សុខភាព
ហេតុផល ៥ យ៉ាង ត្រូវព្យាយាមចៀសវាងការឆ្លងអូមីក្រុងឲ្យបាន
បើប្រៀបធៀបនឹងវីរុសបំប្លែងកូវីដ-១៩ ពីមុនៗ វីរុសបំប្លែងអូមីក្រុង មានសភាពឆ្លងពីមនុស្សម្នាក់ទៅម្នាក់ទៀតលឿន ប៉ុន្តែបង្កគ្រោះថ្នាក់ស្រាលជាង។ ហេតុនេះហើយ ទើបមនុស្សមួយចំនួនធំ ពិសេសនោះគឺអ្នកចាក់វ៉ាក់សាំងរួចរាល់ លើកឡើងថា ហេតុអ្វីចាំបាច់ត្រូវបន្តការពារខ្លួនខ្លាំងម៉េស? មុននឹងក្រោយគង់តែឆ្លងដដែល? ហើយខាងក្រោមនេះជាចម្លើយពីអ្នកជំនាញ។

១. ប្រឈមនឹងឈឺធ្ងន់
អ្នកស្រាវជ្រាវថាវីរុសបំប្លែង អូមីក្រុង ទំនងជាបង្កើនករណីវិជ្ជមានតែមិនមានរោគសញ្ញាច្រើនជាងវីរុសបំប្លែងមុនៗ។ បើចេញរោគសញ្ញា ភាគច្រើនជារោគសញ្ញាស្រាលដូចជា ឈឺក ឬហៀរសម្បោរប៉ុណ្ណោះ ក៏ប៉ុន្តែការរីករាលដាលកាន់តែច្រើនឡើងនៃវីរុសបំប្លែង អូមីក្រុង ទូទាំងពិភពលោកអាចមានន័យថា មនុស្សកាន់តែច្រើនប្រឈមនឹងការធ្លាក់ខ្លួនឈឺធ្ងន់។
២. ចម្លងអ្នកដទៃ
តាមលោក Akiko Iwasaki ដែលសិក្សាផ្នែកការពារមេរោគនៅសកលវិទ្យាល័យ Yale សហរដ្ឋអាមេរិក បានឲ្យដឹងថា ទោះជាយើងអាចនឹងឈឺស្រាលក្រោយឆ្លងវីរុសក៏ដោយ ក៏យើងនៅតែអាចចម្លងវីរុសនេះទៅអ្នកដទៃដែលមានហានិភ័យធ្លាក់ខ្លួនឈឺធ្ងន់ដូចជា មនុស្សចាស់ ឬមនុស្សមានជំងឺរ៉ាំរ៉ៃដោយមិនដឹងខ្លួន។
៣. ផលប៉ះពាល់រយៈពេលវែងមិនទាន់ដឹងច្បាស់
ការឆ្លងជំងឺកូវីដ-១៩ធម្មតា ឬវីរុសបំប្លែងថ្មីមុនៗ មិនថាធ្ងន់ ឬស្រាល ឬការឆ្លងក្រោយចាក់វ៉ាក់សាំងរួច ជួនកាលអាចបណ្ដាលឲ្យមានផលប៉ះពាល់ដល់សុខភាពក្នុងរយៈពេលវែង។ មកដល់ពេលនេះ អ្នកស្រាវជ្រាវនៅមិនទាន់មានទិន្នន័យពីផលប៉ះពាល់របស់វីរុសបំប្លែងថ្មីអូមីក្រុង ច្បាស់លាស់នៅឡើយទេ ហើយមនុស្សដែលមើលស្រាលការឆ្លងវីរុសបំប្លែងនេះ អាចនឹងប្រឈមនឹងផលប៉ះពាល់យូរអង្វែង ប្រសិនបើឆ្លង។
៤. ការផ្គត់ផ្គង់ថ្នាំ និងមន្ទីរពេទ្យមានកំណត់
ការព្យាបាលវីរុសបំប្លែងថ្មីអូមីក្រុងមានកម្រិត ដូច្នេះគ្រូពេទ្យត្រូវតែប្រើប្រាស់ថ្នាំដែលមានឲ្យម៉ត់ចត់។ ថ្នាំអង់ទីករពីរក្នុងចំណោមថ្នាំទាំងបីដែលប្រើក្នុងអំឡុងពេលរលកនៃការឆ្លងជំងឺកូវីដ-១៩ខ្លាំង កន្លងមកមិនមានប្រសិទ្ធភាពប្រឆាំងនឹងវីរុសបំប្លែងអូមីក្រុងនេះទេ។ ម៉្យាងវិញទៀត បើរលកនៃករណីវិជ្ជមានអូមីក្រុងកាន់តែកើនឡើងខ្លាំង មន្ទីរពេទ្យអាចនឹងទ្រាំទ្រមិនបាន ជាពិសេសបើអ្នកឆ្លងមិនទាន់បានចាក់វ៉ាក់សាំងការពារខ្លួន។

៥. ហានិភ័យនៃការកើតវីរុសបំប្លែងថ្មីថែមទៀត
អូមីក្រុង គឺជាវីរុសគួរឲ្យកត់សម្គាល់ទី ៥នៃវីរុសកូរ៉ូណាដើម ហើយវានៅតែត្រូវមើលថាតើសមត្ថភាពរបស់មេរោគក្នុងការផ្លាស់ប្ដូរបន្ថែមទៀតនឹងថយចុះដែរឬទេ។ អត្រាឆ្លងខ្ពស់ក៏ផ្ដល់ឲ្យវីរុសនូវឱកាសកាន់តែច្រើនក្នុងការបំប្លែងខ្លួន ហើយមិនមានការធានាថាការប្រែប្រួលវីរុសនឹងមានសភាពស្លូត ឬកាចជាងមេរោគមុនៗនោះទេ៕
ចុចអាន៖អ្នកជំនាញប្រាប់ឲ្យពាក់ម៉ាស ២ ជាន់ ទើបអាចការពារឆ្លង អូមីក្រុង

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