សុខភាព
វ៉ាសាប៊ី មានអត្ថប្រយោជន៍ តែយ៉ាងណា ក៏គួរតែប្រុងប្រយ័ត្ន មុនពេលញ៉ាំ
តើវ៉ាសាប៊ីជាអ្វី?
វ៉ាសាប៊ីគឺជារុក្ខជាតិមួយប្រភេទរបស់ជប៉ុន ជាបន្លែ cruciferous ដុះតាមធម្មជាតិ នៅតាមដងអូរ ជ្រលងភ្នំ និងទន្លេភ្នំ។ វាក៏ដុះនៅផ្នែកខ្លះនៃប្រទេសចិន កូរ៉េ នូវែលសេឡង់ និងអាមេរិកខាងជើង។ ជាពិសេសនៅក្នុងតំបន់ មានម្លប់ និងដីសើម។ វ៉ាសាប៊ីមានភាពល្បីល្បាញ ដោយសារត្រូវបានប្រើប្រាស់ជាគ្រឿងផ្សំ នៅក្នុងមុខម្ហូបជប៉ុនជាច្រើន។
អត្ថប្រយោជន៍របស់វ៉ាសាប៊ី
១ កាត់បន្ថយហានិភ័យនៃការកើតជំងឺមហារីក
វ៉ាសាប៊ីមានប្រយោជន៍មួយចំនួនដូចជា isothiocyanates (ITCs) ដែលជាសមាសធាតុប្រឆាំងមហារីកត្រូវបានរកឃើញជាញឹកញាប់នៅក្នុងរុក្ខជាតិ cruciferous ។
ការសិក្សាមួយបានរកឃើញថា ITCs ស្រង់ចេញពីឫស វ៉ាសាប៊ី រួមចំណែកដល់ការទប់ស្កាត់ការបង្កើតអាគ្រីឡាមីត (Acrylamide) ដែលជាប្រតិកម្មគីមីរវាងប្រូតេអ៊ីន និងជាតិស្ករដែលបណ្តាលមកពីកំដៅ។ Acrylamide គឺជាសារធាតុគីមីដែលអាចកើតមាននៅក្នុងអាហារមួយចំនួន។
២ កាត់បន្ថយការរលាក
វ៉ាសាប៊ីគឺជារុក្ខជាតិ ដែលមានលក្ខណៈសម្បត្តិប្រឆាំង នឹងការរលាកដ៏ខ្លាំងក្លា។ ការរលាក គឺជាការឆ្លើយតបរបស់ប្រព័ន្ធភាពស៊ាំ ទៅនឹងការឆ្លងមេរោគ។ របួស និងជាតិពុលផ្សេងៗ នៅពេលដែលរាងកាយត្រូវបានរលាក និងគ្មានការគ្រប់គ្រង រហូតដល់ក្លាយជារោគសញ្ញារ៉ាំរ៉ៃ វាអាចនាំឲ្យមានការវិវត្តន៍នៃជំងឺផ្សេងទៀតដូចជា ជំងឺបេះដូង ទឹកនោមផ្អែម និងមហារីក ។
ការសិក្សាដែលពាក់ព័ន្ធនឹងកោសិកាសត្វបង្ហាញថា ITCs ដែលមានផ្ទុក វ៉ាសាប៊ី អាចរារាំងកោសិកា និងអង់ស៊ីមដែលជំរុញការរលាក រួមទាំងសារធាតុរំលាយអាហារផងដែរ។ Cyclooxygenase-2 (COX-2) និង cytokines (Cytokine) ដែលរួមចំណែកដល់ការរលាក។
៣ ការពារការពុលអាហារ
វ៉ាសាប៊ី មានប្រសិទ្ធភាពប្រឆាំងនឹង E. coli O157:H7 ដែលជាបាក់តេរីបង្កជំងឺក្រពះពោះវៀនធ្ងន់ធ្ងរ និង Staphylococcus aureus ដែលនៅពេលអាហារមានមេរោគ។ វាផលិតជាតិពុលដែលហៅថា enterotoxin ហើយប៉ះពាល់ដល់បំពង់រំលាយអាហារ។ បាក់តេរីទាំងពីរប្រភេទនេះ គឺជាមូលហេតុទូទៅបំផុតនៃការពុលអាហារ។
៤ ការពារការពុកធ្មេញ
វ៉ាសាប៊ីមានផ្ទុកសារធាតុ isothiocyanate ដែលអាចមានប្រសិទ្ធភាពប្រឆាំងនឹងបាក់តេរីក្នុងមាត់មួយចំនួន ដែលបណ្ដាលឲ្យពុកធ្មេញ ដូចជា streptococcus mutans ជាដើម។
