សុខភាព
ទាំងនេះ ជាតិចនិកដោះស្រាយអាការ ចង់ញុំាច្រើនមុនមករដូវ
អាការចង់ញុំាច្រើនមុនមករដូវ បណ្តាលមកពីការប្រែប្រួលអ័រម៉ូន ដែលជាហេតុអាចធ្វើឲ្យយើងឡើងគីឡូ។ អ៊ឹចឹងយើងគួរដោះស្រាយបែបណា ដើម្បីរក្សាទម្ងន់?
លោកស្រីវេជ្ជបណ្ឌិត Clare Ballingall ឯកទេសរោគទូទៅ និងជាប្រធានមហាវិទ្យាល័យវេជ្ជសាស្រ្ត RACGP Tasmania នៅប្រទេសអូស្រ្តាលីបានលើកឡើងថា មុនមករដូវអ័រម៉ូនអឹស្ត្រូសែន និង ប្រូហ្សេស្តេរ៉ូនកើនឡើង បន្ទាប់មកធ្លាក់ចុះដែលជាហេតុធ្វើឱ្យស្រីៗយើងចង់ញុំាអាហារច្រើន។
ម្យ៉ាងទៀតការប្រែប្រួលអ័រម៉ូនមុនមករដូវធ្វើឱ្យកម្រិតជាតិស្ករក្នុងឈាមប្រែប្រួលក៏បណ្តាលឱ្យយើងចង់ញុំាអាហារច្រើនដែរ។ ខាងក្រោមនេះ ជាតិចនិកមួយចំនួនដែលអាចគ្រប់គ្រងអាការ ចង់ញុំាច្រើនក្នុងអំឡុងពេលមុនមករដូវ កុំឱ្យយើងឡើងគីឡូ៖
១. ញុំាកាបូអ៊ីដ្រាតល្អ
យើងគួរញ៉ាំអាហារសម្បូរជាតិសរសៃដូចជា គ្រាប់ធញ្ញជាតិ អង្ករសម្រូប សណ្តែក និងដំឡូងជ្វាជាដើមដើម្បីរក្សាលំនឹងជាតិស្ករក្នុងឈាម កាត់បន្ថយការប្រែប្រួលអារម្មណ៍ និងអាការៈឃ្លានអាហារ។
២. ញុំាអាហារសម្រន់
ប្រសិនឃ្លាន យើងអាចញុំាអាហារសម្រន់ដែលល្អចំពោះសុខភាពដូចជា ផ្លែឈើ គ្រាប់ផ្លែឈើ ឬដំឡូងជ្វា កុំបណ្តាលឱ្យឃ្លានជ្រុល ព្រោះអាចនឹងបណ្តាលឱ្យយើងញុំាអាហារកាន់តែច្រើន។

៣. ហាត់ប្រាណ
ការហាត់ប្រាណដូចជា ការដើរ ការហាត់យ៉ូហ្កាជាដើមអាចជួយកាត់បន្ថយភាពតានតឹងដែលបណ្តាលឱ្យយើងចង់ញុំាអាហារច្រើន។
៤. ញុំាអាហារសម្បូរកាល់ស្យូម
យើងគួរញ៉ាំអាហារសម្បូរជាតិកាល់ស្យូមដូចជា បន្លែស្លឹកបៃតង កូនត្រីល្អិតៗ និងផលិតផលធ្វើពីទឹកដោះ។ តាមការសិក្សាបានឱ្យដឹងថា កាល់ស្យូមអាចជួយបង្កើនអ័រម៉ូន serotonin (អ័រម៉ូនធ្វើឱ្យយើងមានអារម្មណ៍ល្អ) និងអាចកាត់បន្ថយការឃ្លាន ហើមពោះ និងរមួលក្រពើ។
៤. ញុំាអាហារសម្បូរម៉ាញេស្យូម
ម៉ាញេស្យូមមាននៅក្នុងបន្លែស្លឹកបៃតង គ្រាប់ធញ្ញជាតិ និងគ្រាប់ផ្លែឈើជាដើម។ ម៉ាញេស្យូមអាចជួយកាត់បន្ថយការចាល់ជាតិទឹកក្នុងខ្លួន ហើមពោះ ឈឺសុដន់ និងធ្វើឱ្យយើងមានអារម្មណ៍ល្អ។
៥. ញុំាអាហារសម្បូរអាស៊ីដខ្លាញ់អូមេហ្គា ៣
អាស៊ីដខ្លាញ់អូមេហ្គា ៣ អាចជួយគ្រប់គ្រងអារម្មណ៍របស់យើង កាត់បន្ថយការរលាក និងជួយទប់ស្កាត់ការឃ្លាន។ អាស៊ីដខ្លាញ់អូមេហ្គា ៣ មាននៅក្នុងអាហារដូចជា គ្រាប់ផ្លែឈើ ប្រេងអូលីវ និងត្រីសាល់ម៉ុនជាដើម។

៦. ហាលថ្ងៃ
យើងគួរហាលថ្ងៃនៅចន្លោះម៉ោង ៧ ដល់ ម៉ោង ៩ ព្រឹក ព្រោះពន្លឺព្រះអាទិត្យអាចជួយរាងកាយយើងផលិតអ័រម៉ូន serotonin ដែលធ្វើឱ្យយើងមានអារម្មណ៍ល្អ និងកាត់បន្ថយអាការៈចង់ញុំាច្រើន។
អាការៈចង់ញុំាច្រើនមុនមករដូវងាយធ្វើឱ្យយើងធាត់ណាស់ ដូច្នេះយើងគួរចៀសវាងអាហារមានជាតិខ្លាញ់ ស្ករ និងអំបិលខ្ពស់។ លើសពីនេះទៅទៀត យើងគួរញុំាទឹក បន្លែ ផ្លែឈើ គ្រាប់ធញ្ញជាតិ និងគ្រាប់ផ្លែឈើឱ្យបានច្រើន និងចៀសវាងញុំាអាហារកែច្នៃច្រើន៕

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
សន្តិសុខសង្គម១៨ ម៉ោង ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី