សុខភាព
ស្ត្រីពពោះមិនទាន់ចាក់វ៉ាក់សាំងកូវីដ បង្កជាក្ដីបារម្ភ ពេលអូមីក្រុងរាតត្បាត
គិតៗទៅ យើងរស់នៅជាមួយការរាលដាលវីរុសកូរ៉ូណាធម្មតា និងវីរុសបំប្លែងដទៃទៀតអស់រយៈពេលជិត៣ឆ្នាំហើយ។ ចំណែកវ៉ាក់សាំងការពារជំងឺនេះ មានច្រើនប្រភេទ និងសុទ្ធតែមានប្រសិទ្ធភាព ប៉ុន្តែរបាយការណ៍រកឃើញថា លទ្ធផលចាក់វ៉ាក់សាំងក្នុងចំណោមស្ត្រីពពោះ នៅមានកម្រិតទាបនៅឡើយ អំឡុងពេលវីរុសបំប្លែងអូមីក្រុងកំពុងវាយលុក។

យោងតាមទិន្នន័យពី CDC សហរដ្ឋអាមេរិក គិតត្រឹមថ្ងៃទី១ ខែមករានេះ មានតែជាង ៤០%នៃអ្នកមានផ្ទៃពោះនៅសហរដ្ឋអាមេរិកដែលមានចន្លោះអាយុពី ១៨-៤៩ឆ្នាំ បានចាក់វ៉ាក់សាំងគ្រប់ដូសមុនពេលមានផ្ទៃពោះ ឬអំឡុងពេលពពោះ បើប្រៀបធៀបនឹង ៦៦%នៃប្រជាជនទូទៅដែលមានអាយុលើសពី ៥ឆ្នាំ។ បើងាកមកមើលទិន្នន័យរបស់ចក្រភពអង់គ្លេស គិតត្រឹមខែសីហា ឆ្នាំ២០២១ មានតែ២២%នៃស្ត្រីសម្រាលកូនរួចបានចាក់វ៉ាក់សាំងពេញលេញ។
នេះជាបញ្ហាគួរឲ្យបារម្ភជាមួយ ចំពោះវីរុសបំប្លែងថ្មីអូមីក្រុង ដែលកំពុងបន្តរាលដាលខ្លាំងឡើងៗ។ នៅចុងឆ្នាំ២០២១ ក្រុមអ្នកឃ្លាំមើលយុទ្ធនាការចាក់វ៉ាក់សាំងនៅចក្រភពអង់គ្លេស ប្រកាសថា ស្ត្រីមានផ្ទៃពោះនឹងត្រូវបង្កើតជាក្រុមអាទិភាពសម្រាប់ការទទួលបានវ៉ាក់សាំងការពារកូវីដ-១៩ បន្ទាប់ពីការស្រាវជ្រាវជាច្រើនបង្ហាញថា ក្រុមមនុស្សនេះងាយរងគ្រោះដោយសារជំងឺកូវីដ-១៩។
ប៉ុន្តែ ព័ត៌មានមិនពិតបានកើតមាននៅក្នុងសហគមន៍ម៉ាក់ប៉ាដែលកំពុងរំពឹងចង់បានកូនដែលពាក្យចចាមអារ៉ាមថា វ៉ាក់សាំងកូវីដ-១៩បង្កឲ្យមានវិបត្តិគ្មានកូន ឬរលូតកូន ឬថាប្រូតេអ៊ីនមានក្នុងវ៉ាក់សាំងអាចបំផ្លាញប្រូតេអ៊ីនមាននៅក្នុងសុកបាន។ ផ្ទុយទៅវិញ ទិន្នន័យបានបង្ហាញយ៉ាងច្បាស់ថាវ៉ាក់សាំងកូវីដ-១៩ មានសុវត្ថិភាព។ ការសិក្សាមួយរបស់ CDC អាមេរិកចេញផ្សាយនៅខែនេះឲ្យដឹងថា ស្ត្រីពពោះជាង ៤៦ ០០០នាក់ មិនមានហានិភ័យនៃការសម្រាលកូនមិនគ្រប់ខែ ឬកូនកើតមកតូចជាងទារកដទៃនោះទេ។
បន្ថែមពីនេះ ការចាក់វ៉ាក់សាំងក៏មិនប៉ះពាល់ដល់លទ្ធភាពក្នុងការមានកូនដែរ ហើយចំពោះស្ត្រីបំបៅដោះកូនក៏មិនប្រឈមនឹងហានិភ័យសុខភាពដែរ តែវ៉ាក់សាំងកូវីដ-១៩ អាចបង្កើតអង់ទីករជ្រាបចូលទៅក្នុងទឹកដោះម្ដាយជួយបង្កើតរនាំងការពារទារកពីជំងឺកូវីដ-១៩បានទៀតផង។

ម៉្យាងវិញទៀត ទិន្នន័យក៏បានបង្ហាញផងដែរថា ជំងឺកូវីដ-១៩ អាចសម្លាប់ស្ត្រីមានផ្ទៃពោះ និងគភ៌ក្នុងផ្ទៃបាន។ ការសិក្សាឆ្នាំ ២០២០ របស់ The British Medical Journal បានរកឃើញថា បើស្ត្រីឆ្លងជំងឺនេះអំឡុងពេលពពោះ ហានិភ័យនៃទារកកើតមិនគ្រប់ខែនឹងកើនឡើងទ្វេដង ហើយហានិភ័យកូនស្លាប់ក្នុងអាចកើនឡើងគុណនឹងបី។ មិនតែប៉ុណ្ណោះ ស្ត្រីពពោះដែលឆ្លងកូវីដ-១៩ ក៏អាចប្រឈមនឹងការកើតជំងឺបម្រុងក្រឡាភ្លើង ឬត្រូវការសម្រាលដោយវះកាត់ជាបន្ទាន់ផងដែរ៕
ចុចអាន៖វ៉ាក់សាំងមិនត្រឹមការពារ ស្ត្រីមានផ្ទៃពោះ ពីកូវីដទេ ថែមទាំងជារបាំងដល់សុក និងទារក
ចុចអាន៖ម៉ាក់ៗកំពុងពពោះ អាចញ៉ាំសាច់អន្ទង់បានអត់?

-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
សន្តិសុខសង្គម១២ ម៉ោង ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម១ សប្តាហ៍ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ជីវិតកម្សាន្ដ១៧ ម៉ោង ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