Connect with us

សុខភាព

តិចនិកជ្រើសរើសអាវក្នុង ឲ្យត្រូវទៅតាមទម្រង់ដើមទ្រូងស្រីៗ

បានផុស

នៅ

ការពាក់អាវក្នុងដែលសមតាមទម្រង់ដើមទ្រូង (សុដន់) ជួយឲ្យដើមទ្រូង​មើល​ទៅ​ស្អាត ហើយក៏អាច​ជួយកាត់បន្ថយអា​ការៈឈឺ​ខ្នង និង​ស្មា​ទៀត​ផង។ តើដើម​​ទ្រូង​​យើងមានប៉ុន្មានទម្រង់ ហើយយើងគួរជ្រើសរើស​អាវក្នុង​បែប​ណាដើម្បីសមតាម​ទម្រង់​ដើមទ្រូង?

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោអ្នក​ឯកទេសអាវក្នុងលើកឡើងថា ទម្រង់ដើមទ្រូងស្រីៗយើងមាន ៩ ហើយយើង​គួរជ្រើសរើស​អាវក្នុង​តាម​ទម្រង់​នីមួយៗ៖

១. ដើមទ្រូងមូលក្លំ

ដើមទ្រូងមូលក្លំមានរាងពេញស្មើលើស្មើក្រោម។ ដើមទ្រូងទម្រង់នេះ​ត្រូវការអាវ​ក្នុង​ដែល​អាច​ទ្រទម្ងន់ និងគ្រប់សុដន់បានល្អ។ ជម្រើសអាវក្នុងដ៏ល្អបំផុត​គឺជាអាវ​ក្នុង​ប្រភេទ​ T-shirt, balconetteនិង plunge។

២. ដើមទ្រូងរាងកណ្តឹង

ដើមទ្រូងរាងកណ្តឹងមានរាងតូចលើ ធំក្រោម។ ដើមទ្រូងទម្រង់នេះត្រូវការអាវក្នុងដែល​មានគោមធំ និងមានកងដែកទ្រ (ប្រភេទ full cup) ដើម្បីទ្រដើមទ្រូងផ្នែកខាងក្រោម និង​ជួយលើកដើមទ្រូង។

៣. ដើមទ្រូងរាងដំណក់ទឹក

ដើមទ្រូងរាងដំណក់ទឹកមានរាងមូលនៅផ្នែកខាងក្រោម និងមានរាងតូចលើបន្តិច។ ដើមទ្រូងទម្រង់នេះត្រូវការអាវក្នុងប្រភេទ balconette ដែលមានកងដែកទ្រ ឬប្រភេទ demi ដែលមានថ្នេរបញ្ឈរដើម្បីលើកដើមទ្រូងឱ្យមើលទៅមូលក្លំនៅផ្នែកខាងលើ។

៤. ដើមទ្រូងមិនស្មើរគ្នា

ដើមទ្រូងមិនស្មើរគ្នាជាដើមទ្រូងដែលមានរាងធំម្ខាងតូចម្ខាង។ ដើមទ្រូងទម្រង់​នេះត្រូវ​ការអាវក្នុងប្រភេទ T-shirt អត់មាន​ថ្នេរ​ដែលអាចគ្របសុដន់បានពេញ​ដើម្បី​បិទបាំងទំហំដើមទ្រូងដែលមិនស្មើគ្នា។ លើសពីនេះទៅទៀតយើង​ត្រូវរើស​អាវ​ក្នុង​ដែលមានទំហំប៉ុនទំហំសុដន់ម្ខាងដែលធំ។

៥. ដើមទ្រូងស្វិត

ដើមទ្រូងស្វិតមានរាងវែង តូច និងសំយុងចុះក្រោម។ ដើមទ្រូងទម្រង់នេះត្រូវការ​អាវ​ក្នុង​ប្រភេទមានថ្នេរដែលត្រូវបានរចនាឡើង​ដើម្បីកែទម្រង់ដើមទ្រូង​ឱ្យមើល​ទៅ​មូល​ក្លំ។

