សុខភាព
ការឈឺចាប់ក្រោយសម្រាល ៧ យ៉ាង កើតលើរាងកាយ ស្ត្រីគួរដឹង
សម្រាប់ស្រ្តីទើបសម្រាលកូន ជារឿងធម្មតាទេដែលមានការឈឺចាប់មួយចំនួនកើតឡើងក្រោយសម្រាល ហើយភាគច្រើននឹងជាបាត់ទៅវិញ ទៅតាមពេលវេលា។ ផ្ទុយទៅវិញក៏មានម៉ាក់ៗមួយចំនួនមានការឈឺចាប់ក្រោយសម្រាលមានសភាពខ្លាំង និងរយៈពេលយូរ ក្រជាសះស្បើយ។ តើការឈឺចាប់ក្រោយសម្រាលអ្វីខ្លះម៉ាក់ៗគួរដឹង សម្រាប់ត្រៀមខ្លួនទុកមុន?

១. ឈឺចាប់ពេញរាងកាយ
ការឈឺចាប់ពេញរាងកាយក្រោយសម្រាល ជាបញ្ហាទូទៅមួយដែលស្ត្រីច្រើននាក់ជួបប្រទះ។ នេះដោយសារតែរាងកាយឆ្លងកាត់ភាពតានតឹងខ្លាំងពីការកន្ត្រាក់ស្បូនពេលសម្រាល។ ម៉ាក់ៗខ្លះត្អូញត្អែរពីការឈឺខ្នង ឈឺចង្កេះ ឈឺក្បាល ឈឺស្មា ឬត្រគាក។ ការឈឺចាប់ក្រោយសម្រាលទាំងនេះមិនមានអ្វីគួរឲ្យភ្ញាក់ផ្អើលទេដោយសារតែបរិមាណនៃភាពតានតឹង និងការឈឺចាប់រាងកាយត្រូវឆ្លងកាត់ពេលសម្រាលកូន។
២. សុដន់ឡើងធំ និងរឹង
ការផ្លាស់ប្ដូរទូទៅ និងសំខាន់មួយដែលម៉ាក់ៗចាប់ផ្ដើមសម្គាល់ក្រោយពេលសម្រាលកូន គឺថាយើងសុដន់មានឡើងធំប៉ុណ្ណា។ ម៉ាក់ៗជួបបញ្ហាសុដន់ឡើងធំ និងរឹង នេះអាចនឹងចេញទឹកដោះក្នងកំឡុងពេលពី២៤ទៅ៧២ក្រោយសំរាលកូន។
គេអាចប្រើពាក្យផ្សេងទៀតបានថា ការឡើងដោះ ឬលាសដោះនៅពេលដែលទឹកដោះស្តុកទុកនៅក្នុងសុដន់ ឡើងកំដៅ រឹង និងឈឺ ។ ម៉ាក់ៗមួយចំនួនតែងតែលើកឡើងថាមានអាការៈ ក្តៅ និងក្តៅខ្លួន។
៣. កន្ត្រាក់ស្បូន
ក្រោយសម្រាល ការកន្ត្រាក់ស្បូនជារឿងធម្មតាដែលកើតឡើងក្រោយសម្រាល ពីព្រោះស្បូនកំពុងត្រលប់ទៅស្ថានភាពដើមមុនពេលពពោះវិញ។ ហេតុផលមួយទៀតដែលធ្វើឲ្យម៉ាក់ៗអាចជួបប្រទះនឹងការកន្ត្រាក់ស្បូនខ្លាំង ឬបង្កឲ្យមានការឈឺចាប់ក្រោយសម្រាល គឺនៅពេលដែលម៉ាក់ៗបំបៅដោះកូន។ ការបំបៅដោះកូនអាចបណ្ដាលឲ្យម៉ាក់ៗជួយបញ្ហាកន្ត្រាក់ស្បូនក្រោយសម្រាល ប៉ុន្តែបញ្ហានេះនឹងបាត់ទៅវិញក្នុងរយៈពេល ២-៣ថ្ងៃក្រោយសម្រាល។
៤. រមាស់ថ្នេរវះកាត់
ប្រសិនបើម៉ាក់ៗវះកាត់សម្រាលកូន ហើយស្លាកស្នាមថ្នេរវះចាប់ផ្ដើមរមាស់ ត្រូវដឹងថាវាជារឿងធម្មតា ហើយការរមាស់នឹងថយចុះនៅពេលដែលស្នាមនោះនៅតែបន្តជាសះស្បើយ។ ហេតុផលផ្សេងទៀតដែលអាចធ្វើឲ្យមុខថ្នេររមាស់អាចបណ្ដាលមកពីស្បែកស្ងួត ឬការឆ្លងមេរោគ។
