សុខភាព
ហេតុអ្វីបានជាស្ងាបញឹកញាប់ តើមានគ្រោះថ្នាក់ដល់ជីវិតដែរទេ ?
ងងុយគេងបន្ទាប់ពីស្ងាបច្រើនដង គឺជាយន្តការមួយដែលរាងកាយត្រូវការ ដើម្បីយកអុកស៊ីសែនពីខ្យល់ចូលទៅក្នុងចរន្តឈាម។ ក្នុងពេលជាមួយគ្នា នេះវាជួយជំរុញកាបូនឌីអុកស៊ីតនៅក្នុងឈាម ដើម្បីរក្សាតុល្យភាពនៃរាងកាយ។ វាក៏កើតឡើងនៅពេលដែលរាងកាយមិនមានអុកស៊ីសែនគ្រប់គ្រាន់ ឬមានកាបូនឌីអុកស៊ីតច្រើនពេក នៅក្នុងឈាម រហូតដល់ធ្វើឲ្យងងុយដេក។
ការស្ងាបច្រើនដង ជារឿងធម្មតា តែស្ថានភាពខ្លះ យើងក៏គួរទៅពិគ្រោះជាមួយគ្រូពេទ្យឲ្យច្បាស់ ព្រោះករណីមួយទៀត អាចជាជំងឺ។
១ ការគេងមិនគ្រប់គ្រាន់
ការគេងមិនគ្រប់គ្រាន់ អាចបណ្តាលឲ្យងងុយគេងពេលថ្ងៃ ទោះបីជាវាមិនធ្ងន់ធ្ងរក៏ដោយ។ ប៉ុន្តែអាចប៉ះពាល់ដល់ប្រព័ន្ធភាពស៊ាំ វាក៏បង្កហានិភ័យនៃការវិវត្តទៅជាជំងឺធ្ងន់ធ្ងរដូចជា ជំងឺធាត់ បេះដូង ឬធ្លាក់ទឹកចិត្តជាដើម។ ទោះជាយ៉ាងណាក៏ដោយ ព្យាយាមពិនិត្យមើលខ្លួនឯង ប្រសិនបើដូច្នេះមែន ចូរកែសម្រួលទម្លាប់គេងរបស់អ្នក និងកំណត់កាលវិភាគគេងថ្មី។

២ ដេកអត់លក់
ការគេងមិនលក់ គឺជារោគសញ្ញាដែលរាងកាយមានអារម្មណ៍ថាចង់គេង ប៉ុន្តែមិនអាចគេងបានដោយត្រូវចំណាយពេលយូរជាងធម្មតា។ យើងងងុយគេង ប៉ុន្តែក្រោកពីព្រលឹម ឬភ្ញាក់ឡើងនៅពាក់កណ្តាលយប់ និងមិនអាចគេងបានទៀតទេ ធ្វើឲ្យរាងកាយមានអារម្មណ៍ខ្សោយ ។
ដូច្នេះគួរចៀសវាងភេសជ្ជៈដែលមានសារធាតុរំញោចខួរក្បាល ដូចជា ជាតិកាហ្វេអ៊ីន ដែលមាននៅក្នុងតែ កាហ្វេ ភេសជ្ជៈប៉ូវកម្លាំង ជាដើម ប៉ុន្តែប្រសិនបើអ្នកចង់ផឹក គួរតែជ្រើសរើសផឹកមុនម៉ោង ២រសៀល ព្រោះបើផឹកក្រោយម៉ោង ២រសៀល អាចបណ្តាលឲ្យរាងកាយមានបញ្ហាគេងមិនលក់ ប្រសិនបើមានការគេងមិនលក់ញឹកញាប់ អ្នកគួរតែទៅជួបគ្រូពេទ្យ។
៣ ផលប៉ះពាល់នៃថ្នាំ
ក្រុមមនុស្សដែលប្រើថ្នាំ ដូចជាថ្នាំប្រឆាំងនឹងជំងឺធ្លាក់ទឹកចិត្ត ឬក្រុមថ្នាំថប់បារម្ភ អាចបណ្តាលឲ្យមានផលប៉ះពាល់ ងងុយដេក គេងមិនលក់។

