សុខភាព
ចូលដល់វ័យ ៣០ ឆ្នាំ គប្បីដឹងពីអាហារគួរញ៉ាំ និង មិនគួរញ៉ាំ
នៅពេលដែលយើងឈានចូលវ័យកាន់តែច្រើន រាងកាយរបស់យើង ច្បាស់ជាប្រឈមនឹងការប្រែប្រួលមួយចំនួន។ នៅវ័យ៣០ឆ្នាំ គឺជាដំណាក់កាលដ៏សំខាន់ ជាពិសេសសម្រាប់ស្រីៗយើង ពីព្រោះវាគឺជាវ័យដែលយើងត្រូវចំណាយពេលវេលាច្រើន និងយកចិត្តទុកដាក់ចំពោះមុខរបរ គ្រួសារ និងសុខភាពជាចាំបាច់។ ដើម្បីចំណាយពេលលើកិច្ចការទាំងនេះប្រកបដោយប្រសិទ្ធភាព គ្នាយើងចាំបាច់ត្រូវមានថាមពលគ្រប់គ្រាន់ ដែលទាមទារឲ្យយើងត្រូវញ៉ាំអាហារត្រឹមត្រូវ និងមានតុល្យភាព។
អាហារដែលយើងត្រូវញ៉ាំនៅក្នុងវ័យ៣០ឆ្នាំ មានដូចខាងក្រោម៖
១. អាហារជួយពង្រឹងម៉ាស់ឆ្អឹង
សុខភាពឆ្អឹងគឺជាកង្វល់ដ៏ធំមួយសម្រាប់ស្ត្រីនៅវ័យ៣០ឆ្នាំ។ ប្រសិនបើយើងចាប់ផ្ដើមញ៉ាំអាហារត្រឹមត្រូវចាប់ពីពេលឥឡូវនេះទៅ យើងអាចគ្រប់គ្រងបញ្ហាមួយចំនួនដូចជាជំងឺពុកឆ្អឹង ឬជំងឺរលាកសន្លាក់នៅថ្ងៃអនាគតបានយ៉ាងល្អប្រសើរ។
អាហារដែលល្អបំផុតសម្រាប់ពង្រឹងម៉ាសឆ្អឹង៖
- កាល់ស្យូម និងវីតាមីនD មានសារសំខាន់ក្នុងការជួយពង្រឹងឆ្អឹង ដែលមាននៅក្នុងទឹកដោះគោ និងទឹកដោះគោជូរ
- បន្លែបៃតងមានផ្ទុកជាតិដែក និងវីតាមីនដទៃទៀតដែលល្អចំពោះសុខភាព
- សាច់ត្រី ដូចជាត្រីសាល់ម៉ុនជាដើម
- ផ្លែអាល់ម៉ុន
២. អាហារដែលមានសារធាតុប្រឆាំងនឹងអុកស៊ីតកម្ម
រ៉ាឌីកាល់សេរីជួយជំរុញភាពចាស់នៃជាលិកា ហើយដើម្បីប្រឆាំងនឹងរ៉ាឌីកាល់សេរី ស្រីៗយើងចាំបាច់ជ្រើសរើសអាហារដែលសំបូរទៅដោយសារធាតុប្រឆាំងនឹងអុកស៊ីតកម្ម។
- ញ៉ាំតែ និងកាហ្វេនៅក្នុងបរិមាណសមល្មម ពីព្រោះភេសជ្ជៈទាំងនេះសុទ្ធតែមានសារធាតុប្រឆាំងនឹងអុកស៊ីតកម្ម
- ផ្លែប៊ឺរី ជាពិសេសគឺផ្លែប្លូប៊ឺរីដែលមានសារធាតុប្រឆាំងនឹងការរលាកខ្លាំង ហើយវាក៏សំបូរទៅដោយសារធាតុប្រឆាំងនឹងអុកស៊ីតកម្មផងដែរ
- អង្ករដំណើបខ្មៅ។
៣. អាហារជួយឲ្យយើងគេងលក់ស្រួល
ការគេងមានសារសំខាន់ណាស់ សម្រាប់ជួយឲ្យមុខងាររាងកាយដំណើរការបានត្រឹមត្រូវ។
- ទឹកដោះគោមួយកែវនៅពេលយប់
- អាល់ម៉ុន និងត្រីដែលមានខ្លាញ់
៤. អាហារជួយគ្រប់គ្រងសម្ពាធឈាមបានល្អ
ដើម្បីជៀសវាងបញ្ហាផ្សេងៗដែលបណ្ដាលមកពីជំងឺលើសសម្ពាធឈាម ស្រីៗយើងគប្បីបញ្ចូលអាហារទាំងនេះនៅក្នុងរបបអាហារ។
- អាហារដែលសំបូរដោយជាតិប៉ូតាស្យូម ដែលអាចគ្រប់គ្រងសម្ពាធឈាមបានល្អ រួមមានដំឡូង សណ្ដែក និងប៉េងប៉ោះ។
អាហារដែលមិនគួរញ៉ាំច្រើននៅក្នុងវ័យ៣០ឆ្នាំ
- អាហារដែលបន្ថែមជាតិស្ករ
- ភេសជ្ជៈដែលមានជាតិហ្គាស
- សូកូឡា
- គ្រឿងស្រវឹង និងការជក់បារី
- ទឹកស៊ីអ៊ីវ
- សាច់ជាប់ខ្លាញ់
- អាហារដែលមានជាតិប្រៃខ្លាំង ដូចជាដំឡូងបារាំងបំពង ឬអាហារចៀន៕
ចុចអាន៖ប្រុងប្រយ័ត្ន! ប្រើសំឡីជូតក្នុងរន្ធត្រចៀកញឹកញាប់ អាចធ្វើឲ្យស្ទះ ឬគ្រោះថ្នាក់
-
ចរាចរណ៍៥ ថ្ងៃ ago
ពលរដ្ឋអ្នកធ្វើដំណើរ គាំទ្រចំពោះការដាក់រនាំងដែកពុះចែកទ្រូងផ្លូវ នៅផ្លូវ ៦០ ម៉ែត្រ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
អាមេរិក ផ្អាកជំនួយនៅបរទេសទាំងអស់ លើកលែងតែប្រទេសចំនួន២
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
នាយិការងព័ត៌មាន CNC កញ្ញា នូ មៈនេត្រអាថាណ្ណា ទទួលមរណភាពក្នុងអាយុ៣៧ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ក្រៅពីមិនសុំទោសជនតាំងខ្លួនជាសាស្តាហៅអ្នកប្រតិកម្មលើខ្លួនជា «មនុស្សល្ងង់ និងអគតិ»
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
អគ្គីភ័យលេបត្របាក់ផ្ទះឈើតម្លៃជិត ៣ លានដុល្លារក្នុងថ្ងៃបុណ្យចូលឆ្នាំចិន នៅខេត្ត Lop Buri ប្រទេសថៃ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ក្រសួងធម្មការកំពុងពិនិត្យវិធានការលើបុគ្គលដែលថាព្រះសង្ឃជាបន្ទុកពលរដ្ឋ និងមើលងាយព្រះត្រៃបិដក
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង