សុខភាព
ផាសិន ល្អសម្រាប់សុខភាព ជួយឲ្យគេងលក់ស្រួល និងបន្ទោរបង់បានល្អ
ផាសិន ជាផ្លែឈើមួយប្រភេទដែលមានរសជាតិជូរអែម ហើយអាចហូបដោយការបន្ថែមស្ករ ឬអំបិលបន្តិច ដើម្បីឲ្យវាក្លាយជាអាហារសម្រាប់សុខភាព។

គេងលក់ស្រួល ដោយសារតែផាសិន សម្បូរទៅដោយសារធាតុ selatoninនិង អ័រម៉ូនស្ងប់ស្ងាត់ ដែលជួយគ្រប់គ្រងអារម្មណ៍ឲ្យគេងលក់ស្រួល រួមទាំងជួយកាត់បន្ថយភាពតានតឹង បំបាត់ទុក្ខព្រួយ ធ្វើឲ្យខួរក្បាលស្រលះល្អថែមទៀតផង។
ជួយថែរក្សាភ្នែក ដោយសារតែផាសិនមានផ្ទុកសារជាតិ flavonoid ដូចជា beta-carotene ក៏ដូចជាវីតាមីន A ដែលជួយពង្រឹងភ្នែក កម្ចាត់រ៉ាឌីកាល់សេរី មូលហេតុនៃភាពចាស់ និងភាពយឺតយ៉ាវ រួមទាំងជួយបំប៉នភ្នែក និងការពារការបំផ្លាញកោសិកា ដែលនាំឲ្យភ្នែកស្រវាំងឬម្ញូបបាន។

នៅឆ្ងាយពីជំងឺមហារីក វីតាមីន A អាចត្រូវប្ដូរឈ្មោះតាមវេជ្ជសាស្ត្រទៅជា វីតាមីន A+ ព្រោះបន្ថែមពីលើការជួយបំប៉នភ្នែកដូចបានរៀបរាប់ខាងលើ។ វីតាមីន A និង flavonoids ក៏កាត់បន្ថយហានិភ័យនៃជំងឺមហារីកសួត និងមាត់ផងដែរ។
ការបន្ទោរបង់ល្អ យើងប្រហែលជាភ្ញាក់ផ្អើល បើដឹងថាហូបផាសិនក៏អាចទទួលបានជាតិសរសៃផងដែរ។ ក្រៅពីជួយដល់ការបន្ទោរបង់បានល្អ វាក៏ជួយឲ្យឆ្អែតបានយូរផងដែរ។
ការពារជំងឺ បន្ថែមពីលើជាតិសរសៃខ្ពស់ ផាសិនក៏ជាម្ចាស់នៃវីតាមីន C ដែលជាជំនួយដ៏សំខាន់ក្នុងការកសាងប្រព័ន្ធការពាររាងកាយ។ ដោយអ្នកវិទ្យាសាស្ត្រ បានចុះផ្សាយលទ្ធផលស្រាវជ្រាវរួចហើយនោះ។ ផាសិន ១០០ ក្រាមមានផ្ទុកវីតាមីន C ៣៦ភាគរយ ដែលគ្រប់គ្រាន់សម្រាប់បំពេញតម្រូវការប្រចាំថ្ងៃរបស់យើង។

ឆ្អឹងរឹងមាំ វាមិនចប់ត្រឹមហ្នឹងទេ ផាសិនក៏មានកាល់ស្យូម និងផូស្វ័រដែរ។ វាជាដៃគូវិស្វករជួសជុលឆ្អឹងរបស់យើង វីតាមីនជួយការពារជំងឺពុកឆ្អឹង និងឆ្អឹងផុយផ្សេងទៀត។ ដែលទាំងនេះ ធ្វើឲ្យអ្នកទទួលទានផ្លែផាសិន មិនសូវទៅជួបវេជ្ជបណ្ឌិតញឹកញាប់៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖របបអាហារមានជាតិបាស ជួយកាត់បន្ថយ បញ្ហារលាក និងជំងឺផ្សេងៗ

-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
សន្តិសុខសង្គម១ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម១ សប្តាហ៍ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ១៦ ម៉ោង ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