សុខភាព
និយមហូបសាលម៉ុន គួរដឹងថា រវាងត្រីចិញ្ចឹម និងធម្មជាតិ មួយណាល្អចំពោះសុខភាពច្រើនជាង
ត្រីសាលម៉ុននាបច្ចុប្បន្ននេះ ងាយស្រួលរក និងទិញហូបបានតាមចិត្តចង់ជាងពីមុន។ ដោយឡែក ខណៈត្រីសាលម៉ុនដែលបរិភោគសព្វថ្ងៃនេះ យើងមិនដឹងថា វាមានប្រភពមកពីណា ជាត្រីចិញ្ចឹម ឬត្រីសាលម៉ុនធម្មជាតិ?
យ៉ាងណាមិញ សារធាតុចិញ្ចឹមដែលយើងទទួលបានពីត្រីធម្មជាតិ និងចិញ្ចឹម គឺខុសគ្នា។ វេជ្ជបណ្ឌិត Thidakan Rujipatanakul អ្នកឯកទេសខាងស្បែក និងថ្នាំប្រឆាំងភាពចាស់នៃមន្ទីរពេទ្យ Samitivej Sukhumvit បានរៀបរាប់ពីភាពខុសគ្នារវាងត្រី សាល់ម៉ុនចិញ្ចឹម និង ត្រី ធម្មជាតិដូចខាងក្រោម៖
១ ថាមពល ត្រីសាលម៉ុនធម្មជាតិ ផ្ដល់ថាមពលតិចជាងប្រហែល ១៣០ Kcal ក្នុងមួយដុំ(ពេញលេញដល់រាងកាយ)។ ចំណែកត្រីសាម៉ុនចិញ្ចឹម មាននិន្នាការផ្ដល់ថាមពលកាន់តែច្រើនដល់រាងកាយ។

២ ខ្លាញ់ ត្រីសាលម៉ុនធម្មជាតិ ខ្លាញ់ឆ្អែតតិច បរិមាណខ្លាញ់អូមេហ្គា ៣ អាស្រ័យលើប្រភេទនិងប្រភពដែលរកបាន។ ត្រីសាម៉ុនចិញ្ចឹម មានជាតិខ្លាញ់ឆ្អែតច្រើន និងបរិមាណ ខ្លាញ់អូមេហ្គា ៣ តិចបំផុត។
៣ ពណ៌ ត្រីសាលម៉ុនធម្មជាតិ មានពណ៌ទឹកក្រូច នៅពេលដែលយើងហាន់សាច់វាមកបរិភោគ ហើយមូលហេតុដែលវាមានពណ៌បែបនេះ គឺមកពីវាស៊ីសារាយសមុទ្រ។ ត្រីសាម៉ុនដែលចិញ្ចឹមមានពណ៌ស្លេក ប៉ុន្តែកសិដ្ឋានខ្លះ អាចចិញ្ចឹមត្រីដោយថ្នាំជ្រលក់ក៏មាន។

៤ ការបំពុលសំណល់ ត្រីសាលម៉ុនធម្មជាតិ មានការបំពុលតិចជាង ខណៈត្រីសាម៉ុនដែលមានចិញ្ចឹម គឺខ្ពស់ជាង ជាពិសេស PCB ឬ polychlorinated biphenyl (Polychlorinated Biphenyls: PCBs) ដែលអាចបង្កើនហានិភ័យនៃជំងឺមហារីក។
៥ សំណល់អង់ទីប៊ីយ៉ូទីកដ៏អាក្រក់ ត្រីសាលម៉ុនធម្មជាតិ មិនមានសំណល់នៃសារធាតុពីអង់ទីប៊ីយ៉ូទីកឡើយ ខណៈត្រីសាលម៉ុនចិញ្ចឹម អាចមានសំណល់ អង់ទីប៊ីយ៉ូទីកច្រើនបំផុត។

ទោះជាយ៉ាងណា មុនទិញត្រីសាលម៉ុនមកហូប ក៏គួរគិតឲ្យម៉ត់ចត់ ហើយមើលពីស្ថានភាពនិងតម្លៃដែលលក់លើទីផ្សារផងដែរ។ ម្យ៉ាងវិញទៀត លុយមិនមែនជាបញ្ហាទេ តែយើងក៏ត្រូវមើលរវាងគុណភាពនិងតម្លៃដែរ។
ជាការពិតណាស់ ត្រីសាលម៉ុនធម្មជាតិ គឺល្អសម្រាប់រាងកាយ។ ប៉ុន្តែដោយសារតម្លៃខ្ពស់ ដូច្នេះហើយ យើងប្រហែលជាមិនអាចញ៉ាំត្រីសាលម៉ុន បានញឹកញាប់តាមការចង់បាន។ តែយើងអាចជំនួសត្រីធម្មជាតិណាក៏បាន សំខាន់ផ្ដល់ថាមពល និងជីវជាតិដូចត្រីសាលម៉ុន៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖ស្ត្រីមានផ្ទៃពោះ កុំញ៉ាំស៊ូស៊ីសាច់ឆៅ ប្រយ័ត្នបង្ករោគធ្ងន់ធ្ងរដល់កូនក្នុងផ្ទៃ
ចុចអាន៖មនុស្សស្រីស្រាតដាក់អាហារ Sushi លើរាងកាយ តាមពិតជាប្រពៃណីទំនៀមទម្លាប់របស់ ជប៉ុន

-
សន្តិសុខសង្គម១ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?