Connect with us

សុខភាព

ហេតុផល ១០យ៉ាង ធ្វើឲ្យយើងចង់ញុំាអាហារប្រៃៗ

បានផុស

នៅ

ពេលខ្លះយើងចង់ញុំាអាហារប្រៃៗដូចជា ដំឡូងបំពង ឬនំកញ្ចប់ជាខ្លាំង ដែលមាន​ន័យ​ថារាងកាយយើងត្រូវការអំបិល (សូដ្យូម) បន្ថែមហើយ។ ហេតុអ្វីបានជាពេល​ខ្លះយើង​ចង់ញុំាអាហារប្រៃៗដូចនេះ?

មានហេតុផលជា​ច្រើន​ដែល​ធ្វើឱ្យយើងចង់ញុំាអាហារប្រៃៗ៖

១. ខ្វះជាតិទឹក

នៅពេលរាងកាយយើងខ្វះជាតិទឹក ខួរក្បាលយើងនឹងបញ្ជូន​សញ្ញាឱ្យយើង​ចង់ញុំា​អាហារប្រៃៗដើម្បីឱ្យយើងញុំាទឹក។ អាការៈ​មួយ ចំនួនដែលបង្ហាញ​ថារាងកាយ​យើង​ខ្វះជាតិទឹកមាន​ដូច​ជា​ ស្រេកទឹក ឈឺក្បាល វិលមុខ បេះដូងលោតញាប់ មួម៉ៅ រមួលក្រពើ ឬរមួលសាច់ដុំជាដើម។

២. បែកញើសច្រើន

ពេលយើងបែកញើសច្រើន យើងនឹងបាត់បង់ជាតិទឹក​​ និងសារធាតុ​សូដ្យូម​ច្រើនដែល​ធ្វើឱ្យរាងកាយយើងត្រូវ​ការ​អាហារមាន​ជាតិ​ប្រៃ ដើម្បីបំពេញជាតិសូដ្យូមឡើងវិញ។

៣. ទម្លាប់ញុំាអាហារប្រៃៗ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រសិនបើយើងចូលចិត្តញុំាអាហារប្រៃៗ រាងកាយយើងនឹងចង់ញុំាអាហារប្រៃៗទៀត ព្រោះជាទម្លាប់។ ប្រសិនបើយើងកាត់បន្ថយការញុំាអាហារប្រៃៗ យូរៗទៅរាងកាយ​យើង​នឹងសុំានឹងការញុំាអាហារមិនសូវប្រៃ ឬសាបហើយ។

៤. ខ្សោយក្រពេញលើតម្រងនោម

ប្រសិនបើយើងខ្សោយក្រពេញលើតម្រងនោម រាងកាយយើងមិនអាច​ផលិតអ័រម៉ូន​មួយ​ចំនួនបានគ្រប់គ្រាន់ទេ រួមទាំងអ័រម៉ូន Cortisol ដែលជាអ័រម៉ូនគ្រប់គ្រង​តុល្យភាព​ជាតិទឹក និងសូដ្យូមក្នុងខ្លួនយើងដែលធ្វើឱ្យយើងចង់ញុំាអាហារប្រៃ។

៥. មានភាពតានតឹង

នៅពេលយើងស្ត្រេស រាងកាយយើងនឹងបញ្ចេញអ័រម៉ូន cortisol ច្រើនដែលធ្វើឱ្យយើង​ចង់ញុំាអាហារច្រើន ដើម្បីឱ្យអារម្មណ៍យើងធូរស្រាល ហើយ​ជាទូទៅ អាហារដែល​មាន​ជាតិស្ករ ខ្លាញ់ និងអំបិលខ្ពស់ គឺជាអាហារដែលឆ្ងាញ់ ​និងធ្វើឱ្យសប្បាយចិត្ត។

៦. គេងមិនគ្រប់គ្រាន់

ការ​គេង​មិន​បាន​គ្រប់គ្រាន់ធ្វើឱ្យរាងកាយយើងបញ្ចេញអ័រម៉ូនដែល​ធ្វើ​ឱ្យយើងមាន​ភាព​តានតឹង​កាន់​តែ​ខ្លាំង និងចង់ញុំាអាហារច្រើន។ ជាលទ្ធផល​យើង​ចង់ញុំាអាហារ​ដែល​ធ្វើ​ឱ្យយើងសប្បាយចិត្តដូចជា អាហារដែលមានអំបិល ស្ករ និងខ្លាញ់ខ្ពស់។

៧. មានជំងឺ Bartter

ជំងឺ Bartter ជាជំងឺតម្រងនោម មួយ​​ប្រភេទដែលធ្វើឱ្យរាងកាយ​យើងមិនអាច​ស្រូបយក​សារជាតិសូដ្យូម និងបណ្តាលឱ្យយើងចង់ញុំាសូដ្យូមបន្ថែម។ ជំងឺនេះមាន​អាការៈ​ដូចជា សម្ពាធ​ឈាមចុះ​ទាប អស់កម្លាំង ឬរមួលសាច់ដុំ នោមញឹក ទល់លាមក និងមានគ្រួសក្នុងតម្រងនោម។

