សុខភាព
ញ៉ាំអាហារទាំងនេះ ជួយបង្កើនថាមពលដល់រាងកាយ
ភាគច្រើននៅពេលល្វើយ ឬគ្មានកម្លាំង យើងតែងតែញុំាអាហារ ឬភេជ្ជៈផ្អែមៗ ដើម្បីបង្កើនថាមពល ប៉ុន្តែការញុំាជាតិស្ករច្រើន អាចប៉ះពាល់ដល់សុខភាព។ អ៊ឹចឹងយើងគួរញុំាអាហារប្រភេទណាដើម្បីបង្កើនថាមពលតែមិនបង្កផលប៉ះពាល់ដល់សុខភាព?

ខាងក្រោមនេះជាអាហារជួយបង្កើមថាមពលដែលល្អចំពោះសុខភាព៖
១. ចេក
ចេកមានផ្ទុកជាតិសរសៃ វីតាមីន B6 និងប៉ូតាស្យូម ដែលជាសារធាតុចិញ្ចឹមដែលជំរុញថាមពល និងមុខងារសាច់ដុំ។
២. យ៉ាអួរ
ទឹកដោះគោជូរ ឬយ៉ាអួរមានផ្ទុកបាក់តេរីល្អដែលជួយសម្រួលដល់ការរំលាយអាហារ ធ្វើឱ្យយើងស្រូបសារធាតុចិញ្ចឹមបានល្អ និងជួយឱ្យយើងមានសុខភាព និងអារម្មណ៍ល្អ។
៣. ត្រីសម្បូរអាស៊ីដខ្លាញ់អូមេហ្កា ៣
ត្រីសាល់ម៉ុន ធូណា សាឌីនជាដើមជាប្រភពប្រូតេអ៊ីន និងវីតាមីន B ដែលដើរតួយ៉ាងសំខាន់ក្នុងការបំប្លែងអាហារទៅជាថាមពល។ ជាងនេះទៅទៀត ត្រីទាំងនេះមានអាស៊ីដខ្លាញ់អូមេហ្កា ៣ ដែលជួយកាត់បន្ថយការរលាក ដែលជាមូលហេតុចម្បងធ្វើឱ្យយើងអស់កម្លាំង។
៤. ញុំាទឹក
ទឹកគឺជាសមាសធាតុសំខាន់របស់ឈាម និងមាននាទីដឹកនាំសារធាតុចិញ្ចឹមទៅកាន់កោសិកា និងជួយបញ្ចេញកាក់សំណល់ពីក្នុងរាងកាយ។ ប្រសិនបើរាងកាយយើងខ្វះជាតិទឹក យើងនឹងល្វើយអស់កម្លាំង។
៥. ផ្លែបឺរ
ផ្លែបឺរសម្បូរដោយជាតិសរសៃ អាស៊ីដខ្លាញ់ សារធាតុប្រឆាំងអុកស៊ីតកម្ម និងវីតាមីន B កំផ្លេច។ បរិមាណអាស៊ីដខ្លាញ់នៅក្នុងផ្លែបឺរជួយឱ្យរាងកាយយើងស្រូបយកសារធាតុចិញ្ចឹមបានល្អ និងធ្វើឱ្យយើងមានថាមពលយូរ។
៦. តែបៃតង
តែបៃតងមានផ្ទុកជាតិកាហ្វេអ៊ីនតិចជាងកាហ្វេដែលអាចបង្កើនថាមពលដល់រាងកាយ និងមានសារធាតុប្រឆាំងអុកស៊ីតកម្ម ព្រមទាំងអាចជួយកាត់បន្ថយកម្រិតកូលេស្តេរ៉ូលទៀតផង។
៧. ផ្លែឪឡឹក និងត្រសក់ស្រូវ
លោកស្រី Lauren Manganiello ឯកទេសអាហារូបត្ថម្ភ បានលើកឡើងថា ឪឡឹក និងត្រសក់ស្រូវមានជាតិទឹកខ្ពស់ (ប្រហែល ៩០%) ដែលអាចជួយបំពេញជាតិទឹកដល់រាងកាយ និងធ្វើឱ្យយើងមានអារម្មណ៍ល្អ។ នៅពេលដែលយើងខ្វះជាតិទឹក យើងអាចមានអារម្មណ៍ល្វើយ និងអារម្មណ៍អស់កម្លាំង។
៨. ផ្លែប៉ោម
ផ្លែប៉ោមសម្បូរទៅដោយវីតាមីន ជាតិសរសៃ សារធាតុប្រឆាំងអុកស៊ីតកម្ម និងកាបូអ៊ីដ្រាត ដែលជាប្រភពថាមពលសំខាន់សម្រាប់រាងកាយ និងខួរក្បាល។ ម៉្យាងទៀត ផ្លែប៉ោមមានកម្រិតសន្ទស្សន៍ជាតិស្ករទាប ដែលមិនបង្កឱ្យឡើងជាតិស្ករក្នុងឈាម និងធ្វើឱ្យយើងឆាប់អស់កម្លាំង និងឃ្លានទេ។
៩. សណ្តែក
លោកស្រី Ashvini Mashru ឯកទេសអាហារូបត្ថម្ភបានលើកឡើងថា សណ្តែកមានជាតិសរសៃខ្ពស់ ដែលជួយរក្សាជាតិស្ករក្នុងឈាមយើងឱ្យមានស្ថិរភាព ព្រោះជាតិសរសៃរជួយបង្កើនពេលវេលារំលាយអាហារក្នុងពោះវៀន និងធ្វើឱ្យយើងឆ្អែត និងមានថាមពលយូរ។
១០. សូកូឡាខ្មៅ
សូកូឡាខ្មៅមានជាតិស្ករទាប និងមានសារធាតុប្រឆាំងអុកស៊ីតកម្ម ដែលអាចផ្តល់ថាមពលភ្លាមៗដល់រាងកាយ និងធ្វើឱ្យយើងមានអារម្មណ៍ល្អ។ យើងគួរជ្រើសរើសសូកូឡាខ្មៅដែលមានធាតុផ្សំកាកាវច្រើនជាង ៧៥%។
១១. ដំណាប់ផ្លែឈើ
ដំណាប់ផ្លែឈើដូចជា លម៉ើ ក្រែនបឺរី ឬទំពាំងបាយជូរក្រៀម ផ្ទុកទៅដោយសារធាតុរ៉ែ ជាតិសរសៃ សារធាតុប្រឆាំងអុកស៊ីតកម្ម និងវីតាមីនខ្ពស់ដែលជាប្រភពថាមពលដ៏ល្អ។
១២. គ្រាប់ផ្លែឈើ
គ្រាប់ផ្លែឈើដូចជាអាល់ម៉ុន ស្វាយច័ន្ទទី វ៉ុលណាត់ និងគ្រាប់រីករាយជាដើម សម្បូរទៅដោយកាល់ស្យូម ម៉ាញេស្យូម ជាតិដែក អាស៊ីដខ្លាញ់ល្អ និងសារធាតុប្រឆាំងអុកស៊ីតកម្មដែលជួយការពារការរលាក និងល្អចំពោះកោសិការាងកាយយើង។
១៣. ស៊ុត
ស៊ុតគឺជាអាហារបង្កើនថាមពលដ៏ល្អ ព្រោះស៊ុតមានសារធាតុចិញ្ចឹមសំខាន់ៗដូចជា ហ្វូឡាត Thiamine វីតាមីន B កំផ្លេច និង leucin។ លើសពីនេះទៅទៀត ក្នុងស៊ុតក៏មានប្រូតេអ៊ីនដែលមាននាទីជួយរក្សាម៉ាសសាច់ដុំយើង។