៥. ឈាមនៅទ្វារមាស
ក្រោយសម្រាល ការកន្ត្រាក់ស្បូនជារឿងធម្មតាដែលកើតឡើងក្រោយសម្រាល ពីព្រោះស្បូនកំពុងត្រលប់ទៅស្ថានភាពដើមមុនពេលពពោះវិញ។ ហេតុផលមួយទៀតដែលធ្វើឲ្យម៉ាក់ៗអាចជួបប្រទះនឹងការកន្ត្រាក់ស្បូនខ្លាំង ឬបង្កឲ្យមានការឈឺចាប់ក្រោយសម្រាល គឺនៅពេលដែលម៉ាក់ៗបំបៅដោះកូន។ ការបំបៅដោះកូនអាចបណ្ដាលឲ្យម៉ាក់ៗជួយបញ្ហាកន្ត្រាក់ស្បូនក្រោយសម្រាល ប៉ុន្តែបញ្ហានេះនឹងបាត់ទៅវិញក្នុងរយៈពេល ២-៣ថ្ងៃក្រោយសម្រាល។
៤. រមាស់ថ្នេរវះកាត់
ប្រសិនបើម៉ាក់ៗវះកាត់សម្រាលកូន ហើយស្លាកស្នាមថ្នេរវះចាប់ផ្ដើមរមាស់ ត្រូវដឹងថាវាជារឿងធម្មតា ហើយការរមាស់នឹងថយចុះនៅពេលដែលស្នាមនោះនៅតែបន្តជាសះស្បើយ។ ហេតុផលផ្សេងទៀតដែលអាចធ្វើឲ្យមុខថ្នេររមាស់អាចបណ្ដាលមកពីស្បែកស្ងួត ឬការឆ្លងមេរោគ។
៥. ឈាមនៅទ្វារមាស
ការហូរឈាមតាមទ្វារមាសក្រោយសម្រាល គឺជារឿងធម្មតា ហើយជាទូទៅអាការៈនេះនឹងបាត់ទៅវិញក្នុងរយៈពេល ១០ថ្ងៃក្រោយសម្រាល។ នៅសប្ដាហ៍ទី៦ បន្ទាប់ពីសម្រាលកូនរួច ការហូរឈាមនឹងឈប់ទាំងស្រុង។ ទោះជាយ៉ាងណាក៏ដោយ ប្រសិនបើគ្នាយើងមានការហូរឈាមខ្លាំងបន្ទាប់ពីក្រោយសម្រាលលើសពី ១០ថ្ងៃ នោះគួរទៅពិគ្រោះ និងព្យាបាលជាមួយគ្រូពេទ្យឲ្យបានកាន់តែលឿនកាន់តែល្អ។
៦. ចុកកំភួនជើង
ការឈឺចាប់កំភួនជើងក៏ជាការឈឺចាប់ក្រោយសម្រាលមួយដែលម៉ាក់ៗភាគច្រើនជួបប្រទះ។ ប្រសិនបើស្ត្រីមានអារម្មណ៍ឈឺចាប់នៅជើង និងសង្កេតឃើញថាមានការហើម នោះអាចជាសញ្ញានៃការកកឈាម ឬស្ទះសរសៃឈាមវ៉ែនជ្រៅ។

៧. ទល់លាមក
ការទល់លាមកចំពោះម៉ាក់ៗក្រោយសម្រាលកើតឡើងដោយសារតែថ្នាំបំបាត់ការឈឺចាប់ដែលម៉ាក់ៗប្រើអំឡុងពេលសម្រាល។ លើសពីនេះ ក៏អាចមកពីកត្តាផ្សេងៗដូចជារបបអាហារមិនល្អ និងមិនបានធ្វើសកម្មភាពរាងកាយគ្រប់គ្រាន់ជាដើម៕
ចុចអាន៖អាការមុនមករដូវ អាចច្រឡំនឹងអាការ មានផ្ទៃពោះដំបូង?
ចុចអាន៖ចង់ដឹងកូនបៅដោះគ្រប់ ឬអត់ សង្កេតមើល សញ្ញាទាំងនេះ

-
សន្តិសុខសង្គម២២ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២២ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?