Connect with us

សុខភាព

ឧស្សាហ៍ឡើងជាំ ឬអុជក្រហមលើស្បែក អាចជាសញ្ញាបញ្ហាគ្រាប់ឈាម

បានផុស

នៅ

គ្នា​យើង​មួយ​ចំនួន​ធំ ពេល​ឃើញ​មាន​រោគ​សញ្ញា​ចម្លែក​ដូច​ជា​ជាំ ឬ​ឡើង​កន្ទួល​លើ​ស្បែក​២-៣​កន្លែង មិន​សូវ​ជា​ខ្វល់​ខ្វាយ​ ​រក​មូល​ហេតុ​បង្ក​ប៉ុន្មាន ភាគ​ច្រើន​គិត​ថា វា​នឹង​បាត់​ទៅ​វិញ​ដោយ​ឯកឯង។ ផ្ទុយ​ទៅ​វិញ ការ​ប្រែ​ប្រួល​លើ​ស្បែក​យើង​ដោយ​ខ្លួន​ឯង​អាច​ជា​សញ្ញា​របស់​បញ្ហា​សុខភាព​ណា​មួយ​ដូច​ជា បញ្ហា​គ្រាប់​ឈាម​ជា​ដើម។

យោង​តាម​ការ​ផ្សាយ​របស់​មន្ទីរពេទ្យ​ កាល់​ម៉ែត បាន​ឲ្យ​ដឹង​ថា ការ​ស្រាវជ្រាវ​ខាង​វេជ្ជសាស្ត្រ​អះ​អាង​ថា អាការៈ​បែប​នេះ​ភាគ​ច្រើន​កើត​ឡើង​ដោយ​សារ​បញ្ហា​គ្រាប់​ឈាម ហើយ​ជំងឺ​គ្រាប់​ឈាម​ទាំង​នេះ អាច​បណ្ដាល​មក​ពី​វិបត្តិ​កំណក​ឈាម ឬ​គ្រាប់​បា្លកែត​ថយ​ចុះ​ខ្លាំង​ខុស​ប្រក្រតី។

មូលហេតុ​បញ្ហា​គ្រាប់​ឈាម ២ ធំៗ បណ្ដាល​ឲ្យ​ឡើង​ជាំ ឬ​អុជៗ

១. ការ​ផលិត​គ្រាប់​ឈាម​ប្លាកែត​ថយ​ចុះ

  • កង្វះ​ជីវជាតិ B12
  • ផឹក​ស្រា​លើស​ចំណុះ និង​រយៈ​ពេល​យូរ
  • ជំងឺ​ឆ្លង​ខ្លះ​បណ្ដាល​មក​ពី​វីរុស (ឧទាហរណ៍ ជំងឺ​ផ្ដាសាយ ជំងឺ​គ្រុន​ឈាម ជាដើម។)
  • ជំងឺ​មហារីក​ឈាម

២. ការ​បំផ្លាញ​ប្លាកែត​ក្នុង​សរសៃ​ឈាម

  • អ្នក​ជំងឺ​មាន​អង្គ​បដិបក្ខ​ប្រឆាំង​នឹង​ប្លាកែត
  • ប្រើប្រាស់​ថ្នាំ​ផ្សះ​ច្រើន
  • ស្ត្រី​មាន​ផ្ទៃ​ពោះ​ខ្លះ
  • ជំងឺ​ប្រព័ន្ធ​ភាព​ស៊ាំ​ធ្វើការ​ខុស​ប្រក្រតី លក្ខណៈ​ជា​ប្រព័ន្ធ

ក្រៅ​ពី​ឡើង​ជាំ និង​អុជ​ក្រហម​ដូច​មូស​ខាំ​ដោយ​គ្មាន​មួល​ហេតុ​ច្បាស់​លាស់ រោគ​សញ្ញា​ប៉ុន្មាន​ខាង​ក្រោម​ជា​រោគ​សញ្ញា​រួម​ផ្សំ​គ្នា​យើង​គួរ​យក​ចិត្ត​ទុក​ដាក់​ដូច​ជា៖