៨. ចាញ់កូន

ម៉ាក់ៗដែលពពោះអាចមានអាការៈចាញ់ដែលបណ្តាលឱ្យម៉ាក់ៗក្អួត និងខ្សោះជាតិទឹក ​និងធ្វើឱ្យម៉ាក់ៗចង់ញុំាអាហារប្រៃៗ។

៩. រោគសញ្ញាមុនពេលមករដូវ

មុនមករដូវ មួយ​អាទិត្យ ដោយសារការប្រែប្រួល​អ័រម៉ូន ស្រីៗមួយចំនួន​អាចចង់ញុំា​អាហារ​ប្រៃៗ ឬផ្អែមៗ។

១០. មានជំងឺសួតឡើងរឹង (Cystic Fibrosis)

សួតឡើងរឹងជាជំងឺតំណពូជដែលប៉ះពាល់ដល់សួត និងប្រព័ន្ធរំលាយអាហារ និងធ្វើឱ្យ​រាងកាយយើង​ត្រូវការអំបិលច្រើន។ អាការសួតឡើងរឹងមានដូចជា ទល់លាមក គ្រួសក្នុងតម្រងនោម នោមញឹក សម្ពាធ​ឈាមចុះ​ទាប និងរមួលសាច់ដុំជាដើម។

នៅពេលយើងចង់ញុំាអាហារប្រៃៗ យើងអាចញុំាទឹកឱ្យបានច្រើន​ដើម្បី​ជួយ​រក្សា​តុល្យភាព​ជាតិទឹកក្នុងខ្លួន និងញុំាអាហារដែលផ្ទុកប៉ូតាស្យូម​ខ្ពស់​ដូចជា សារាយសមុទ្រ ដំឡូង​ជ្វា ស៊ុតស្ងោ ល្ងខ្មៅ គ្រាប់ផ្លែឈើដូចជា គ្រាប់Walnut និងផ្លែឈើដូចជា ផ្លែប៉ែស ចេក ព្រូន ប៊្លូបឺរី បឺរ ជាដើម ជាជាងញុំាអាហារដែលមានជាតិប្រៃ​ខ្ពស់៕

អត្ថបទផ្ដល់ដោយ៖Hello Krupet

ចុចអាន៖ម៉ាក់ៗកំពុងពពោះ អាចញ៉ាំសាច់អន្ទង់បានអត់?​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៥០ នាទីutes មុន

ព្រឹត្តិការណ៍ “សង្ក្រាន្តវត្តភ្នំ” ៣​ថ្ងៃ​មាន​រៀបចំ​កម្មវិធី​បែប​ប្រពៃណី​ជាតិ និងកម្មវិធី កម្សាន្ត​សប្បាយជាច្រើន

នយោបាយ២ ម៉ោង មុន

អ្នកវិភាគ និង​អ្នកឃ្លាំមើល៖ នាយករដ្ឋមន្ត្រី​កម្ពុជា​តែង​ផ្ដល់​អាទិភាព​ខ្ពស់​ ចំពោះ​សុខទុក្ខ​​ប្រជាពលរដ្ឋ

កីឡា៣ ម៉ោង មុន

លោក Munoz និយាយពីកីឡាករចំណូលថ្មី ក្រោយរកបាន Hat-trick

សេចក្ដីជូនដំណឹង៣ ម៉ោង មុន

កូនខ្មែរដំបូង! បង្កើតចង្វាក់ថ្មី KHMER VIBE កំពូលតារាចម្រៀងឧកញ៉ា ខេមរៈ សិរីមន្ត និងស្ដេចភ្លេង tempo tris បង្កើតស្នាដៃដ៏អស្ចារ្យនេះ

ព័ត៌មានជាតិ៤ ម៉ោង មុន

លោក ស៊ូ សុជាតិ៖ ប្រព័ន្ធផ្សព្វផ្សាយឌីជីថល ដើរតួនាទីសំខាន់ជំរុញការអភិវឌ្ឍវិស័យមូលបត្រ

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

​និស្សិត​ពេទ្យ​​​ដ៏ស្រស់ស្អាត​ជិត​ទទួល​សញ្ញាបត្រ​ ស្លាប់​​ជាមួ​យសមាជិកគ្រួសារ​​ក្នុងអគារ​​​រលំ​​ដោយ​រញ្ជួយដី​

ព័ត៌មានជាតិ៥ ម៉ោង មុន

ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ

សន្តិសុខសង្គម២២ ម៉ោង មុន

នគរបាល​ឡោមព័ទ្ធ​ខុន​ដូ​មួយ​កន្លែងទាំងយប់ ឃាត់​ជន​បរទេស​ប្រុសស្រីជាង ១០០នាក់

រថភ្លើង
ចរាចរណ៍១៤ ម៉ោង មុន

រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

ផ្ទុះ​បំពង់បង្ហូរ​ឧស្ម័ន​នៅ​ម៉ាឡេស៊ី បណ្ដាល​ឲ្យ​របួស​មនុស្ស​២៥​នាក់

Sokha Hotels

ព័ត៌មានពេញនិយម