៤ ផលវិបាកពីជំងឺដែលមានស្រាប់
មានជំងឺជាច្រើន ដែលធ្វើឲ្យរាងកាយស្រវាំងជាងធម្មតាដូចជា MS (multiple sclerosis) ដុំសាច់ក្នុងខួរក្បាល។ ជំងឺដាច់សរសៃឈាមខួរក្បាល ជំងឺឆ្កួតជ្រូក ជំងឺខ្សោយថ្លើម ជំងឺដាច់សរសៃឈាមខួរក្បាលស្រួចស្រាវ ជាដើម។
វិធីព្យាបាលការអាការស្ងាបញឹកញាប់
ប្រសិនបើយើងជាមនុស្សម្នាក់ដែលស្ងាបច្រើន ហើយបង្កបញ្ហាដូចជា ងងុយដេកអំឡុងពេលធ្វើការ រៀនសូត្រ ឬកិច្ចប្រជុំញឹកញាប់ ខាងក្រោមនេះជាដំណោះស្រាយមួយចំនួន៖
-គេងឲ្យបានគ្រប់គ្រាន់ ដើម្បីបំពេញតម្រូវការរបស់រាងកាយ ជាធម្មតា ៦-៩ ម៉ោង។
-បន្តធ្វើលំហាត់ប្រាណឲ្យបានទៀងទាត់ ដើម្បីរក្សារាងកាយឲ្យស្រស់ថ្លា ។
-ផឹកទឹកឲ្យបានច្រើន ដើម្បីបន្ថែមភាពស្រស់ស្រាយដល់រាងកាយ។
-ចៀសវាងអាហារម្សៅ និងជាតិស្ករលើស ព្រោះញ៉ាំម្សៅ និងស្ករច្រើនពេកនឹងធ្វើឲ្យរាងកាយងងុយគេង។
-ដោយសារតែលំពែងបញ្ជូនអាំងស៊ុយលីនចេញ ដើម្បីរំលាយជាតិស្ករក្នុងបរិមាណច្រើន។ ជាលទ្ធផល កម្រិតជាតិស្ករក្នុងឈាមកើនឡើង បណ្ដាលឲ្យងងុយដេក។
-ក្រោកពីកៅអី នៅពេលអង្គុយនៅក្នុងថ្នាក់ អង្គុយក្នុងទីតាំងដដែលរយៈពេលយូរ។
-បដិសេធ ឬកាត់បន្ថយគ្រឿងស្រវឹង និងភេសជ្ជៈដែលមានជាតិកាហ្វេអ៊ីន។
យ៉ាងណាមិញ ប្រសិនបើយើងបានព្យាយាមកែតម្រូវអាកប្បកិរិយាអាក្រក់នេះរួច ហើយការងងុយគេងញឹកញាប់ នៅតែមិនប្រសើរឡើង នោះគួរតែទៅពិគ្រោះជាមួយវេជ្ជបណ្ឌិត ដើម្បីស្វែងរកមូលហេតុពិតប្រាកដ និងបន្តការព្យាបាលនៅនឹងកន្លែងតែម្ដង៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖គេងមិនលក់ចង់ប្រើថ្នាំ ត្រូវស្គាល់ប្រភេទថ្នាំ និងវិធីប្រើមានសុវត្ថិភាព
ចុចអាន៖អាហារ ៦ ប្រភេទមិនគួរហូបច្រើនពេកនៅពេលល្ងាច ដែលអាចប៉ះពាល់ដល់ដំណេកធ្ងន់ធ្ងរ

-
សន្តិសុខសង្គម៣ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
ព័ត៌មានអន្ដរជាតិ៥ ម៉ោង ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់
-
ចរាចរណ៍៣ ថ្ងៃ ago
បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង