សុខភាព
នោមក្រោយរួមភេទរួច អាចបញ្ចៀសការមានផ្ទៃពោះបានអត់?
ពិតណាស់ ការនោមក្រោយរួមភេទរួច អាចជួយកម្ចាត់ចោលពពួកបាក់តេរីគ្រោះថ្នាក់ ដែលតោងជាប់នៅក្នុងបង្ហួរនោម។ យ៉ាងណាមិញ ការនោមក្រោយរួមភេទរួច មិនអាចបង្ការការមានផ្ទៃពោះបានឡើយ។

នោមក្រោយរួមភេទ អាចបង្ការការបង្ករោគលើផ្លូវទឹកនោមបានអត់?
មិនមានភស្តុតាងណាមួយបញ្ជាក់ថាការនោមក្រោយរួមភេទរួច អាចការពារការបង្ករោគលើផ្លូវទឹកនោមបានទេ ប៉ុន្តែវាអាចកាត់បន្ថយហានិភ័យនៃការបង្ករោគនេះ តាមរយៈការអនុវត្តតាមជំហានដូចខាងក្រោម៖
- នោមមុន និងក្រោយពេលរួមភេទ
- រក្សាជាតិទឹក ដោយញ៉ាំទឹកមួយកែវក្រោយរួមភេទ
- ជូតសម្អាតពីផ្នែកខាងមុខទៅខាងក្រោយ បន្ទាប់ពីនោម និងរួមភេទរួច
- ប្រើទឹករម្អិលទ្វារមាស ដើម្បីបញ្ចៀសការកកិត ដែលអាចធ្វើឲ្យរលាកបង្ហួរនោម ក៏ដូចជាបង្កើនហានិភ័យនៃការឆ្លងមេរោគ។
ស្រីៗយើងគួរនោមក្រោយរួមភេទរួចប៉ុន្មាននាទី?
យើងគប្បីនោមក្នុងចន្លោះរយៈពេល៣០នាទីក្រោយរួមភេទ ដើម្បីបញ្ចៀសការបង្ករោគលើផ្លូវទឹកនោម។

ការនោមក្រោយរួមភេទរួច អាចបង្ការជំងឺកាមរោគបានអត់?
បាក់តេរីដែលបង្កជំងឺកាមរោគ ខុសគ្នាពីបាក់តេរីដែលបង្ករោគលើផ្លូវទឹកនោម។ ដោយឡែក បាក់តេរីដែលបង្កជំងឺកាមរោគស្រូបចូលទៅក្នុងរាងកាយរបស់យើងតាមរយៈការដាច់រលាត់តូចៗនៅក្នុងភ្នាសរម្អិលនៃទ្វារមាស ហើយការនោមក្រោយរួមភេទមិនអាចបង្ការជំងឺកាមរោគបានឡើយ។ វិធីសាស្ត្រដ៏ល្អបំផុតក្នុងការការពារខ្លួនពីជំងឺមួយនេះ គឺការប្រើប្រាស់ស្រោមអនាម័យ។
បើស្រីៗយើងចង់មានផ្ទៃពោះ តើយើងអាចនោមក្រោយរួមភេទបានទេ?
ទោះបីជាយើងព្យាយាមយកកូន យើងនៅតែអាចនោមក្រោយរួមភេទបាន។ ជាក់ស្ដែង មេជីវិតឈ្មោលផ្លាស់ទីតាមរន្ធមាត់ស្បូន ទៅក្នុងស្បូន និងទៅដល់ដៃស្បូន ដែលជាកន្លែងដែលស៊ុតញីរង់ចាំបង្កកំណើត។ បន្ទាប់ពីបញ្ចេញទឹកកាម មេជីវិតឈ្មោលនឹងចំណាយពេលពី២ ទៅ១០នាទី ដើម្បីទៅដល់ដៃស្បូន ៕

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
សន្តិសុខសង្គម១៤ ម៉ោង ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី