សុខភាព
ស្ត្រីដែលមានក្រុមឈាមដក(-) ប្រឈមបញ្ហាអ្វីខ្លះពេលមានផ្ទៃពោះ
ជាទូទៅនៅពេលស្ត្រីជាម្តាយមានក្រុមឈាមដក (-) ហើយទារកមានក្រុមឈាមបូក (+) ប្រព័ន្ធភាពស៊ាំ ម្តាយអាចបង្កើត អង់ទីករ ប្រឆាំងនិង កោសិការបស់ទារក ប្រសិនបើទារកដែលកំពុងពរពោះនេះមិនមែន ជាការពរពោះកូនទីមួយ។

១. កត្តាប្រឈមស្ត្រីណាខ្លះ អាចមានបញ្ហានេះ?
នៅពេលចាប់ផ្តើមមានផ្ទៃពោះ ក្រុមឈាម Rhésus (រេស៊ីស) ត្រូវតែដឹង។ incompatibilité rhésus កើតមានលើស្ត្រី ដែលមានក្រុមឈាមrhésus ដក( A-,B-,AB-, O-) ហើយទារកក្នុងផ្ទៃមានក្រុមឈាមrhésus បូក(A+, B+, AB+, O+)!

២. ម្តាយ Rhésus (-) ហើយ ទារក rhésus (+): គន្លឹះងាយយល់
គ្រាប់ឈាមក្រហមនៃទារក ដែលមាន rhésus (+) នៅលើសំបកមានantigène D, រីឯម្តាយដែលមានក្រុមឈាម rhésus (-) គឺមិនមាន antigène Dនោះទេ។ ធម្មតាក្រោយពេលសម្រាលកូន (delivery), ឬរលូតកូន (miscarriage), ឬរំលូតកូន (abortion), ឬកូនក្រៅស្បូន (ectopic pregnancy), កោសិកាទារកអាចឆ្លងចូលទៅក្នុងចរន្តឈាមម្តាយ ហើយខ្លួនម្តាយ ក៏ចាប់បង្កើតអង់ទីករហៅថា (agglutinines irrégulières)។ នៅពេលពពោះលើកក្រោយ អង់ទីករនេះនិងប្រឆាំងនឹងកោសិកាទារកដែលមានantigène D ដែលខ្លួនម្តាយគិតថា ជារបស់ចម្លែក។ ទារកប្រឈមនឹងការខូចខាតគ្រាប់ឈាមក្រហម (anémie hémolytique )ដែលធ្វើឲ្យចុះខ្សោយហើយ អាចស្លាប់ក្នុងពោះ។

៣. ម្តាយRhésus (-) ហើយ ទារក rhésus (+): ប្រការគួរយល់ដឹង
⁃ នៅពេលផ្ទៃពោះកូនទីមួយ ពុំមានកគ្រោះថ្នាក់ចំពោះទារកក្នុងផ្ទៃទេ ព្រោះឈាមម្តាយនិងឈាមកូន ត្រូវខណ្ឌចែកដោយឡែកពីគ្នាដោយសាសុក។
⁃ គ្រោះថ្នាក់គឺកើតលើផ្ទៃពោះកូនបន្តបន្ទាប់
⁃ ធម្មតាពេលសម្រាលកូន (delivery), រលូតកូន (miscarriage), រំលូតកូន (abortion), កូនក្រៅស្បូន (ectopic pregnancy), កោសិកាទារកអាចឆ្លងចូលទៅក្នុងចរន្តឈាមម្តាយ ហើយខ្លួនម្តាយក៏ចាប់បង្កើតអង់ទីករហៅថា (agglutinines irrégulières) ប្រឆាំងនឹង កោសិកាទារកដែលមាន antigène D ហើយដែលខ្លួនម្តាយគិតថា ជារបស់ចម្លែក។
⁃ នៅពេលពពោះផ្ទៃពោះបន្ទាប់ បើទារកនៅតែ rhésus(+), anticorps របស់ម្តាយអាចឆ្លងកាត់សុកចូលទៅឈាម កូនហើយវាយបំផ្លាញគ្រាប់ឈាមក្រហមកូន(hemolytic)ដែលធ្វើឲ្យទារកអាចស្លាប់ ក្នុងពោះដោយសារការ ខូចខាតគ្រាប់ឈាមក្រហម។

