Connect with us

សុខភាព

ចាក់វ៉ាក់សាំង Johnson & Johnson ហើយ ត្រូវការចាក់ដូសជម្រុញ ឬ ទេ?

បានផុស

នៅ

រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ មានប្រសាសន៍ថា អ្នកបានចាក់វ៉ាក់សាំង Johnson & Johnson និង AstraZeneca ជាដើមនោះ គឺត្រូវតែចាក់វ៉ាក់សាំងជំរុញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកស្រី​វេជ្ជបណ្ឌិត ឱ វណ្ណឌីន មានប្រសាសន៍ប្រាប់ “កម្ពុជាថ្មី” នៅថ្ងៃទី ១១ ខែមករា ឆ្នាំ ២០២២ នេះថា ថ្វីដ្បិតវ៉ាក់សាំង Johnson & Johnson ជាដើមដែលត្រូវការចាក់វ៉ាក់សាំងមូលដ្ឋានចំនួនតែ ១ ដងក្ដី ក៏នៅតែត្រូវការចាក់វ៉ាក់សាំងដូសជំរុញដែរ ឱ្យតែបានចាក់វ៉ាក់សាំងមូលដ្ឋានរួចរាល់បានចំនួន ៤ ខែឡើងទៅ។

ប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ រូបនេះបញ្ជាក់បន្ថែមថា ការចាក់វ៉ាក់សាំងកូវីដ-១៩ ដូសជំរុញនេះ ដើម្បីបង្កើនអង្គការពាររាងកាយពីការវាយលុករបស់ជំងឺកូវីដ-១៩ ក៏ដូចជាប្រភេទមេរោគបំប្លែងថ្មី មានប្រភេទ Omicron ជាដើម ដែលពេលនេះបានរកឃើញឆ្លងចូលសហគមន៍។

គួរបញ្ជាក់ថា គិតត្រឹមថ្ងៃទី ១០ ខែមករា ឆ្នាំ ២០២២ លទ្ធផលចាក់វ៉ាក់សាំងធៀបនឹងចំនួនប្រជាជនសរុប ១៦ លាន នាក់ មានចំនួន ៨៩,៣០%។ ក្នុងនោះអ្នកចាក់ដូសទី ១ មានចំនួនសរុប ១១ ២៨៨ ៣០៦ នាក់ អ្នកបានចាក់ដូសទី ២ មានចំនួនសរុបចំនួន ១៣ ៦៩០ ៧៥៦ នាក់ និងអ្នកបានចាក់ដូសទី ៣ មានចំនួនសរុបចំនួន ៤ ០២៣ ៦៤៥ នាក់។

កាលពីថ្ងៃទី ៩ ខែមករានេះ គណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស បានចេញសេចក្ដីជូនដំណឹង នឹងផ្តល់ការចាក់វ៉ាក់សាំងកូវីដ-១៩ ដូសទី៤ ដោយប្រើវ៉ាក់សាំង Pfizer ជូនដល់ក្រុមប្រឈមខ្ពស់ ដូចជា ថ្នាក់ដឹកនាំរាជរដ្ឋាភិបាល ព្រឹទ្ធសភា រដ្ឋសភា ក្រុមគ្រូពេទ្យជួរមុខ (ទាំងរដ្ឋ និងឯកជន) មន្ត្រីរាជការ កងទ័ព នគរបាលជាតិ រហូតដល់អាជ្ញាធរមូលដ្ឋាន និងសមត្ថកិច្ច ជនវ័យចាស់ ដែលមានអាយុចាប់ពី ៦០ ឆ្នាំឡើង បុគ្គលិកស្ថានទូត អង្គការជាតិ អន្តរជាតិអ្នកសារព័ត៌មាន និងសមាជិក សមាជិកា នៃសមាគមសសិល្បករកម្ពុជា ដែលបានចាក់វ៉ាក់សាំងកូវីដ-១៩ ដូសទី៣ ឬដូសជំរុញរួចហើយ មានគម្លាតចាប់ពី៤ខែឡើង ចាប់ពីថ្ងៃទី ១៤ ខែមករា ឆ្នាំ២០២២តទៅ នៅតាមមន្ទីរពេទ្យជាតិនានា ក្នុងរាជធានីភ្នំពេញ៕

អត្ថបទ៖ ច័ន្ទ វីរៈ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
សេដ្ឋកិច្ច២២ ម៉ោង មុន

រដ្ឋមន្ត្រី៖ ការដំឡើងពន្ធរបស់អាមេរិកមិនប៉ះពាល់ ១០០% លើការនាំចេញរបស់កម្ពុជានោះទេ

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

រកឃើញសាកសព Miss Tourism 2018 បន្ទាប់ពីគ្រោះរញ្ជួយដីនៅប្រទេសមីយ៉ាន់ម៉ា

ព័ត៌មានជាតិ២២ ម៉ោង មុន

ស្នងការខេត្តកណ្ដាល ព្រមាន និងពិន័យ៣ខែ លើប៉ូលិសដែលឃាត់ឡានពលរដ្ឋបណ្ដាលឱ្យខូចខាតនៅផ្លូវជាតិលេខ៣

ព័ត៌មានជាតិ២២ ម៉ោង មុន

ដើម​អង្កាញ់ដាំក្នុង​របងផ្ទះ ជួយឲ្យស្ត្រីចំណាស់ម្នាក់រក​ចំណូល​មិនក្រោម ៥ ម៉ឺន​រៀល​ជា​ប្រចាំរាល់ថ្ងៃ

ព័ត៌មានជាតិ២០ ម៉ោង មុន

លោក ហេង សួរ អរគុណកងអង្គរក្សដែលលះបង់កម្លាំងកាយ ឃ្លាតពីគ្រួសារ ដើម្បីការពារសុវត្ថិភាពពលរដ្ឋ ថ្នាក់ដឹកនាំ និងសង្គមជាតិ

Sokha Hotels

ព័ត៌មានពេញនិយម