៥ ស្រកទម្ងន់
មនុស្សជាច្រើនជឿ អាហារហឹរ អាចជួយកាត់បន្ថយការធាត់ ដោយសារតែវាបង្កើនការរំលាយអាហារថាមពលនៅក្នុងរាងកាយ។ ការធ្វើតេស្តជាមួយសត្វកណ្ដុរហើយបានរកឃើញថា សត្វកណ្តុរស៊ីស្លឹកវ៉ាសាប៊ីជាមួយនឹងរបបអាហារដែលមានជាតិខ្លាញ់ខ្ពស់អាចជួយការពារការធាត់។
ប្រុងប្រយ័ត្ននៅពេលញ៉ាំវ៉ាសាប៊ី
ទោះបីជាការទទួលទាន វ៉ាសាប៊ីសម្រាប់ការប្រើប្រាស់ទូទៅមានសុវត្ថិភាព និងមានសុខភាពល្អក៏ដោយ ប៉ុន្តែការបរិភោគវ៉ាសាប៊ីដើម្បីព្យាបាលជំងឺជាក់លាក់មួយ នាពេលបច្ចុប្បន្ននេះ មិនមានព័ត៌មានគ្រប់គ្រាន់ដើម្បីបញ្ជាក់យ៉ាងច្បាស់លាស់អំពីប្រសិទ្ធភាព និងសុវត្ថិភាពនៃការទទួលទានវ៉ាសាប៊ី សម្រាប់ការព្យាបាល ឬការការពារជំងឺនោះទេ។
អ្នកដែលមានបញ្ហាសុខភាព គួរតែពិគ្រោះជាមួយគ្រូពេទ្យមុននឹងប្រើប្រាស់ ឬប្រើប្រាស់ផលិតផលដែលមានជាតិវ៉ាសាប៊ី ជាពិសេសស្ត្រីមានផ្ទៃពោះ និងបំបៅដោះកូន។ រួមទាំងអ្នកដែលមានបញ្ហាហូរឈាម ដោយសារតែ វ៉ាសាប៊ី អាចធ្វើឲ្យឈាមកកយឺត ហើយវាអាចបង្កើនហានិភ័យសម្រាប់អ្នកដែលមានបញ្ហាហូរឈាមទៅជាស្នាមជាំ ឬហូរឈាមយ៉ាងងាយ និងអ្នកដែលហៀបនឹងទទួលការវះកាត់ ដោយសារតែវ៉ាសាប៊ី អាចបណ្ដាលមានការហូរឲ្យឈាមមិនធម្មតា អំឡុងពេលវះកាត់។ ដូច្នេះ គួរចៀសវាងវ៉ាសាប៊ីយ៉ាងហោចណាស់ ២សប្តាហ៍ មុនពេលវះកាត់៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖មនុស្សស្រីស្រាតដាក់អាហារ Sushi លើរាងកាយ តាមពិតជាប្រពៃណីទំនៀមទម្លាប់របស់ ជប៉ុន
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
វៀតណាម ប្រាប់ឲ្យពលរដ្ឋត្រៀមខ្លួន ព្រោះព្យុះថែមទៀត នឹងវាយប្រហារ ចុងខែនេះ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ព្យុះកំបុងត្បូង នឹងវាយប្រហារប្រទេសថៃ នៅថ្ងៃសុក្រនេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះចំនួន២ នឹងវាយប្រហារក្នុងពេលតែមួយដែលមានឥទ្ធិពលខ្លាំងជាងមុន ជះឥទ្ធិពលលើកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រដ្ឋមួយនៅអាមេរិក ជួបភ្លៀងធ្លាក់ខ្លាំង «១០០០ឆ្នាំម្តង» បង្កជាទឹកជំនន់ធ្ងន់ធ្ងរ
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង ago
ភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មានក្នុងមួយសតវត្សរ៍នៅកូរ៉េខាងត្បូង ប្រែក្លាយទីក្រុងទៅជាទន្លេ