៤. ផលវិបាក
ស្ត្រីប្រឈមនឹងការរលូតកូនឬកូនស្លាប់ក្នុងពោះ។
៥. ការការពារឬបង្ការ
⁃ ការស្វែងរក agglutines irrégulières ពេលចាប់ផ្តើមមានផ្ទៃពោះ
⁃ ការតាមដានស្ត្រីដែលប្រឈម ដោយការពិនិត្យឈាម និងតាមដានអេកូទារកក្នុងផ្ទៃ
⁃ ការចាក់ថ្នាំ Immunoglobulines anti-D ក្រោយពេលសម្រាលកូនម្តងៗ ក្រោយពេលរំលូតកូន ឬរលូតកូន ដើម្បី neutraliser គ្រាប់ឈាមក្រហមដែលrhésus (+) ក្នុងបំណង ចៀសវាងការផលិតអង់ទីករ agglutinines irrégulières ដើម្បីការពារទារកពេលផ្ទៃពោះបន្ទាប់។
⁃ ការចាក់បង្ការពេលកំពុងពពោះអាចធ្វើបានចំពោះស្ត្រីនៅ ត្រីមាសទី៣នៃគភ៌។

“សូមមកពិភាក្សានិងពិគ្រោះយោបល់ជាមួយក្រុមគ្រូពេទ្យឯកទេសនៅមន្ទីរពេទ្យកាល់ម៉ែត ដើម្បីស្វែងរកការការពារ និងការព្យាបាលឲ្យទាន់ពេលវេលានិងមានប្រសិទ្ធភាព ជៀសវាងបង្កឲ្យផលប៉ះពាល់ដល់ម្តាយ និងទារក”៕
អត្ថបទ៖ រស្មី
សូមចុចអាន៖ តើជំងឺគាំងដង្ហើមពេលគេង មានផលវិបាកអ្វីខ្លះ?

-
ចរាចរណ៍៣ ថ្ងៃ ago
ស្នងការរងខេត្តឧត្ដរមានជ័យម្នាក់ គាំងបេះដូងស្លាប់ពេលបើកបររថយន្ដ រួចជ្រុលបុករថយន្តមួយគ្រឿងទៀត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានជាតិ២០ ម៉ោង ago
សមត្ថកិច្ចឱ្យបុរសម្នាក់ដែលផ្សាយព័ត៌មានមិនពិតថា ខេត្តតាកែវមានករណីវះក្រលៀន ធ្វើកិច្ចសន្យាឈប់បំពុលសង្គម
-
ព័ត៌មានជាតិ២ ថ្ងៃ ago
សម្តេចធិបតី៖ ការប្រគល់វត្ថុបុរាណពីថៃជូនកម្ពុជាវិញ ជាការវិលត្រឡប់ដួងព្រលឹងបុព្វបុរសខ្មែរ
-
សុខភាព៤ ថ្ងៃ ago
ដំណឹងល្អ! កម្ពុជានឹងដាក់ឱ្យប្រើប្រាស់ថ្នាំព្រឹបប្រភេទចាក់បង្ការ មុនពេលប្រឈមនឹងការឆ្លងមេរោគអេដស៍ នៅខែឧសភា ខាងមុខ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
លើកនេះ រុស្ស៊ី ដាក់លក្ខខណ្ឌស្រួលមួយទៅអ៊ុយក្រែន បើចង់ចរចា ឈានទៅការបញ្ចប់សង្គ្រាមមែន
-
សន្តិសុខសង្គម១ ថ្ងៃ ago
នគរបាលរាជធានី ឃាត់ខ្លួនអនុប្រធានគណបក្សកម្លាំងជាតិ មួយរូប ពីបទ ញុះញង់បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ខ្លះៗអំពីរថយន្តដែលលោក ស៊ី ជីនពីង យកពីចិនមកជិះនៅកម្ពុជា