Connect with us

សុខភាព

ឧស្សាហ៍ឈឺអញ្ចាញធ្មេញ អាចពាក់ព័ន្ធបញ្ហា សុខភាពទាំងនេះ

បានផុស

នៅ

គ្នា​យើង​ដឹង​អត់​ថា​ ជំងឺ​អញ្ចាញ​ធ្មេញ ​អាច​បណ្ដាល​​ឲ្យ​មាន​បញ្ហា​សុខភាព​ដទៃ​ទៀត​ជា​ច្រើន​។ ​​អ្នក​​មាន​បញ្ហា​អញ្ចាញ​ធ្មេញ​ទាំង​អស់​​ មិនសុទ្ធ​តែ​មាន​​​ជំងឺ​ផ្សេងទេ​ ដូច​គ្នា​ដែរ​អ្នក​ដែល​មាន​ជំងឺ​អ្វី​ផ្សេង ក៏​មិនមែន​សុទ្ធតែ​ប្រឈម​​នឹង​ការ​ឈឺ​អញ្ចាញ​ធ្មេញ​​ដែរ។ ប៉ុន្តែ​បើ​​យោង​តាម​ការ​សិក្សា​មួយ​ចំនួន​បាន​​បង្ហាញ​ថា​ ជំងឺ​ទាំង​មួយ​ចំនួន​​មាន​​ទំនាក់ទំនង​​នឹង​បញ្ហា​អញ្ចាញ​ធ្មេញ​​​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

១. ជំងឺ​បេះដូង​

ការ​ស្រាវជ្រាវ​ចេញ​ផ្សាយ​នៅ​ក្នុង​ទស្សនាវដ្ដី BMJ Open បាន​រក​ឃើញ​ថា អ្នក​ដែល​មាន​ជំងឺ​អញ្ចាញ​ធ្មេញ​មាន​ហានិភ័យ​ខ្ពស់​នៃ​បញ្ហា​បេះដូង​ រួម​ទាំង​ជំងឺ​ខ្សោយ​បេះដូង គ្រោះថ្នាក់​សរសៃ​ឈាម​ខួរ​ក្បាល​ និង​ជំងឺ​វង្វេង​ទាក់ទង​នឹង​កង្វះ​លំហូរ​ឈាម​ទៅ​ខួរ​ក្បាល​ ពីព្រោះ​វា​អាច​នាំ​ឲ្យ​រលាក​ប្រព័ន្ធ​សរសៃ​ឈាម​បេះដូង ប្រសិនបើ​បន្ត​រយៈពេល​យូរ​។ ជាក់​ស្ដែង បាក់តេរី អាច​ជា​មូលហេតុ​នៃ​ទំនាក់ទំនង​រវាង​ជំងឺ​បេះដូង និង​ជំងឺ​អញ្ចាញ​ធ្មេញ។ យ៉ាង​ណា​មិញ អ្នកស្រាវ​ជ្រាវ​ថា ត្រូវការការ​​ស្រាវជ្រាវ​បន្ថែម​ ដើម្បី​យល់​ដឹង​កាន់​តែ​ច្បាស់​ពី​ទំនាក់ទំនង​នេះ​។

២. ជំងឺ​ទឹក​នោម​ផ្អែម​

​គ្នា​យើង​មួយ​ចំនួន​​តែង​តែ​គិត​ថា ជំងឺ​ទឹក​នោម​ផ្អែម​អាច​​នាំ​ឲ្យ​មាន​ការវិវត្តទៅ​ជា​​ជំងឺ​អញ្ចាញ​ធ្មេញ។ ផ្ទុយ​ទៅ​វិញ បើ​យើង​ប្រៀបធៀប​ជាមួយ​នឹង​អ្នក​ដែល​មិន​មាន​ជំងឺ​អញ្ចាញ​ធ្មេញ យើង​ឃើញ​ថា​អ្នក​មាន​ជំងឺ​អញ្ចាញ​ធ្មេញ​​ងាយ​ប្រឈម​នឹង​ជំងឺ​ទឹក​នោម​ផ្អែម​ប្រភេទ​២​​ ច្រើន​ជាង​ នៅ​ថ្ងៃ​អនាគត​។

៣. លិង្គ​មិន​ឡើង​រឹង​

ទន្ទឹម​នឹង​នេះ​ដែរ បញ្ហា​លិង្គ​មិន​ឡើង​រឹង​អាច​ប៉ះពាល់​ដល់​បុរស​​​​​ដែល​មាន​អាយុលើស​ពី​ ​៤០​ឆ្នាំ​​។ បញ្ហា​ស្មុគស្មាញ​មួយ​នេះ អាច​បណ្ដាល​​មក​ពី​កត្តា​​ផ្លូវ​ចិត្ត និង​ផ្លូវ​កាយ​ តួ​យ៉ាង​ដូចជា​ការ​ជក់​បារី ការ​ញ៉ាំ​គ្រឿង​ស្រវឹង ក៏​ដូចជា​ការ​​​លើស​សម្ពាធ​ឈាម​។​ បន្ថែម​ពី​នេះ ជំងឺ​អញ្ចាញ​ធ្មេញ​ក៏​ជា​កត្តា​ចម្បង​ដែល​បង្កើន​ហានិភ័យ​នៃ​បញ្ហា​លិង្គ​មិន​ឡើង​រឹង​ដូច​គ្នា​។

៤. ការ​ធ្លាក់​ចុះ​ការ​យល់​ដឹង

ការ​សិក្សា​មួយ​ចំនួន​ បាន​រក​ឃើញ​ថា​ជំងឺ​អញ្ចាញ​ធ្មេញ ការ​បាក់​ធ្មេញ និង​មុខងារ​​នៃ​ការ​យល់​ដឹង​មាន​ទំនាក់ទំនង​គ្នា​។ ជា​ទូ​ទៅ ជំងឺ​អញ្ចាញ​ធ្មេញ​ គឺ​មាន​ការ​ទាក់ទង​នឹង​ការ​កើន​ឡើង​នៃ​ការ​ផ្ទុក​ជំងឺ​បេតាអាមីឡូអ៊ីត​នៅ​ក្នុង​ខួរ​ក្បាល​ ដែល​ជា​ហេតុ​នាំ​ឲ្យ​មាន​ជំងឺចAlzheimer’s (ជា​ជំងឺ​វង្វេងវង្វាន់​)៕

អត្ថបទផ្ដល់ដោយ៖ Hello Krupet

ចុចអាន៖និយមហូបសាលម៉ុន គួរដឹងថា រវាងត្រីចិញ្ចឹម និងធម្មជាតិ មួយណាល្អចំពោះសុខភាពច្រើនជាង

ចុចអាន៖វ៉ាសាប៊ី មានអត្ថប្រយោជន៍ តែយ៉ាងណា ក៏គួរតែប្រុងប្រយ័ត្ន មុនពេលញ៉ាំ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

​ការផ្ទេរអំណាច​សន្តិភាពនៅអាមេរិក​៖ ពី​​ចូ បៃដិនទៅដូណាល់ ត្រាំ ខុសពី ដូណាល់ ត្រាំ ទៅ​ចូ បៃដិន​

សន្តិសុខសង្គម៥ ម៉ោង មុន

នារីម្នាក់​ត្រូវ​​ឃាតករ​សម្លាប់រួចចាក់សោរក្នុងបន្ទប់ជួលរហូត​ធុំក្លិន​ស្អុយ​ទេីប​បែកការណ៍

ព័ត៌មានជាតិ៦ ម៉ោង មុន

ស្នងការ​នគរបាលរាជធានី គ្រោង​បង្កើត​ក្រុម​សមត្ថកិច្ច​ចល័ត​ដើម្បី​តាមពិនិត្យ​អនុវត្តលើអ្នកដំណើរទាំងឡាយណា ដែល​សមត្ថកិច្ចមានការសង្ស័យថាមានជាតិស្រវឹង

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

​ពូទីន ប្រកាសចំហ​​​ចរចា​ជាមួយ​រដ្ឋបាល​ដូណាល់ ត្រាំ ខណៈហុងគ្រីបរិហារ​អឺរ៉ុប​​

ព័ត៌មានជាតិ៦ ម៉ោង មុន

ក្រសួងប្រៃសណីយ៍កម្ពុជា និង ក្រសួងបច្ចេកវិទ្យាគមនាគមន៍នៃសាធារណរដ្ឋហ្វីលីពីនធ្វើសន្និសីទស្តីពីការផ្ទេរបច្ចេកវិទ្យាឌីជីថលឱ្យគ្នាដើម្បីជំរុញល្បឿននៃការធ្វើបរិវត្តកម្ម

Sokha Hotels

ព័ត៌មានពេញនិយម