១៤. ដំឡូងជ្វា
ដំឡូងជ្វាសម្បូរទៅដោយជាតិសរសៃ និងកាបូអ៊ីដ្រាតក្ររំលាយដែលនឹងផ្តល់ថាមពល និងធ្វើឱ្យយើងឆ្អែតបានយូរ។ ម្យ៉ាងទៀត ដំឡូងជ្វាមានវីតាមីន A ដែលល្អចំពោះភ្នែក និងស្បែករបស់យើង។
អាហារថាមពលដែលល្អមិនត្រឹមតែធ្វើឱ្យយើងមានកម្លាំងក្នុងការបំពេញការងារប្រចាំថ្ងៃទេ ថែមទាំងធ្វើឱ្យយើងឆ្អែតបានយូរទៀតផង ដែលនឹងល្អចំពោះសុខភាពយើង ព្រោះអាហារទាំងនេះជួយរក្សាទម្ងន់ និងការពារយើងពីជំងឺបេះដូង ទឹកនោមផ្អែម ឬជំងឺផ្សេងៗទៀត៕
ចុចអាន៖ចូលដល់វ័យ ៣០ ឆ្នាំ គប្បីដឹងពីអាហារគួរញ៉ាំ និង មិនគួរញ៉ាំ
ចុចអាន៖ប្រុងប្រយ័ត្ន! ប្រើសំឡីជូតក្នុងរន្ធត្រចៀកញឹកញាប់ អាចធ្វើឲ្យស្ទះ ឬគ្រោះថ្នាក់

-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
សន្តិសុខសង្គម១ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម១ សប្តាហ៍ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ១៦ ម៉ោង ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