Connect with us

សុខភាព

ជំនឿមិនពិត ៥ យ៉ាង របស់ស្ត្រី អំពីការមករដូវ

បានផុស

នៅ

ពេលមករដូវ ហាមញ៉ាំទឹកកក ឬកុំងូតទឹកត្រជាក់។ ប្រយោគនេះ មនុស្សស្រីតែងឮមកគ្រប់គ្នា​ ប៉ុន្តែមិនទាន់មានអ្នកណាដឹងថា ជំនឿនេះ ជាការពិត​ទាំងអស់​នោះទេ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កម្ពុជាថ្មី​ នឹង​បកស្រាយ​លម្អិត ពី​បញ្ហា​នេះ​ឲ្យ​ស្រីៗ​បាន​ដឹង​ និង​ដើម្បី​កុំ​ឲ្យ​មាន​ការ​យល់​ច្រឡំ​ដដែលៗ​ទៀត។

១ កុំញ៉ាំអាហារត្រជាក់

ជឿថាស្រីៗគ្នាយើង ប្រាដកជាដឹងពីប្រយោគនេះរឿយៗ។ យើង​ផឹក​ទឹក​ត្រជាក់ ឬ​ញ៉ាំ​របស់​ត្រជាក់​ ដែល​នឹង​ធ្វើ​​ឲ្យ​រដូវ​មក​តិច​។ ជាពិសេស​ វា​ក៏​ធ្វើ​​ឲ្យ​មាន​ការ​ឈឺពោះ​ថែម​ទៀត​ផង ។ ជា​ការ​ពិត​ មូលហេតុ​នៃ​ការ​ឈឺពោះ​ អាច​ជា​ការ​កន្ត្រាក់​នៃ​ស្បូន មិន​មែន​មក​ពី​ការ​ញ៉ាំ​អាហារ​ត្រជាក់ ​តាម​វិធី​ណា​មួយ​នោះ​ទេ ដូច្នេះ​សូម​ឈប់​បារម្ភ​ឬ​ភ័យ​ព្រួយ ​ពី​បញ្ហា​នេះ​ទៀត។គ្រាន់​តែ​យើង​ញ៉ាំ​តិចតួច ​ក្នុង​ខណៈ​ពេល​មក​រដូវ។

២​​ កុំងូតទឹកត្រជាក់

នេះអាចស្រដៀងនឹងការហាមប្រាមអាហារត្រជាក់ ​ដូចអ្វីដែលបានរៀបរាប់ខាងលើ។ ជា​ការពិត​ដែលថា ​ក្នុងអំឡុងពេលនៃការមករដូវរបស់​ស្ត្រី​ រាងកាយ​ផ្លាស់ប្ដូរ។ មនុស្សមួយចំនួន ​អាចមានប្រព័ន្ធភាពស៊ាំ​ទាប។ ការងូតទឹកត្រជាក់ អាចធ្វើ​ឲ្យ​អ្នកឈឺ។ ប៉ុន្តែការពិត ពេលមករដូវ ស្រីៗ​អាចងូត​ទឹកត្រជាក់​បាន​ធម្មតា។

៣ មក​រដូវ​មិន​ហាត់ប្រាណ

ការ​ធ្វើ​លំហាត់​ប្រាណ ​អំឡុង​ពេល​មាន​រដូវ​​ អាច​បណ្ដាល​ឲ្យ​ដួល​សន្លប់។ ដោយសារ​តែ​រាងកាយ​ខ្សោយ ដែល​ជំនឿ​នេះ​ត្រូវ​បាន​ចាត់​ទុក​ថា ​ជា​កំហុស​ម្ដង​ទៀត ព្រោះ​តាមពិត​ទៅ​យើង​អាច​ធ្វើ​លំហាត់​ប្រាណ​បាន។ នោះគឺដោយសារតែ នៅពេលយើងហាត់ប្រាណ រាងកាយបញ្ចេញ​អរម៉ូន endorphins ។ សារធាតុ​នេះ​ជួយ​បន្ធូរ​អារម្មណ៍​តានតឹង និង​ជួយ​កាត់​បន្ថយ​ការ​ឈឺ​ក្រពះ​ផង​ដែរ។ ប៉ុន្តែ​ត្រូវ​ជ្រើសរើស​សកម្មភាព​ស្រាលៗ ដូចជា​ហែលទឹក ឬ​ធ្វើយូហ្គា​ផងដែរ។

៤ កុំផឹកទឹកដូង

បន្ថែមពីលើអាហារត្រជាក់ ត្រូវ​បានហាមឃាត់។ ទឹកដូង​ជា​វត្ថុ​មួយ​ផ្សេង​ទៀត ​ដែល​ត្រូវ​បាន​ចាត់​ថ្នាក់​ជា​វត្ថុ​ហាម​ឃាត់​ដែល​មាន​មនុស្ស​ជា​ច្រើន​យល់​ថា​​ បើ​យើង​ញ៉ាំ​ទឹក​ដូង​ពេល​មាន​រដូវ​នោះ នឹង​រក្សា​ឈាម​មិន​ឲ្យ​ហូរ វា​ក៏​នាំ​ឲ្យ​ការមក​រដូវ​នៅ​ខែ​ក្រោយ​របស់​​យឺត​ផង​ដែរ។

តាមពិត ទឹកដូង​អាច​ញ៉ាំ​បាន​ដូច​ធម្មតា​គ្រប់គ្នា​។ អាស្រ័យលើកម្រិតថ្នាំ និងការឆ្លើយតប​ទៅនឹងរាងកាយប្រែប្រួល​របស់មនុស្សផ្សេងគ្នា។ ព្រោះមិនមែនគ្រប់គ្នា​ ដែលផឹកទឹកដូង នឹងឈប់​ហូរឈាមនោះទេ។ ដូច្នេះឈប់បារម្ភពីបញ្ហានេះទៅ។

យ៉ាងណាមិញ ​អ្វីដែលខុសឆ្គងនោះគឺថា នៅពេលដែលរដូវ​យឺតពេក ឬតិចពេក ក៏​ចាប់ផ្ដើម​ប្រើ​ថ្នាំ​បញ្ចុះ​ឈាម ​ដែលគំនិតនេះ​ គឺជាគំនិត​មិនល្អនោះទេ។ លើស​ពី​នេះ​ទៀត វា​ក៏​មាន​គ្រោះថ្នាក់​ដល់​រាង​កាយ​ផង​ដែរ ។ ការមករដូវយឺត ឬតិចតួចពេក អាច​បណ្តាល​មក​ពី​បញ្ហា​សុខភាព​របស់​យើងផ្ទាល់។

ប៉ុន្តែប្រសិនបើអ្នកព្រួយបារម្ភឬមិនស្រួល សូមពិគ្រោះជាមួយ​វេជ្ជបណ្ឌិត​ សម្រាប់​ដំណោះស្រាយ​ល្អ​បំផុត៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖ទាំងនេះ ជាតិចនិកដោះស្រាយអាការ ចង់ញុំាច្រើនមុនមករដូវ

ចុចអាន៖ខែត្រជាក់ អាចរំខានដល់ការមករដូវរបស់ស្រីៗមួយចំនួន


Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ១០ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ១១ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១៤ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

អាស៊ីអាគ្នេយ៍ច្រើនប្រទេសជួបរញ្ជួយដី ប៉ុន្តែ ថៃនិងមីយ៉ាន់ម៉ា ធ្ងន់ជាងគេ 

Sokha Hotels

ព័ត៌មានពេញនិយម