សុខភាព
ហត់ចិត្តនឹងបញ្ហាឫសលើរាងកាយ សាកល្បងក្បួនធម្មជាតិទាំងនេះ
បញ្ហាឫសលើរាងកាយ ជាទូទៅមិនបង្កគ្រោះថ្នាក់ដល់សុខភាពយើង ក៏ប៉ុន្តែអាចរំខានដល់អារម្មណ៍របស់យើង ព្រោះសម្រស់អាចនឹងធ្លាក់មួយកម្រិតដោយសារបញ្ហាឫសនេះ។ យ៉ាងណាក្នុងអត្ថបទនេះ “Hello គ្រូពេទ្យ” បានប្រមូលផ្ដុំក្បួនធម្មជាតិល្អបំផុតសម្រាប់ជួយគ្នាយើងអាចសាកល្បងអនុវត្តធ្វើបាន ដើម្បីបញ្ឈប់ការលូតលាស់របស់ឫស។
![](https://www.kampucheathmey.com/wp-content/uploads/2022/01/ឫស២.jpg)
១. ប្រេងដើមតែ
អ្វីត្រូវមាន៖ ប្រេងដើមតែ ៤-១០ តំណក់ ទឹក ២ស្លាបព្រា
អ្វីត្រូវធ្វើ៖ លាយប្រេង និងទឹកចូលគ្នា រួចលាបទៅលើតំបន់ដែលមានបញ្ហាឫស ទុកឲ្យស្ងួត អនុវត្ត ៥-៦ដងក្នុងមួយថ្ងៃ
ហេតុអ្វីបានមានប្រសិទ្ធភាព? ប្រេងដើមតែគឺជាថ្នាំសម្លាប់មេរោគដ៏មានឥទ្ធិពលដែលសម្លាប់បាក់តេរីភាគច្រើន ដែលធ្វើឲ្យការប្រើប្រេងតែក្លាយជាវិធីសាស្ត្រដ៏មានប្រសិទ្ធភាពក្នុងការព្យាបាលឫសលើរាងកាយ។
២. ប្រេងល្ហុងខ្វង
អ្វីត្រូវមាន៖ ប្រេងល្ហុងខ្វងសុទ្ធ
អ្វីត្រូវធ្វើ៖ លាបប្រេងទៅលើឫស រួចទុកចោលឲ្យស្ងួត និងត្រូវធ្វើបែបនេះ ២-៣ដងក្នុងមួយថ្ងៃ
ហេតុអ្វីមានប្រសិទ្ធភាព? ថ្វីត្បិតតែវិធីនេះត្រូវចំណាយពេលច្រើនសប្ដាហ៍ទម្រាំឃើញលទ្ធផលក៏ដោយ ប្រេងល្ហុងខ្វងគឺជាវិធីដ៏ល្អមួយដើម្បីកម្ចាត់បញ្ហាឫសជារៀងរហូត។ ល្ហុងខ្វងមានលក្ខណៈសម្បត្តិប្រឆាំងមេរោគ ហើយសម្បូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្ម ដែលនឹងជួយយើងក្នុងការប្រយុទ្ធប្រឆាំងនឹងមេរោគ papillomavirus ដែលបង្កឲ្យមានឫសលើរាងកាយបាន។
៣. ខ្ទឹមស
អ្វីត្រូវមាន៖ ខ្ទឹមស
អ្វីត្រូវធ្វើ៖ បុកខ្ទឹម ២-៣កំពឹស រួចលាបទៅលើឫស យើងអាចធ្វើវិធីនេះ ១ដងក្នុងមួយថ្ងៃ
ហេតុអ្វីមានប្រសិទ្ធភាព? ខ្ទឹមសជាឱសថដ៏ល្បីមួយដោយសារលក្ខណៈសម្បត្តិប្រឆាំងនឹងមេរោគដែលអាចការពារយើងពីមេរោគ បាក់តេរី ផ្សិត និងប៉ារ៉ាស៊ីតផ្សេងៗ។ លក្ខណៈសម្បត្តិទាំងអស់នេះធ្វើឲ្យខ្ទឹមសមានប្រយោជន៍ខ្លាំងណាស់នៅពេលនិយាយពីការកម្ចាត់បញ្ហាឫសលើរាងកាយ។
![](https://www.kampucheathmey.com/wp-content/uploads/2022/01/shutterstock_437710648.jpg)
៤. ម្សៅ Baking Soda
អ្វីត្រូវមាន៖ ម្សៅ Baking Soda ៣-៤ស្លាបព្រា និងទឹកមួយកូនចានចង្កឹះ
អ្វីត្រូវធ្វើ៖ លាយម្សៅចូលទៅក្នុងទឹក រួចលាបលើឫស ទុកចោល ៣០នាទី រួចលាងទឹកចេញ
ហេតុអ្វីមានប្រសិទ្ធភាព? ដោយសារតែលក្ខណៈសម្បត្តិប្រឆាំងនឹងការរលាក និងសម្លាប់មេរោគរបស់ Baking Soda អាចជាជំនួយដ៏ល្អបំផុតក្នុងការប្រយុទ្ធប្រឆាំងនឹងការឆ្លងមេរោគផ្សេងៗ៕
![](https://kampucheathmey.com/wp-content/uploads/2020/12/1-01-2-01-1.png)
-
សន្តិសុខសង្គម១ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?