Connect with us

សុខភាព

ក្មេងៗជាពីកូវីដ ប្រឈមហានិភ័យខ្ពស់ កើតជំងឺទឹកនោមផ្អែម

បានផុស

នៅ

អ្នកស្រាវជ្រាវនៅមជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺអាមេរិក (CDC) បានរាយការណ៍កាលពីថ្ងៃសុក្រថា កុមារដែលជាសះស្បើយពីជំងឺកូវីដ១៩ ហាក់ដូចជាមានហានិភ័យខ្ពស់ក្នុងការវិវត្តទៅជាជំងឺទឹកនោមផ្អែមប្រភេទ១ ឬប្រភេទ២។

ការកើនឡើងហានិភ័យនៃជំងឺទឹកនោមផ្អែម ត្រូវបានគេមើលឃើញរួចទៅហើយក្នុងចំណោមមនុស្សពេញវ័យដែលបានជាសះស្បើយពីជំងឺកូវីដ១៩។

ស្របពេលជាមួយគ្នានោះដែរ អ្នកស្រាវជ្រាវនៅអឺរ៉ុបបានរាយការណ៍ពីការកើនឡើងនៃចំនួនកុមារ ដែលត្រូវបានធ្វើរោគវិនិច្ឆ័យឃើញថាមានជំងឺទឹកនោមផ្អែមប្រភេទ១ ចាប់តាំងពីជំងឺរាតត្បាតផ្ទុះឡើង។

ប៉ុន្តែការសិក្សារបស់ CDC គឺស្ថិតក្នុងចំណោមការសិក្សាដំបូងគេ ដែលពិនិត្យមើលទិន្នន័យទាមទារការធានារ៉ាប់រងធំនៅសហរដ្ឋអាមេរិក ដើម្បីប៉ាន់ប្រមាណអត្រាប្រេវ៉ាឡង់នៃការធ្វើរោគវិនិច្ឆ័យជំងឺទឹកនោមផ្អែមថ្មី ចំពោះកុមារអាយុក្រោម១៨ឆ្នាំដែលឆ្លងកូវីដ។

ការសិក្សានេះបានប្រើប្រាស់ទិន្នន័យពីផែនការសុខភាពរបស់សហរដ្ឋអាមេរិក ដើម្បីពិនិត្យមើលការធ្វើរោគវិនិច្ឆ័យជំងឺទឹកនោមផ្អែម ដែលបានធ្វើឡើងចំពោះមនុស្សមានអាយុក្រោម១៨ឆ្នាំ ក្នុងរយៈពេលមួយឆ្នាំ ឬច្រើនជាងនេះ ដោយចាប់ផ្តើមពីថ្ងៃទី១ខែមីនាឆ្នាំ២០២០។

ក្រុមអ្នកស្រាវជ្រាវ បានរកឃើញការកើនឡើងនៃជំងឺទឹកនោមផ្អែមនៅក្នុងទិន្នន័យទាំងពីរ បើទោះបីជាអត្រាទាក់ទងគ្នាមានភាពខុសប្លែកគ្នាក៏ដោយ។ ពួកគេបានរកឃើញការកើនឡើង ២.៦ដងនៃករណីជំងឺទឹកនោមផ្អែមថ្មីក្នុងចំណោមកុមារ។

COVID May Raise Risk Of Diabetes In Children, CDC Researchers Reported

លោកស្រី Sharon Saydah អ្នកស្រាវជ្រាវនៅ CDC និងជាអ្នកនិពន្ធនៃការសិក្សាបាននិយាយថា គេមិនទាន់ច្បាស់ទេថាតើជំងឺទឹកនោមផ្អែមក្រោយកូវីដ នឹងក្លាយជាជំងឺរ៉ាំរ៉ៃចំពោះកុមារទាំងនេះឬគ្រាន់តែជាស្ថានភាពបណ្តោះអាសន្នដែលដោះស្រាយ។ កុមារភាគច្រើនត្រូវបានគេតាមដានរយៈពេលប្រហែល៤ខែកន្លះ។

លោកស្រីបានបន្ថែមថា ការរកឃើញនេះគូសបញ្ជាក់ពីសារៈសំខាន់នៃការចាក់វ៉ាក់សាំងកូវីដដល់កុមារដែលមានសិទ្ធិទាំងអស់ និងប្រើប្រាស់វិធានការនានាដូចជាការពាក់ម៉ាស និងគម្លាតសង្គម ជាពិសេសដើម្បីការពារក្មេងតូចៗដែលមិនទាន់អាចចាក់វ៉ាក់សាំងបាន៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Bangkok Post

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១១ ម៉ោង មុន

ភ្លៀង​មួយ​មេធំ​ លាយឡំ​នឹង​ខ្យល់​កន្ត្រាក់ បណ្ដាល​ឱ្យ​រលំ​ដើមឈើ​សង្កត់​លើ​រថយន្តមួយគ្រឿង

ជីវិតកម្សាន្ដ១៦ ម៉ោង មុន

តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ

ចរាចរណ៍១៦ ម៉ោង មុន

បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង

សហគ្រាសចិន
សន្តិសុខសង្គម២៣ ម៉ោង មុន

ពលរដ្ឋ​ចោទជនជាតិ​ចិនមួយ​ក្រុមនៅ​​ក្រុមហ៊ុន​ចម្ការ​ចេក​​ខេត្ត​ក្រចេះ បាញ់សត្វគោក្របី​អ្នកស្រុក​លេីកដាក់ឡានយ៉ាងអានាធិបតេយ្យ

ក្រសួងធនធានទឹក
ព័ត៌មានជាតិ២១ ម៉ោង មុន

ក្រសួងធនធានទឹក ប្រកាសឲ្យអាជ្ញាធរដែនដី និងពលរដ្ឋប្រយ័ត្នពីភ្លៀងកក់ខែ

Sokha Hotels

ព័ត៌មានពេញនិយម