សុខភាព
ចេះតិចនិក ៦ យ៉ាងនេះ ជួយការពារជំងឺផ្ដាសាយ
គ្នាយើងពិតជាដឹងហើយថាពេលកើតជំងឺផ្ដាសាយម្ដងៗ ថាពិបាកក្នុងខ្លួន និងរំខានប៉ុនណានោះ។ ជំងឺផ្ដាសាយធម្មតាបង្កឡើងដោយ វីរុសដែលឆ្លងចូលទៅក្នុងបំពង់ក និងច្រមុះ និងមានរោគសញ្ញាដូចជាហៀរសម្បោរ ឈឺក ក្អក តឹងច្រមុះ ឈឺខ្លួនប្រាណ និងឈឺក្បាលតិចតួច កណ្ដាស់ ឬអាចមានក្ដៅខ្លួនបន្តិចបន្តួចផងដែរ ដែលអាការៈទាំងនេះធ្វើឲ្យយើងអស់កម្លាំង។
យ៉ាងណា ជំងឺផ្ដាសាយមិនបង្កគ្រោះថ្នាក់នោះទេ គ្រាន់តែជំងឺមួយនេះអាចត្រូវការពេលរហូតដល់ពីរសប្ដាហ៍ដើម្បីឲ្យអាការៈបានធូរស្បើយឡើងវិញ។ បើផ្ដាសាយពិបាកអ៊ីចឹង យើងគួរចេះវិធីបង្ការជាមុនទើបល្អ។
១. លាងសម្អាតដៃឲ្យបានញឹកញាប់
ដៃមិនស្អាត ហើយយើងយកមកប៉ះនឹងមុខមាត់ច្រើនដងទៀតនោះ ពិតជាមានបញ្ហាមិនខាន។ ដៃមិនស្អាត មានជាប់វីរុស ឬបាក់តេរីមិនល្អ នឹងអាចឆ្លងចូលក្នុងប្រព័ន្ធរាងកាយរបស់យើងជាក់ជាមិនខាន។ ដូចនេះហើយ យើងត្រូវលាងសម្អាតដៃឲ្យបានញឹកញាប់ ដើម្បីបង្ការបញ្ហាឆ្លងមេរោគបង្កជាជំងឺផ្សេងៗ ពិសេសជំងឺផ្ដាសាយ។
២. បន្ថែមវីតាមីនD
ការសិក្សារកឃើញថា អ្នកដែលមិនមានវីតាមីន D គ្រប់គ្រាន់អាចនឹងងាយប្រឈមនឹងជំងឺផ្លូវដង្ហើមជាងអ្នកមានវីតាមីនD គ្រប់គ្រាន់ ដោយអាចបង្កឲ្យមានបញ្ហាក្អក រមាស់ក តឹងច្រមុះ ជាដើម។ វីតាមីន D អាចទទួលបានពីព្រះអាទិត្យ ហើយកោសិការបស់យើងត្រូវការវីតាមីនD ដើម្បីដំណើរការប្រព័ន្ធភាពស៊ាំ។ ក្រៅពីពន្លឺព្រះអាទិត្យ វីតាមីនD ក៏អាចរកបាននៅក្នុងអាហារមួយចំនួនដូចជាទឹកដោះគោបន្ថែមវីតាមីនD ស៊ុត ផ្សិត សាច់គោ និងទឹកក្រូចស្រស់ជាដើម។
៣. កាត់បន្ថយស្ត្រេស
បើដឹងថាយើងមានអារម្មណ៍មិនល្អ មិនសប្បាយចិត្ត យើងគួររកពេលសម្រាកលំហែខ្លះ។ បញ្ហាធុញថប់ ស្ត្រេសអាចធ្វើឲ្យប្រព័ន្ធភាពស៊ាំរបស់យើងចុះខ្សោយ និងងាយឆ្លងជំងឺផ្សេងៗ ពិសេសជំងឺផ្ដាសាយ។ ការហាត់ប្រាណ ហាត់យ៉ូហ្កា ការដើរកម្សាន្ត ឬជជែកលេងជាមួយមិត្តភក្ដិ និងសមាជិកគ្រួសារ សុទ្ធតែអាចជួយសម្រាលបញ្ហាក្នុងចិត្តបាន។
៥. គេងឲ្យបានគ្រប់គ្រាន់
គេងបានគ្រប់គ្រាន់ ជាគន្លឹះសំខាន់មួយក្នុងការជួយការពារយើងពីជំងឺផ្ដាសាយ។ ការសិក្សាបានរកឃើញថាអ្នកដែលគេងតិចជាងប្រាំពីរម៉ោងក្នុងមួយយប់ មានលទ្ធភាពឆ្លងជំងឺផ្ដាសាយបីដងខ្ពស់ជាងអ្នកគេងបានប្រាំពីរម៉ោង ឬច្រើនជាងនេះក្នុងមួយយប់។ ជាការណែនាំយើងគួរគេងឲ្យបានចន្លោះពីប្រាំពីរ ទៅប្រាំបួនម៉ោងក្នុងមួយយប់។
៦. ញ៉ាំអាហារសម្បូរជាតិស័ង្កសី
ការសិក្សាបានរកឃើញថាជាតិស័ង្កសីជួយកាត់បន្ថយសមត្ថភាពលូតលាស់របស់វីរុស។ ដូចគ្នាដែរ បើសិនជាកើតជំងឺផ្ដាសាយ ការញ៉ាំអាហារសម្បូរជាតិស័ង្កសី ក៏អាចជួយសម្រួលអាការៈបានដូចគ្នា។ អាហារសម្បូរជាតិស័ង្កសីមានដូចជាតៅហ៊ូ សាច់ អ័យស្ទ័រ ពពួកសណ្ដែក គ្រាប់ធញ្ញជាតិ និងស៊ុត ជាដើម។
ជាការពិតមនុស្សយើងម្នាក់ៗអាចនឹងកើតជំងឺផ្ដាសាយម្ដង ឬពីរដងក្នុងមួយឆ្នាំ ឬញឹកញាប់ជាងនេះទៅតាមស្ថានភាពសុខភាពជាក់ស្ដែង។ ថ្វីបើជំងឺផ្ដាសាយមិនបង្កជាបញ្ហាសុខភាពធ្ងន់ធ្ងរ តែយើងក៏ត្រូវយកចិត្តទុកដាក់លើអាការៈដែរ បើសិនជាមានចេញរោគសញ្ញាក្ដៅខ្លួនខ្លាំង ឬរោគសញ្ញាផ្ដាសាយមិនបានថមថយ គួរតែពិគ្រោះជាមួយគ្រូពេទ្យ ដើម្បីដឹងច្បាស់ថាយើងអាចមានជំងឺផ្សេងឬយ៉ាងណា៕
-
ចរាចរណ៍៧ ថ្ងៃ ago
ជិះម៉ូតូបញ្ច្រាសផ្លូវ បុកម៉ូតូមួយគ្រឿងទៀតស្លាប់ម្នាក់ និងរបួសធ្ងន់ស្រាល៣នាក់
-
ចរាចរណ៍៧ ថ្ងៃ ago
យុវជនម្នាក់ ចេញពីធ្វើការត្រលប់ទៅកន្លែងស្នាក់នៅវិញ ជួបគ្រោះថ្នាក់ចរាចរណ៍ ដួលបោកក្បាលស្លាប់លើស្ពានព្រែកព្នៅ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
កីឡា៤ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