សុខភាព
ស្រីៗប្រយ័ត្នណា ក្លៀកឈឺអាចជាសញ្ញាជំងឺមហារីកសុដន់
សម្រាប់ស្រីៗគ្នាយើង ជំងឺមហារីកដែលប្រឈមខ្ពស់នោះគឺមហារីកសុដន់នេះឯង ហើយរោគសញ្ញារបស់វាមួយចំនួន យើងមិនសូវជាដឹង ឬចាប់អារម្មណ៍ទៅលើវាប៉ុន្មានទេ ដូចជា ឈឺក្លៀក រមាស់ចុងសុដន់ ឬចុងសុដន់លិបចូលក្នុងជាដើម។

ទាក់ទងនឹងបញ្ហានេះ លោកសាស្ត្រាចារ្យវេជ្ជបណ្ឌិត អ៊ាវ សុខា ឯកទេសផ្នែកជំងឺមហារីក និងជំងឺឈាម បានឲ្យដឹងថា “ជាក់ស្ដែង ការឈឺនៅក្នុងតំបន់ក្លៀក វាអាចជាសញ្ញាមួយនៃមហារីកសុដន់រាលដាលទៅកូនកណ្ដុរនៅក្នុងក្លៀកអ្នកជំងឺ។”
លោកវេជ្ជបណ្ឌិតបន្តថា ប៉ុន្តែ ស្ត្រីទាំងអស់ដែលមានឈឺចុកចាប់នៅតំបន់ក្លៀក មិនមានន័យថា សុទ្ធតែកើតមហារីកសុដន់ទាំងអស់នោះទេ ព្រោះមានជំងឺផ្សេងជាច្រើនទៀតក៏ចេញរោគសញ្ញានេះដែរ គ្រាន់តែជំងឺមហារីកសុដន់ កាលណាដែលរាលដាលដល់ក្លៀកក៏វាបណ្ដាលឲ្យឈឺបែបនេះដែរ។
សូមបញ្ជាក់ថា មកដល់ពេលនេះ ជំងឺមហារីកសុដន់នៅមិនទាន់រកមូលហេតុច្បាស់លាស់នៅឡើយទេថា វាកើតឡើងបណ្ដាលមកអ្វី តែខាងក្រុមគ្រូពេទ្យដឹងត្រឹមតែ ជំងឺមហារីកនេះកើតឡើងនៅពេលដែលកោសិកាសុដន់ចាប់ផ្ដើមលូតលាស់ខុសប្រក្រតី ហើយកត្តាប្រឈមនឹងជំងឺមហារីកសុដន់មានច្រើនគួរឲ្យយកចិត្តទុកដាក់ដូចជា កត្តាអាយុ ភេទ ប្រវត្តិគ្រួសារធ្លាប់មានជំងឺនេះ កត្តាហ្សែន អស់រដូវ។ល។

ជាពិសេស ករណីដែលមិនគួរមើលរំលង គឺនៅពេលសុដន់៖
-ស្បែកសុដន់ឡើងក្រហម ជ្រួញ ដូចផ្លែក្រូច
-មានខ្ទុះចេញពីចុងសុដន់ អាចមានទាំងឈាមមកជាមួយ
-សុដន់ម្ខាងធំជាងម្ខាងទៀត
-ឡើងប្រេះស្រកា ឬរបកស្បែកសុដន់ ស្បែកចុងសុដន់
ប្រសិនបើ ជួបបញ្ហាទាំងនេះ ឬសង្កេតឃើញថា សុដន់មានការប្រែប្រួល មិនប្រក្រតីកន្លែងណាមួយ គួរទៅជួបពិគ្រោះ និងពិនិត្យជាមួយគ្រូពេទ្យឲ្យបានត្រឹមត្រូវ ទោះបីទើបតែពិនិត្យឆ្លុះមើលសុដន់ថ្មីៗក៏ដោយ៕
អត្ថបទផ្ដល់សិទ្ធិដោយ៖ Hellokrupet
សូមចុចអាន៖ មើមខ្ញី តាមការពិតមានប្រយោជន៍លើសពីអ្វីដែលយើងដឹង
សូមចុចអាន៖ កុំប្រហែស! បើឃើញសញ្ញាទាំងនេះប្រញាប់ទៅជួបពេទ្យខ្លាចមានជំងឺមហារីកទងសួត

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