សុខភាព
ចាប់អារម្មណ៍ផង! សញ្ញាទាំង ៩ លើអណ្តាត កំពុងប្រាប់ពីបញ្ហាសុខភាព
ជាការពិតណាស់ រាងកាយរបស់បញ្ជូនសញ្ញាប្រាប់អំពីបញ្ហាសុខភាព ដែលយើងកំពុងជួបប្រទះ ប៉ុន្តែដោយសារតែយើងមិនដឹង នាំឲ្យមិនសូវចាប់អារម្មណ៍។ សញ្ញាព្រមានបញ្ហាសុខភាពផ្សេងៗអាចកើតមានលើរាងកាយ ហើយអណ្ដាតក៏អាចបញ្ចេញសញ្ញាឲ្យយើងដឹងដែរ។ មានបញ្ហាជាច្រើនដែលយើងអាចដឹងបានពីសុខភាពដោយគ្រាន់តែសង្កេតមើលសញ្ញាដែលអណ្ដាតយើងព្យាយាមប្រាប់ដូចខាងក្រោម។
១. ពណ៌ក្រហមដូចស្ត្របឺរី
នេះអាចជាសញ្ញាបង្ហាញថាគ្នាយើងមិនបានទទួលវីតាមីនគ្រប់គ្រាន់។ ប្រសិនបើអណ្ដាតមានសភាពភ្លឺរលោង ឬមានពណ៌ក្រហមស្ត្របឺរី មានន័យថាយើងមានជាតិដែក ឬវីតាមីន B12 មិនគ្រប់គ្រាន់ទេ។ ក្នុងករណីធ្ងន់ធ្ងរ អាចនឹងមានការឈឺចាប់ខ្លាំងពេលផឹកភេសជ្ជៈក្ដៅ និងញ៉ាំអាហារហឹរ។
២. ជ្រាំងពណ៌ខ្មៅ ឬពណ៌ត្នោត
អណ្ដាតមានពណ៌ខ្មៅ ឬពណ៌ត្នោតនៅចំកណ្ដាលអាចមើលទៅគួរឲ្យខ្លាច ប៉ុន្តែភាគច្រើនគ្រាន់តែជាសញ្ញានៃការធ្វើអនាម័យមិនល្អ ការជក់បារី ឬផឹកកាហ្វេ ឬតែខ្មៅច្រើន។ ជាលទ្ធផល វាអាចមានក្លិនមិនល្អចេញពីមាត់ និងពិបាកសម្គាល់រសជាតិ។ រឿងដំបូងយើងគួរធ្វើគឺបោះបង់ទម្លាប់អាក្រក់ដែលបណ្ដាលឲ្យមានស្នាមខ្មៅចោល និងចាប់ផ្ដើមសម្អាតអណ្ដាតជាប្រចាំរាល់ពេលដុសធ្មេញ។
៣. ជ្រាំងពណ៌ស
ការឡើងជ្រាំងអណ្ដាតពណ៌ស អាចជាសញ្ញាមួយនៃការឆ្លងមេរោគផ្សិត ឬជំងឺ Candidiasis។ សញ្ញានេះលេចឡើងនៅពេលដែល Candida albicans (មេរោគផ្សិត) លូតលាស់ខ្លាំងពេក ហើយមូលហេតុបង្កបញ្ហានេះអាចបណ្ដាលមកពីការប្រើថ្នាំអង់ទីប៊ីយូទិច កើតជំងឺទឹកនោមផ្អែម មានប្រព័ន្ធភាពស៊ាំខ្សោយ ឬសម្ពាធឈាមខ្ពស់។
៤. អណ្ដាតប្រេះ
ជាធម្មតា ស្នាមប្រេះលើអណ្ដាតមិនបង្កជាក្ដីបារម្ភអ្វីទេ ប៉ុន្តែប្រសិនបើ យើងមិនដុសធ្មេញបានខ្ជាប់ខ្ជួនទេ នោះការឆ្លងរោគអាចកើតឡើង។ ការឆ្លងមេរោគផ្សិតអាចវិវឌ្ឍត្រង់កន្លែងប្រេះ ហើយបណ្ដាលឲ្យឈឺចាប់ខ្លាំង និងធ្វើឲ្យក្រហាយ។
៥. អណ្ដាតឡើងអុជសៗ
ការឡើងអុជសៗបែបនេះអាចជាសញ្ញាថាមានអ្វីធ្វើឲ្យប្រតិកម្មស្បែក។ ឧទាហរណ៍ ពេលយើងយកអណ្ដាតទៅត្រដុសជាប់នឹងធ្មេញអាចបណ្ដាលឲ្យមានបញ្ហានេះ។ ប៉ុន្តែភាគច្រើន សញ្ញានេះគឺបណ្តាលមកពីការកើនឡើងនៃកោសិកាលើជក់បារី។ ចន្លោះពី៥ភាគរយ ទៅ១៧ភាគរយ នៃកោសិកាទាំងនេះអាចជាកោសិកាមុនមហារីក ហើយបើស្នាមអុជសៗទាំងនោះមិនបាត់ក្នុងរយៈពេលជាច្រើនសប្តាហ៍ វាជារឿងសំខាន់យើងត្រូវទៅជួបគ្រូពេទ្យ។
