៅមធ្យម ចំពោះមនុស្សពេញវ័យ ដើម្បីបន្តចូលរួមទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ឱ្យទាន់ពេលវេលា និងបង្កើតបានភាពសុំាសហគមន៍រឹងមាំទប់ទល់នឹងជំងឺរាតត្បាតសកល។

ប្រភពដដែល បញ្ជាក់ថា បុគ្គលម្នាក់ មានសិទិ្ធបញ្ជាទិញថ្នាំនេះពី ៥ ដល់ ១០ ដូស ខណៈមន្ទីរពេទ្យឯកជន គ្លីនិក ឱសថស្ថាន ឱសថស្ថានរង មានសិទ្ធិបញ្ជាទិញពី ១០ ដល់ ២០០ ដូស (ត្រូវមានលិខិតអនុញ្ញាតបើកអាជីវកម្ម) ហើយអាចលក់បន្តមិនលើសពី ៦៤ ដុល្លារអាមេរិក ក្នុង ១ដូស។ ដោយឡែក សាធារណជន អាចជាវឱសថព្យាបាលជំងឺកូវីដ-១៩ ប្រភេទនេះ បានដោយក្នុង ១កំប៉ុង តម្លៃ៥៥ដុល្លារ។
ថ្វីត្បិត សាធារណជនអាចជាវឱសថ Molnupiravir បានពិតមែន ប៉ុន្តែមិនមែនអ្នកជំងឺទាំងអស់ សុទ្ធតែអាចលេបឱសថនេះបាននោះទេ។ ក្នុងនោះ អ្នកវិជ្ជមានវីរុសកូវីដ-១៩ និងឆ្លងវីរុសបំប្លែងខ្លួនផ្សេងៗ ដែលត្រូវបានហាមប្រាមរួមមាន ៣ក្រុមគឺ៖
១. មនុស្សវ័យក្មេង អាយុក្រោម ១៨ឆ្នាំ
២. អ្នកជំងឺកូវីដកម្រិតធ្ងន់ ឬអាចវិវត្តទៅរកស្ថានភាពគ្រោះថ្នាក់
៣. ស្រ្តីមានផ្ទៃពោះ។
ចំពោះមូលហេតុនៃបម្រាមលើមនុស្សទាំង ៣ប្រភេទនេះ ខាងក្រុមហ៊ុនផលិតឱ្យសថ ក៏ដូចជាស្ថាប័នសុខភាពនានា បញ្ជាក់ថា ខ្លួនមិនទាន់មានការសិក្សាលើករណីនេះនៅឡើយទេ៕
អត្ថបទ៖ សន្យា
ចុចអាន៖ ក្បួនត្រឹមត្រូវ ប្រើថ្នាំ Molnupiravir ព្យាបាលកូវីដ មានប្រសិទ្ធភាពបំផុត

-
សន្តិសុខសង្គម១ សប្តាហ៍ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
នគរបាលខណ្ឌសែនសុខ ហៅយុជនក្រុមសម្រួលចរាចរណ៍ មកណែនាំ និងដកហូតឯកសណ្ឋាន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ផុងដីរលំបាក់ដងសន្ទូចប្រវែងជាង៥០ម៉ែត្រ សង្កត់លើសំយាបផ្ទះពលរដ្ឋ៤ខ្នង និងសង្កត់ម៉ូតូមួយគ្រឿង
-
សន្តិសុខសង្គម១ ថ្ងៃ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ឧទ្ធម្ភាគចក្រ ដឹកទេសចរ ធ្លាក់ចូលទន្លេនៅញ៉ូវយក ស្លាប់មនុស្ស៦នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ទារលុយមិនបានហើយ ត្រូវកូនបំណុលប្តឹងពីបទគំរាមកំហែងហែកកេរ្តិ៍ទៀត! តើអ្វីទៅ ជាអំពើគំរាមកំហែងហែកកេរ្តិ៍?