សុខភាព
រោគសញ្ញាដំបូងមិនគួរមើលរំលង ចំពេលអូមីក្រុង កំពុងអុកឡុកពិភពលោក
ស្របពេលដែលកម្ពុជាយើង បានប្រកាសពីការឆ្លងក្នុងសហគមន៍នូវវីរុសកូវីដ-១៩ បំប្លែងថ្មីប្រភេទអូមីក្រុង យើងក៏គួរដឹងពីរោគសញ្ញាដំបូង និងមិនគួរមើលរំលង ប្រសិនបើឆ្លងអូមីក្រុង។
អ្វីជារោគសញ្ញាដំបូងនៃវីរុសបំប្លែងថ្មីអូមីក្រុងមិនគួរមើលរំលង?
វេជ្ជបណ្ឌិត Allison Arwady បម្រើការនៅនាយកដ្ឋានសុខភាពសាធារណៈទីក្រុង Chicago សហរដ្ឋអាមេរិកបាននិយាយក្នុងកម្មវិធីផ្សាយផ្ទាល់កាលពីថ្ងៃទី១១ ខែមករា ថា ការឈឺបំពង់កនៅតែជារោគសញ្ញាដែលកើតមានលើអ្នកឆ្លងអូមីក្រុង ជាពិសេសសម្រាប់អ្នកឆ្លងក្នុងកម្រិតស្រាល។
វេជ្ជបណ្ឌិតរូបនេះបន្តថា ទោះឈឺបំពង់កក៏ដោយ ឬទោះបីឈឺបន្តិចបន្តូចក៏ដោយ ក្នុងកាលៈទេសៈនេះគួរតែនៅផ្ទះ និងស្វែងរកការធ្វើតេស្ដ ដើម្បីដឹងលទ្ធផលថាជាជំងឺធម្មតា ឬក៏ជំងឺកូវីដ-១៩ ពិសេសនោះគឺអ្នកឈឺហើយមានចេញរោគសញ្ញាដូចជាជំងឺផ្ដាសាយ។
ចំពោះក្រុមមនុស្សដែលចាក់វ៉ាក់សាំងហើយ ទោះជាឆ្លងវីរុសបំប្លែងអូមីក្រុង ក៏មិនងាយធ្លាក់ខ្លួនឈឺធ្ងន់ ឬប្រឈមនឹងការស្លាប់ដែរ ហើយភាគច្រើនបើឆ្លងហើយតែងមានរោគសញ្ញាស្រាលដូចជា ចង្អោរ ក្ដៅខ្លួនតិចតួច ឈឺក ឈឺក្បាល បាត់បង់ចំណង់អាហារ និងក្អួត។
យ៉ាងណាមិញ វេជ្ជបណ្ឌិត Allison Arwady បានបន្ថែមថា អ្នកដែលមិនទាន់ចាក់វ៉ាក់សាំងការពារកូវីដ-១៩ អាចនឹងជួបប្រទះរោគសញ្ញាប្រហាក់ប្រហែលគ្នាទៅនឹងពេលជំងឺកូវីដ-១៩ រាលដាលដំបូងៗ។
ជាចុងក្រោយ ទោះបីជាគ្នាយើងបានចាក់វ៉ាក់សាំងគ្រប់ដូសហើយក៏ដោយ តែដើម្បីសុវត្ថិភាពសុខភាពផ្ទាល់ខ្លួន និងមនុស្សជុំវិញខ្លួន យើងគួរតែបន្តអនុវត្តវិធានការណែនាំដោយក្រសួងសុខាភិបាលដូចជា ពាក់ម៉ាស់ រក្សាគម្លាតពីអ្នកដទៃ និងលាងសម្អាតដៃឲ្យបានញឹកញាប់តាមដែលអាចធ្វើទៅបាន៕
ចុចអាន៖មកដឹងរបៀប និងថ្នាំលេបព្យាបាល អូមីក្រុង កម្រិតស្រាលឆាប់ជា
-
ចរាចរណ៍៥ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានអន្ដរជាតិ៣ ម៉ោង ago
អាមេរិក ផ្អាកជំនួយនៅបរទេសទាំងអស់ លើកលែងតែប្រទេសចំនួន២
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង
-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង ago
ទីក្រុងចំនួនបីនៅអាស៊ីអាគ្នេយ៍មានខ្យល់ពុលខ្លាំងបំផុត
-
ចរាចរណ៍៦ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
យោធាមីយ៉ាន់ម៉ាបណ្ដេញមនុស្ស ៥៦០០០នាក់ចេញ ភាគច្រើនបំផុតជាជនជាតិចិន ពាក់ព័ន្ធការបោកប្រាស់តាមអ៊ីនធឺណិត