សុខភាព
ចម្អិនអាហារឱ្យកូន ម៉ាក់ៗត្រូវគិតលើ ៣ចំណុចនេះជាសំខាន់
កូនដល់អាយុត្រូវញ៉ាំអាហារ ម៉ាក់ៗច្បាស់ជាខ្វាយខ្វល់អំពីការរៀបចំចំណីអាហារសម្រាប់កូន តើគួរផ្តល់អាហារប្រភេទណាខ្លះទើបកូនញ៉ាំទៅមានសុខភាព? ដើម្បីជាគន្លឹះខ្លះៗ អត្ថបទនេះយនឹងប្រាប់ចំណុចសំខាន់ ៣ ដែលម៉ាក់ៗចាំបាច់ត្រូវអនុវត្តក្នុងការចម្អិនអាហារឲ្យកូនរាល់ថ្ងៃ។
១- ចម្រុះមុខ
ចម្រុះមុខមានន័យថា មុខម្ហូបសម្រាប់កូន១ពេលៗ ត្រូវតែមាន ត្រី/សាច់ ស៊ុត និងបន្លែលាយគ្នា មានទាំងបន្លែបៃតង មានទាំងបន្លែពណ៌លឿង ចៀសវាងឲ្យកូនញ៉ាំតែសាច់សុទ្ធ ឬបន្លែសុទ្ធ។ កាលណាម៉ាក់ប៉ាឲ្យកូនញ៉ាំអាហារចម្រុះមុខ ពួកគេនឹងទទួលបានជីវជាតិគ្រប់គ្រាន់ ពោះវៀនដំណើរបានល្អ មិនទល់លាមក។
២- កំណត់បរិមាណស្ករ
កូនក្មេងត្រូវការបរិមាណស្ករតិចតួចបំផុត ព្រោះតម្រងនោមទារកនៅតូច ហើយខ្ចី កំពុងស្ថិតក្នុងដំណាក់កាលលូតលាស់ ការញ៉ាំអាហារផ្អែមខ្លាំង ឬញ៉ាំភេសជ្ជៈផ្អែមៗ កូននឹងលើសគីឡូទៅជាធាត់ទាំងវ័យក្មេង ហើយងាយនឹងរងផលវិបាកទៅថ្ងៃក្រោយ កើតជំងឺទឹកនោមផ្អែម លើសឈាម និងខូចតម្រងនោម។
៣- កាត់បន្ថយអំបិល
កូនក្មេងមិនត្រូវញ៉ាំប្រៃនោះ ព្រោះតម្រងនោមនៅក្នុងដំណាក់កាលលូតលាស់នៅឡើយ បើសិនជាកូនបៅដោះម្តាយនោះគេទទួលបានបរិមាណសូដ្យូមគ្រប់គ្រាន់ពីទឹកដោះម្ដាយហើយ។
បើសិនម៉ាក់ៗឲ្យកូនញ៉ាំប្រៃពេក កូនអាចមានបញ្ហាតម្រងនោម ខ្សោះជាតិទឹកក្នុងខ្លួន ហើមខ្លួន ឆាប់ពុកឆ្អឹង និងធ្មេញ។
– ក្មេងអាយុក្រោម ១ឆ្នាំ ត្រូវការអំបិល តិចជាង ១ ក្រាម/ថ្ងៃ
– ក្មេងអាយុ ១-៣ ឆ្នាំ ត្រូវការអំបិល ២ ក្រាម/ថ្ងៃ
– ក្មេងអាយុ ៤-៦ ឆ្នាំ ត្រូវការអំបិល ៣ ក្រាម/ថ្ងៃ
– ក្មេងអាយុ ៧-១០ ឆ្នាំ ត្រូវការអំបិល ៥ ក្រាម/ថ្ងៃ
– ក្មេងអាយុ ១១ ឆ្នាំឡើង ត្រូវការអំបិល ៦ ក្រាម/ថ្ងៃ៕
អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្យ
ចុចអាន៖ ឱ្យកូនក្មេងញ៉ាំបួស ប៉ះពាល់សុខភាពដែរអត់?
ចុចអាន៖ ចំណុច ៤ យ៉ាង ម៉ាក់ប៉ាគួរពិនិត្យមើលឡើងវិញ បើកូនងាកឈឺៗ
-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?