សុខភាព
ជំងឺសាច់ដុំបេះដូង កើតឡើងដោយសារបញ្ហា សុខភាពទាំងនេះ
ជំងឺសាច់ដុំបេះដូងធ្វើឲ្យបេះដូងឡើងរឹង រីក ឬក្រាស់ និងអាចបណ្តាលឲ្យមានស្លាកស្នាម។ ជាលទ្ធផលបេះដូងមិនអាចច្របាច់ឈាមគ្រប់គ្រាន់ ដើម្បីចែកចាយទៅសរីរាង្គក្នុងរាងកាយទាំងមូលបាន។ តើមានកត្តាអ្វីខ្លះបង្កឱ្យមានជំងឺសាច់ដុំបេះដូង?

បញ្ហាសុខភាព ឬទម្លាប់ប្រចាំថ្ងៃមួយចំនួនអាចបណ្តាលឲ្យកើតជំងឺសាច់ដុំបេះដូងរួមមាន៖
- ជំងឺលើសឈាមរុំារ៉ៃ
- ការខូចជាលិកាបេះដូងដោយសារគាំងបេះដូង
- បេះដូងលោតលឿនយូរខែយូរឆ្នាំ
- មានបញ្ហាប្រឹសបេះដូង
- ឆ្លងជំងឺកូវីដ-១៩
- ការឆ្លងរោគមួយចំនួន ជាពិសេសជំងឺដែលបណ្តាលឱ្យរលាកបេះដូង
- ជំងឺមេតាប៉ូលីស ដូចជាធាត់លើសទម្ងន់ ជំងឺក្រពេញទីរ៉ូអ៊ីត ឬជំងឺទឹកនោមផ្អែម
- កង្វះវីតាមីន ឬសារធាតុរ៉ែសំខាន់ៗនៅក្នុងរបបអាហារ ដូចជា thiamin (វីតាមីន B-1)
- ផលវិបាកនៃការមានផ្ទៃពោះ
- ការកកជាតិដែកនៅក្នុងសាច់ដុំបេះដូង (hemochromatosis)
- ការដុះដុំសាច់តូចៗនៃកោសិការលាក (granulomas) នៅក្នុងផ្នែកណាមួយនៃរាងកាយ រួមទាំងបេះដូង និងសួត
- ការកកប្រូតេអ៊ីននៅក្នុងសរីរាង្គ (amyloidosis)
- ជំងឺជាលិកាភ្ជាប់
- ការញុំាគ្រឿងស្រវឹងច្រើនអស់រយៈពេលច្រើនឆ្នាំ
- ការប្រើកូកាអ៊ីន អំហ្វេតាមីន ឬថ្នាំអ័រម៉ូនស្តេរ៉ូអ៊ីត
- ការព្យាបាលមហារីកដោយប្រើថ្នាំ ឬដោយកាំរស្
ជំងឺសាច់ដុំបេះដូងប្រហែលជាមិនមានអាការៈ ឬរោគសញ្ញាទេនៅដំណាក់កាលដំបូង ប៉ុន្តែនៅពេលដែលស្ថានភាពជំងឺវិវឌ្ឍធ្ងន់ធ្ងរ វាបង្ហាញអាការៈ ឬរោគសញ្ញាដូចខាងក្រោម៖
- ណែនទ្រូង
- ហើមជើង កជើង និងប្រអប់ជើង
- ហើមពោះដោយសារការប្រមូលផ្តុំសារធាតុរាវ
- ក្អកពេលគេង
- ពិបាកគេងផ្ងារ
- អស់កម្លាំង
- បេះដូងលោតញាប់
- វិលមុខ ធេងធោង និងសន្លប់
យើងអាចកាត់បន្ថយហានិភ័យនៃការកើតជំងឺសាច់ដុំបេះដូង និងជំងឺបេះដូងផ្សេងទៀតដោយ៖
- កម្រិតការញុំាគ្រឿងស្រវឹង កុំជក់បារី ឬកុំប្រើគ្រឿងញៀន
- គ្រប់គ្រងសម្ពាធឈាម កម្រិតកូលេស្តេរ៉ូល និងជំងឺទឹកនោមផ្អែម
- ញុំាអាហារដែលល្អចំពោះសុខភាព
- ហាត់ប្រាណឲ្យបានទៀងទាត់
- គេងឲ្យបានគ្រប់គ្រាន់
- កាត់បន្ថយភាពតានតឹង
- ពិនិត្យសុខភាពបេះដូងជាប្រចាំ

ជំងឺសាច់ដុំបេះដូងមិនអាចព្យាបាលឱ្យជាទេ ប៉ុន្តែការព្យាបាលអាចគ្រប់គ្រងស្ថានភាព ឬបន្ថយការវិវដ្ដរបស់ជំងឺបាន៕
ចុចអាន៖គេងស្រាតពេលយប់ ផ្ដល់ប្រយោជន៍ដល់សុខភាពច្រើន មិនជឿអានអត្ថបទសិន!

-
KPT+១ ថ្ងៃ ago
តំបន់កោះដ៏ពេញនិយមសម្រាប់សកម្មភាពកម្សាន្ត របស់ខេត្តកោះកុង
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ម្ចាស់ប្រេនសម្រស់ធារ៉ា ត្រូវសមត្ថកិច្ចឃុំខ្លួន ពាក់ព័ន្ធការកែច្នៃគ្រឿងសំអាងគ្មានច្បាប់អនុញ្ញាត
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
មេដឹកនាំអាស៊ី ៤រូប ដែល ICC ចេញដីកាចាប់ខ្លួន ជុំវិញបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
សម្តេចធិបតី៖ ឧកញ៉ា ១៤០រូប ត្រូវបានលុបឈ្មោះចេញ ក្នុងនោះមានឧកញ៉ាខ្លះប្រព្រឹត្តបទល្មើស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះនៅផ្លូវសឡា សង្កាត់ស្ទឹងមានជ័យទី១
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ភ្លៀងលាយឡំខ្យល់កន្ត្រាក់បំផ្លាញផ្ទះពលរដ្ឋ៣ភូមិអស់ ៥៤ខ្នង
-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះឃ្លាំងស្តុកអេតចាយ(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
អឺរ៉ុបនឹងសាងសង់ស្ពានតម្លៃជាង១០លានដុល្លារភ្ជាប់ទៅកោះខ្សាច់ទន្លានៅខេត្តកណ្ដាល