Connect with us

សុខភាព

លើសទម្ងន់ អាចនាំឲ្យចំណង់ផ្លូវភេទ ថយចុះ?​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បានផុស

នៅ

ចំណង់​ផ្លូវ​ភេទ​​មាន​ទំនាក់ទំនង​យ៉ាង​ជិតស្និទ្ធ​​​ ទៅ​នឹង​ទម្ងន់​ខ្លួន​របស់​យើង​​ម្នាក់​ៗ។ ពិត​ណាស់​ យោង​តាម​ការ​សិក្សា​​ជា​ច្រើន​បាន​បង្ហាញ​ថា អ្នក​ដែល​ធាត់​ជ្រុល​អាច​នាំ​ឲ្យ​ចំណង់​ផ្លូវ​ភេទ​ថយ​ចុះ ដោយ​សារ​តែ​កត្តា​មួយ​ចំនួន​ដូច​ខាងក្រោម​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

១. ការ​ប្រែប្រួល​អ័រម៉ូន​

​ការ​កើន​ឡើង​ទម្ងន់​រាងកាយ​ អាច​បណ្ដាល​ឲ្យ​មាន​ការ​កើន​ឡើង​នៃ​Globulin ដែល​ភ្ជាប់​នឹង​អ័រម៉ូន​ភេទ ជា​ហេតុ​នាំ​ឲ្យ​អ័រម៉ូន​ភេទ​Testosterone​ធ្លាក់​ចុះ​។ ដោយ​សារ​តែ​ការ​ថយ​ចុះ​នៃ​អ័រម៉ូន​ផ្លូវ​ភេទ​នេះ​ហើយ​ ចំណង់​ផ្លូវ​ភេទ​ក៏​មាន​ការ​ថយ​ចុះ​យ៉ាង​ខ្លាំង​ដូច​គ្នា​។

២. កត្តា​រូបរាង​

ការ​ស្រាវជ្រាវ​​បាន​ភ្ជាប់​ចំណង់​ផ្លូវ​ភេទ​របស់​មនុស្ស​ស្រី​ទៅ​នឹង​រូបរាង​កាយ​ និង​ទំនុក​ចិត្ត​របស់​ពួក​គេ​។ ការ​លើស​ទម្ងន់​​អាច​ធ្វើ​ឲ្យ​ស្រី​ៗ​​​គ្នា​យើង​មាន​អារម្មណ៍​មិន​សូវ​ជឿជាក់​លើ​ខ្លួន​ឯង និង​មិន​ស្រួល​​​ក្នុង​ខ្លួន​។ កត្តា​នេះ​ ជំរុញ​ឲ្យ​ប្រតិបត្តិការ​លើ​គ្រែ​ប្រឈម​នឹង​បញ្ហា​ជា​ច្រើន​។

៣. ធាត់​ជ្រុល​ និង​បញ្ហា​លិង្គ​មិន​ឡើង​រឹង​

ចំពោះ​ប្រុស​ៗ​ដែល​មាន​រូបរាង​ធាត់​ជ្រុល​ តែង​តែ​ពិបាក​ក្នុង​ការ​ជំរុញ​ចំណង់​ផ្លូវ​ភេទ​។ ភាព​ធាត់​អាច​ធ្វើ​ឲ្យ​អ័រម៉ូន​Testosterone​របស់​បុរស​​ថយ​ចុះ ដែល​នាំ​ឲ្យ​ចំណង់​ផ្លូវ​ភេទ​ធ្លាក់​ចុះ​​ ជា​ហេតុ​​បណ្ដាល​ឲ្យ​លិង្គ​មិន​ឡើង​រឹង​។ ទន្ទឹម​នឹង​នេះ​ដែរ ប្រុស​ៗ​ដែល​ធាត់​ជ្រុល​ ឬ​លើស​ទម្ងន់​​មាន​ហានិភ័យ​ខ្ពស់​ក្នុង​ការ​កើត​ជំងឺ​បេះដូង ជំងឺ​ទឹក​នោម​ផ្អែម​ និង​កូលេស្តេរ៉ូលល​ខ្ពស់​។

៤. មិន​អាច​ឈាន​ដល់​ចំណុច​កំពូល​

ការ​លើស​ទម្ងន់​ក៏​អាច​ធ្វើ​ឲ្យ​សរសៃ​ឈាម​ដែល​ជួយ​សម្រួល​ដល់​លំហូរ​ឈាម​ទៅ​កាន់​ប្រដាប់​ភេទ​រួម​តូច។ នៅ​ពេល​ដែល​លំហូរ​ឈាម​មិន​ដំណើរការ​ត្រឹមត្រូវ ទាំង​បុរស​ និង​ស្ត្រី​សុទ្ធ​តែ​ពិបាក​ក្នុង​ការ​ឈាន​ដល់​ចំណុច​កំពូល​។ កត្តា​នេះ​ នាំ​ឲ្យ​ចំណង់​ផ្លូវ​ភេទ​ថយ​ចុះ​ជា​លំដាប់​។

យើង​អាច​បង្កើន​ចំណង់​ផ្លូវ​ភេទ​ដោយ​របៀប​ណា​?