៦. ដើមទ្រូងរាប

ដើមទ្រូងរាបមានរាងរាបស្មើនឹងទ្រូង។ ដើមទ្រូងទម្រង់នេះត្រូវការអាវក្នុង​​ប្រភេទ​កល់​ច្រើន ដើម្បីធ្វើឱ្យដើមទ្រូងមើលទៅធំ។ ប្រសិន​បើយើងចង់ឱ្យដើមទ្រូង​មើល​ទៅដូចធម្មជាតិ យើងអាចជ្រើសរើស​អាវក្នុងប្រភេទមានគោមរាងត្រីកោណ ដែលអត់មានកងដែកទ្រ ព្រោះបើអាវប្រភេទនេះ​មានកងដែកទ្រ​នឹងធ្វើឱ្យ​ដើម​ទ្រូង​យើងឃ្លាតគ្នាកាន់តែធំ​ និងមិនអាចជួយលើកដើមទ្រូងយើងទេ។

៧. ដើមទ្រូងបែរមុខចេញពីគ្នា

ដើមទ្រូងប្រភេទនេះមានសុដន់ និងចុងសុដន់បែរចេញក្រៅដងខ្លួន ហើយ​មានចន្លោះ​ខ្លះ​នៅចំកណ្តាលទ្រូង។ ដើមទ្រូងទម្រង់នេះត្រូវការអាវក្នុងប្រភេទមានរបាំង ដើម្បីបិទបាំង និងរុញដើមទ្រូងចូលគ្នាឱ្យដើមទ្រូងមើលទៅមូលក្លំល្អ។

៨. ដើមទ្រូងគ្មានចន្លោះកណ្តាល

ដើមទ្រូងប្រភេទនេះមានសុដន់សងខាងនៅជិតគ្នា ហើយគ្មាន ឬសឹងមិនមានចន្លោះ​នៅកណ្តាលទ្រូង។ ដើមទ្រូងទម្រង់នេះត្រូវការអាវក្នុងប្រភេទ plunge ឬមានគោម​រាង​ត្រីកោណព្រោះអាវទាំងនេះមានចន្លោះកណ្តាលរាក់ ឬខ្លី បើធៀបទៅនឹង​អាវ​ក្នុងប្រភេទផ្សេងទៀត។

៩. ដើមទ្រូងញែក

ដើមទ្រូងប្រភេទនេះញែកចេញពីគ្នា និងមានចន្លោះធំនៅកណ្តាលទ្រូង។ ដើមទ្រូង​ទម្រង់​នេះត្រូវការអាវក្នុងប្រភេទ plunge មាន ឬគ្មានប៉ុងដើម្បីរុញដើមទ្រូងចូលគ្នា។

អាវក្នុងដែលស័ក្តិសមនឹងយើងគឺជាអាវដែលត្រូវនឹងទំហំដើមទ្រូង និងសមតាមទម្រង់​ដើមទ្រូងរបស់យើងដែលមិនរឹប ឬធូរពេក៕

អត្ថបទផ្ដល់ដោយ៖Hello Krupet

ចុចអាន៖ចង់បានដើមទ្រូងធំ មូលក្លំល្អ ត្រូវដឹងតិចនិកទាំងនេះ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

ត្រាំ ទារឲ្យអ៊ុយក្រែន សងប្រាក់ ៥០០ពាន់លានដុល្លារ មកវិញ

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

ស្លាប់៤នាក់ និងបាត់ខ្លួន៣នាក់​ក្នុង​ហេតុការណ៍​ក្រឡាប់ទូក​ដោយសារខ្យល់​​​ខ្លាំង​និងរលក​ធំ​ៗ​​នៅ​​ឥណ្ឌូណេស៊ី

សន្តិសុខសង្គម៤ ម៉ោង មុន

Breaking News៖ អគ្គិភ័យកំពុងឆេះ​ស្ថានីយ​ប្រេង​ឥន្ធនៈ​ នៅខេត្តព្រះសីហនុ(មានវីដេអូ)

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ហ្សេលេនស្គី៖ អ៊ុយក្រែន​ត្រៀម​ខ្លួនប្រគល់​ទឹក​ដី​ដូរ​យក​សន្តិភាពហើយ

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

ត្រឹម​២០ថ្ងៃ​សោះ លោកត្រាំ​ចេញ​បទ​បញ្ជាប្រតិបត្តិ​​​លើស​ប្រធានា​ធិបតី​មុន​ៗ​ «ហៅ​មិនឮ»​​

Sokha Hotels

ព័ត៌មានពេញនិយម