  • ស្នាម​ជាំ​ពេល​ប៉ះពាល់​តិច​តួច ឬ​ក្រោយ​ពេល​ចាក់ថ្នាំ
  • អាច​ចេញ​ឈាម​តាម​ជើង​ធ្មេញ​ដោយ​ឯក​ឯង ឬ​ពេល​ដុស​ធ្មេញ
  • ចំពោះ​ស្ត្រី មាន​រដូវ​មក​ច្រើន និង​ក្នុង​រយៈ​ពេល​វែង​ខុស​ធម្មតា
  • អាច​មាន​លាមក​ពណ៌​ខ្មៅ​ ឬ​ទឹក​នោម​មាន​ឈាម (សញ្ញា​ធ្ងន់​ធ្ងរ)

ក្នុង​ករណី​គ្នា​យើង​ចេះ​តែ​ឡើង​អុជៗ​លើ​ស្បែក ឬ​ឡើង​ជាំ​ដោយ​មិន​មាន​មូលហេតុ​ញឹក​ញាប់ ​គួរ​ទៅ​ជួប​ពិនិត្យ​ជា​មួយ​គ្រូពេទ្យ​រក​មួល​ហេតុ និង​ព្យាបាល​ឲ្យ​បាន​ត្រឹម​ត្រូវ​តាម​ក្បួន​វេជ្ជសាស្ត្រ ដើម្បី​ការពារ​សុខភាព​ពី​ការ​កើត​ជំងឺ​ធ្ងន់ធ្ងរ៕

អត្ថបទផ្ដល់ដោយ៖ Hello Krupet

ចុចអាន៖គ្រាន់តែញុំាបាយជុំគ្រួសារ ក៏ជួយដល់ការលូតលាស់របស់កូនដែរ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៤៧ នាទីutes មុន

អគ្គីភ័យ​លេប​ត្របាក់​ផ្ទះ​ឈើ​តម្លៃ​ជិត ៣ លាន​ដុល្លារ​ក្នុងថ្ងៃបុណ្យចូលឆ្នាំចិន នៅ​ខេត្ត​ Lop Buri ប្រទេសថៃ

ព័ត៌មានអន្ដរជាតិ៥៥ នាទីutes មុន

ការ​សិក្សា៖ មនុស្សរាប់លាននាក់នៅ​អឺរ៉ុបនឹងស្លាប់​ដោយ​សារកម្ដៅ​​ ខណៈ​ដែល​ពិភពលោក​ឡើង​កម្តៅ

ព័ត៌មានអន្ដរជាតិ៥៧ នាទីutes មុន

លោក Yoon ​ទំនង​គ្មានវាសនា​វិលកាន់អំណាច​វិញទេ​ ខណៈសំណុំរឿងចាក់ស្រេះ​កាន់តែ​ខ្លាំង​

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

តុលាការរុស្ស៊ី កាត់ទោសដាក់គុកទាហានស៊ីឈ្នួលម្នាក់ ពេញមួយជីវិត

ជីវិតកម្សាន្ដ២ ម៉ោង មុន

មាស សុខសោភា ប្រាប់គន្លឹះប្រើខ្យល់ដង្ហើមបរិសុទ្ធ ទទួលបានសុខភាពល្អ

ព័ត៌មានជាតិ៩ ម៉ោង មុន

ក្រៅពីមិនសុំទោសជនតាំងខ្លួនជាសាស្តាហៅអ្នកប្រតិកម្មលើខ្លួនជា «មនុស្សល្ងង់ និងអគតិ»

ព័ត៌មានជាតិ៣ ម៉ោង មុន

គណៈសង្ឃនាយកចាត់ទុកមនោគមវិជ្ជារបស់សមាគមទេវ សក្ខី ភគវន្ត ធ្វើឱ្យមានភាពច្របូកច្របល់ដល់កិច្ចបដិបត្តិសាសនា

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

ដំណឹងល្អ! រុស្ស៊ី នឹងដាក់លក់ថ្នាំចាក់ព្យាបាលជំងឺមហារីកសឹងគ្រប់ប្រភេទ នៅខែកញ្ញាឆ្នាំនេះ

សន្តិសុខសង្គម៤ ម៉ោង មុន

ដុតទៀនធូបសែនចូលឆ្នាំចិន ចាក់សោរទុកចោលក្លាយជាអគ្គិភ័យឆេះផ្អើលអ្នកជិតខាង

ព័ត៌មានជាតិ៧ ម៉ោង មុន

អ្នកនាំពាក្យ ពន្យល់មូលហេតុពីការផ្អាកប្រឡងសិស្សពូកែក្នុងឆ្នាំសិក្សា ២០២៤-២០២៥

Sokha Hotels

ព័ត៌មានពេញនិយម