ការ​បញ្ចេញ​សកម្មភាព​រាងកាយ​ និង​ការ​ធ្វើ​លំហាត់​ប្រាណ​ជា​ទៀងទាត់​ អាច​បង្កើន​ចំណង់​ផ្លូវ​ភេទ​របស់​យើង​បាន​​យ៉ាង​មាន​ប្រសិទ្ធភាព​។ បន្ថែម​ពី​នេះ យើង​​មិន​គួរ​បារម្ភ​ពី​រាងកាយ​ខាង​ក្រៅ​របស់​យើង​ពេក​ឡើយ​។ ជំនួស​មក​វិញ ចូរ​ស្រលាញ់​ខ្លួន​ឯង និង​រូបរាង​កាយ​របស់​យើង​ឲ្យ​បាន​ច្រើន​ ទើប​ជា​ដំណោះស្រាយ​ដ៏​ត្រឹមត្រូវ​៕

អត្ថបទផ្ដល់ដោយ៖Hello Krupet

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៦ នាទីutes មុន

Breaking News៖ អគ្គិភ័យកំពុងឆេះឃ្លាំងស្តុកអេតចាយ(មានវីដេអូ)

ក្រុងដូនកែវ
ព័ត៌មានជាតិ៤ ម៉ោង មុន

អាជ្ញាធរក្រុងដូនកែវ ហាមម្ចាស់សណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន កុំដំឡើងថ្លៃអំឡុងពេលរៀបចំពិធីបុណ្យទន្លេ

អាជ្ញាធរជាតិអប្សរា
ព័ត៌មានជាតិ៤ ម៉ោង មុន

អាជ្ញាធរជាតិអប្សរា កំពុងប្រឹងប្រែងជួសជុលពង្រឹង​ស្ពានហាលខាងកើតប្រាសាទបេងមាលា ឲ្យរឹងមាំឡើងវិញ

ក្រសួងទេសចរណ៍
ព័ត៌មានជាតិ៤ ម៉ោង មុន

ក្រសួងទេសចរណ៍ ជំរុញអ្នកពាក់ព័ន្ធយកចិត្តទុកដាក់ពីការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាក្នុងវិស័យទេសចរណ៍

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

ជំនួយការ ហ្សេលេនស្គី៖ ទោះមានបទឈប់បាញ់ ក៏អ៊ុយក្រែន មិនបោះឆ្នោតរើសមេដឹកនាំថ្មីដែរ

សន្តិសុខសង្គម២២ ម៉ោង មុន

ម្ចាស់​ប្រេន​សម្រស់ធារ៉ា ត្រូវ​សមត្ថកិច្ច​ឃុំខ្លួន ពាក់ព័ន្ធ​ការ​កែច្នៃ​គ្រឿង​សំអាង​គ្មាន​ច្បាប់​អនុញ្ញាត

សន្តិសុខសង្គម៥ ម៉ោង មុន

Breaking News៖ អគ្គិភ័យកំពុងឆេះនៅផ្លូវសឡា សង្កាត់ស្ទឹងមានជ័យទី១

ព័ត៌មានជាតិ១០ ម៉ោង មុន

អឺរ៉ុបនឹងសាងសង់ស្ពានតម្លៃជាង១០លានដុល្លារភ្ជាប់ទៅកោះខ្សាច់ទន្លានៅខេត្តកណ្ដាល

សន្តិសុខសង្គម៦ ម៉ោង មុន

នគរបាលរាជធានី ចាប់ខ្លួនបុរសម្នាក់ដែលប្រៀប​ធៀបការចាប់ខ្លួនប្រធានាធិបតីហ្វីលីពីនជាមួយសម្ដេចតេជោ ហ៊ុន សែន

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

ពូទីន៖ តាម​សំណើ​លោក ត្រាំ រុស្ស៊ី​នឹង​ទុក​ជីវិត​ទាហាន​អ៊ុយក្រែន​នៅ Kursk បើ​​ពួកគេចុះ​ចាញ់

Sokha Hotels

ព័ត៌មានពេញនិយម