៦. អណ្ដាតឡើងអុជក្រហម ឬពងបែក
អណ្ដាតឡើងអុជក្រហម ឬពងបែកដែលមិនបាត់ក្នុងរយៈពេលយូរអាចជារោគសញ្ញានៃជំងឺធ្ងន់ធ្ងរ។ សញ្ញានេះច្រើនតែជាប់ទាក់ទងនឹងមហារីកអណ្ដាត ហើយបើអណ្ដាតមានសញ្ញានេះ យើងគួរទៅពិគ្រោះជាមួយគ្រូពេទ្យ។
៧. ក្រហាយអណ្ដាត
ក្រហាយអណ្ដាតជាសញ្ញាទូទៅមួយចំពោះស្ត្រីដែលជិតដល់ពេលអស់វដ្ដរដូវ ហើយអ័រម៉ូនផ្លាស់ប្ដូរ។ លើសពីនេះ ក៏អាចបណ្ដាលមកពីការប្រើថ្នាំដុសធ្មេញខុសដែរ (មនុស្សមួយចំនួនអាចអាលែកហ្ស៊ីនឹងសារធាតុផ្សំខ្លះក្នុងថ្នាំដុសធ្មេញ)។
៨. ឡើងកន្ទួល ឬពកៗលើអណ្ដាត
សញ្ញានេះភាគច្រើនមិនបង្ហាញពីបញ្ហាសុខភាពណាមួយយើងគួរបារម្ភទេ ប្រសិនបើវាមិនមានការឈឺចាប់។
៩. អណ្ដាតឡើងផ្សិត
ប្រសិនបើ អណ្ដាតមានដំបៅឈឺចាប់ នេះគឺជាសញ្ញានៃជំងឺច្រាំងអណ្តាត ដែលជាជំងឺកើតមានញឹកញាប់បំផុតចំពោះកុមារ ប៉ុន្តែ ២០ភាគរយ នៃមនុស្សពេញវ័យក៏មានដែរ។ សញ្ញានេះក៏ជាសញ្ញានៃភាពតានតឹង និងប្រព័ន្ធភាពស៊ាំចុះខ្សោយ តែជាធម្មតាពួកអាចបាត់ក្នុងរយៈពេល ២ សប្ដាហ៍ ៕
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
ទិដ្ឋភាពពិធីបុណ្យសពអ្នកនាង អ៊ុំ គន្ធា មានភាពស្ងប់ស្ងាត់ពុំសូវឃើញអ្នកសិល្ប:ចូលរួម
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ជាប្រវត្តិសាស្រ្ត! ព្យុះ៤ ត្រូវថតជាប់ក្នុងពេលតែមួយ នៅមហាសមុទ្រប៉ាស៊ីហ្វិក
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
អ្នកសិល្បៈសម្តែងការសោកស្តាយចំពោះមរណភាព អ្នកនាង អ៊ុំ គន្ធា ខណៈសពនឹងត្រូវបូជាល្ងាចនេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
រាជធានីខេត្តចំនួន ៣ ទទួលបានភ្ញៀវទេសចរច្រើនជាងគេ នៅថ្ងៃទី ១ នៃពិធីបុណ្យអុំទូក
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
៣ ថ្ងៃពិធីបុណ្យអុំទូក សំរាមជាង ១ ម៉ឺនតោន បានប្រមូលដឹកចេញទៅកាន់ទីលានចាក់សំរាម
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ ឃាត់ខ្លួនម្ចាស់គ្លីនិកពីរនាក់ប្ដីប្រពន្ធ ករណីចាក់ថ្នាំប្រតិកម្មបណ្ដាលឲ្យស្ត្រីម្នាក់ស្លាប់
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ឃាត់ខ្លួនមន្ត្រីនគរបាលម្នាក់ ក្រោយបាញ់ប្រហារប្ដីប្រពន្ធមួយគូរងរបួសធ្ងន់
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
បេក្ខជនប្រកួតកម្មវិធីចម្រៀងរ៉េបម្នាក់ ចេញមុខសុំទោសក្រោយចម្លងប៉ារ៉ូលពីបទម្ចាស់ដើម Zedes (មានវីដេអូ)