សុខភាព
វីរុសបំប្លែង អូមីក្រុង ភាគច្រើនឆ្លងតែក្មេងជាងមនុស្សធំ?
វីរុសបំប្លែងប្រភេទអូមីក្រុង អាចបង្កជារោគសញ្ញាស្រាល បើប្រៀបធៀបនឹងវ៉ារ្យង់កូវីដ-១៩ប្រភេទមុនៗ។ ចំពោះមនុស្សទូទៅ អូមីក្រុងមិនបង្កគ្រោះថ្នាក់ធ្ងន់ធ្ងរនោះឡើយ ជាពិសេស ប្រសិនបើយើងបានចាក់វ៉ាក់សាំងគ្រប់ដូស។ ខណៈពេលដែលអ្នកវិទ្យាសាស្ត្រនៅតែសិក្សាអំពីផលប៉ះពាល់នៃវ៉ារ្យ៉ង់ថ្មីទៅលើកុមារ អ្នកឯកទេសជំងឺឆ្លងកុមារ លោកស្រីAsha Bowenបានឲ្យដឹងថា កូវីដ-១៩បន្តមានកម្រិតស្រាលចំពោះកុមារភាគច្រើន ដែលមានរោគសញ្ញាមួយចំនួនដូចជា ហៀរសំបោរ គ្រុនក្ដៅ ឬមិនស្រួលខ្លួនរយៈពេលតែ២ទៅ៣ថ្ងៃប៉ុណ្ណោះ។ ជាក់ស្ដែង កុមារអាចជាសះស្បើយយ៉ាងឆាប់រហ័ស ហើយកុមារភាគច្រើនមិនត្រូវការការព្យាបាលនៅមន្ទីរពេទ្យឡើយ។

ហេតុអ្វីបានជាអូមីក្រុង ក្មេងក្លាយជាក្រុមងាយរងគ្រោះ?
មិនទាន់មានការបកស្រាយឬភស្តុតាងលម្អិតបែបវិទ្យាសាស្ត្រច្បាស់ៗថាម៉េចបានអូមីក្រុង វីរុសបម្លែងថ្មីនេះ ប៉ះពាល់ក្មេងច្រើនជាងមនុស្សធំ។
“ប្រព័ន្ធភាពស៊ាំក្មេងមានកម្រិតការពាររាងកាយទាបជាងមនុស្សធំ អ៊ីចឹងហើយបានពួកគេងាយរងគ្រោះ ឬងាយឆ្លង”។ នេះជាការបកស្រាយខ្លីពីសាស្ត្រាចារ្យឯកទេសសុខភាពក្មេង លោក Terence Stephenson។
ទិន្នន័យបឋម
កាលពីឆ្នាំមុន នៅពេលដែលវីរុសកូវីដ-១៩ ប្រភេទដែលតារាតត្បាតនៅទីក្រុងNSW ប្រទេសអូស្រ្តាលី កុមារម្នាក់ក្នុងចំណោម៥នាក់ដែលមានអាយុក្រោម១៦ឆ្នាំ មិនមានចេញរោគសញ្ញាអ្វីទាំងអស់។ ចំណែកឯកុមារដែលត្រូវព្យាបាលនៅមន្ទីរពេទ្យ ចំណាយពេលជាមធ្យមត្រឹមតែ២ថ្ងៃប៉ុណ្ណោះក្នុងការព្យាបាល។
ទិន្នន័យបឋមផ្សេងទៀត ដែលចេញផ្សាយដោយអ្នកវិទ្យាសាស្ត្រអាមេរិកនៅដើមខែនេះ បានបង្ហាញថា ចាប់ពីការមកដល់នៃអូមីក្រុង ហានិភ័យនៃកុមារក្រោមអាយុ៥ឆ្នាំដែលសម្រាកព្យាបាលនៅមន្ទីរពេទ្យបានធ្លាក់ចុះដល់១ភាគ៣នៃចំនួនឆ្លងអំឡុងពេលរាតត្បាតនៃវីរុសកូវីដ-១៩ ប្រភេទដែលតា។ អ្នកស្រាវជ្រាវក៏បានសង្កេតឃើញពីការថយចុះស្រដៀងគ្នានៃហានិភ័យសុខភាពធ្ងន់ធ្ងរចំពោះកុមារដែលមានអាយុពី៥ទៅ១១ឆ្នាំ និងពី១២ទៅ១៧ឆ្នាំផងដែរ។
កុមារអាយុក្រោម៥ឆ្នាំ
ទិន្នន័យនៅក្នុងសហរដ្ឋអាមេរិកបានបង្ហាញថា មានការកើនឡើងទ្វេដងនៃការចូលសម្រាកនៅមន្ទីរពេទ្យចំពោះក្មេងដែលមានអាយុក្រោយ៥ឆ្នាំ ចាប់ពីពាក់កណ្ដាលខែធ្នូមកម្ល៉េះ។ កុមារទាំងនេះមិនទាន់អាចចាក់វ៉ាក់សាំងបង្ការវីរុសកូវីដនៅឡើយទេ ហេតុនេះហើយ វាទាមទារឲ្យកុមារដែលមានអាយុចាប់ពី៥ឆ្នាំ និងមនុស្សពេញវ័យចាក់វ៉ាក់សាំងឲ្យបានគ្រប់ចំនួន ដើម្បីជួយការពារកុមារតូចៗឲ្យចៀសផុតពីវីរុសមួយនេះ។ ប៉ុន្តែ ពុំមានភស្តុតាងណាមួយបង្ហាញពីរោគសញ្ញាធ្ងន់ធ្ងរនៃវីរុសបំប្លែងថ្មី អូមីក្រុងចំពោះកុមារក្រោម៥ឆ្នាំឡើយ។

អត្ថប្រយោជន៍នៃការចាក់វ៉ាក់សាំង
ទោះបីជាកូវីដ-១៩មានរោគសញ្ញាស្រាលលើក្មេងភាគច្រើនក៏ពិតមែន ចំពោះកុមារដែលគ្រប់អាយុចាក់វ៉ាក់សាំងទទួលបានអត្ថប្រយោជន៍២យ៉ាង ទី១គឺជួយការពារក្រុមកុមារដែលងាយរងគ្រោះ និងកាត់បន្ថយហានិភ័យនៃជំងឺធ្ងន់ធ្ងរដែលកើតលើកុមារ។ រីឯកុមារដែលមានបញ្ហាសុខភាពស្រាប់ គឺចាំបាច់ណាស់ក្នុងការទទួលបានវ៉ាក់សាំងបង្ការវីរុសកូវីដ-១៩។
ភស្តុតាងថ្មីៗបានបង្ហាញថា ក្មេងដែលមានជំងឺតំណពូជ ជំងឺមេតាបូលីស ជំងឺបេះដូង ឬជំងឺសួតជាដើម សុទ្ធតែមានហានិភ័យនៃការឆ្លងវីរុសកូវីដធ្ងន់ធ្ងរ៕
ចុចអាន៖ស្ត្រីពពោះមិនទាន់ចាក់វ៉ាក់សាំងកូវីដ បង្កជាក្ដីបារម្ភ ពេលអូមីក្រុងរាតត្បាត
ចុចអាន៖ហេតុផល ៥ យ៉ាង ត្រូវព្យាយាមចៀសវាងការឆ្លងអូមីក្រុងឲ្យបាន

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានជាតិ៨ ម៉ោង ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
សន្តិសុខសង្គម១ ថ្ងៃ ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់