សុខភាព
លម្អិតពីរោគសញ្ញាជំងឺមហារីកមាត់ មិនគួរមើលរំលង
ជំងឺមហារីកមាត់ ជាប្រភេទជំងឺមហារីក ដែលកើតនៅក្នុងមាត់ ឬនៅជុំវិញបបូរមាត់របស់យើង។ មហារីកមួយប្រភេទនេះ ក៏ស្ថិតនៅក្នុងជំពូកមហារីកក្បាល និងកផងដែរ។ ម្យ៉ាងវិញទៀត ជាញឹកញាប់ ជំងឺមហារីកមាត់ក៏ពាក់ព័ន្ធនឹងការចាប់ផ្ដើមនៃការលូតលាស់ដុំសាច់លើផ្ទៃ និងបរិវេណជុំវិញមាត់ ដែលមានដូចជា៖
- ធ្មេញ
- អណ្ដាត
- ខាងក្នុងថ្ពាល់
- អញ្ចាញធ្មេញ
- ស្រទាប់បបូរមាត់
- បាតនៃមាត់
- ក្រអូមមាត់រឹង
- ក្រពេញទឹកមាត់។

មូលហេតុបង្ក និងកត្តាហានិភ័យដទៃទៀត
រាល់អ្វីមួយដែលពាក់ព័ន្ធនឹងមាត់ សុទ្ធតែអាចបង្កជាមហារីកមាត់ ប៉ុន្តែមូលហេតុទូទៅបំផុតដែលយើងតែងតែជួបប្រទះ រួមមាន៖
- ការជក់បារី
- ការញ៉ាំគ្រឿងស្រវឹង
- ការឆ្លងវីរុសបង្កជំងឺមហារីកមាត់ស្បូន(HPV)
រោគសញ្ញានៃជំងឺមហារីកមាត់
ប្រសិនបើយើងចាប់ផ្ដើមសង្កេតឃើញសញ្ញាទាំងនេះ យើងអាចនឹងកើតមានជំងឺមហារីកមាត់៖
- ដំបៅមាត់
- បបូរមាត់ឡើងក្រាស់
- ដំបៅ ដុំពកនៅជុំវិញបបូរមាត់ មាត់ និងបំពង់កដែលមានស្រាប់
- ការហូរឈាមមិនធម្មតា ឬស្ពឹកក្នុងមាត់
- ផ្ទាំងសៗនៅលើអណ្ដាត ថ្ពាល់ និងអញ្ចាញធ្មេញ
- ផ្ទាំងក្រហមៗនៅលើអណ្ដាត ថ្ពាល់ និងអញ្ចាញធ្មេញ
- រង្គើធ្មេញដោយគ្មានមូលហេតុ
- ពិបាកក្នុងការធ្វើចលនាថ្គាម ការនិយាយ និងលេបអាហារ
- ការហូរឈាមមិនប្រក្រតី មិនស្រួល ឬស្ពឹកក្នុងមាត់
- ឈឺធ្មេញ បណ្ដាលមកពីហើមមាត់។

ការបង្ការជំងឺមហារីកមាត់
យើងអាចបញ្ចៀស ក៏ដូចជាបង្ការជំងឺមហារីកមាត់បាន តាមរយៈបែបបទរស់នៅប្រកបដោយសុខភាពល្អ។ បន្ថែមពីនេះ ចូរជៀសវាងការជក់បារី និងត្រូវកម្រិតការញ៉ាំគ្រឿងស្រវឹង ដែលអាចកាត់បន្ថយបញ្ហាឈឺចាប់មាត់បានយ៉ាងមានប្រសិទ្ធភាព។ ជាងនេះទៅទៀត គ្នាយើងចាំបាច់ញ៉ាំអាហារដែលមានតុល្យភាព និងសម្បូរទៅដោយវីតាមីន និងជាតិរ៉ែ ដែលមិនត្រឹមតែផ្ដល់ថាមពលដល់យើងប៉ុណ្ណោះទេ ថែមទាំងជួយពង្រឹងប្រព័ន្ធភាពស៊ាំ ដើម្បីបញ្ចៀសការឆ្លងមេរោគផ្សេងៗថែមទៀតផង៕
ចុចអាន៖ចាប់អារម្មណ៍ផង! សញ្ញាទាំង ៩ លើអណ្តាត កំពុងប្រាប់ពីបញ្ហាសុខភាព
ចុចអាន៖ចំណុចមិនគួរមើលរំលង មុនសម្រេចចិត្ត ជ្រើសរើសច្រាសដុសធ្មេញមកប្រើ

-
សន្តិសុខសង្គម២ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់