Connect with us

សុខភាព

អ្វី​ទៅជា​ផល​ប៉ះពាល់​នៃ​ដុំ​ស្បូន​ដល់​ស្ត្រី​មាន​ផ្ទៃពោះ និង​គភ៌

បានផុស

នៅ

​ដុំ​ស្បូន ជា​ដុំ​សាច់​ដែល​កើត​ចេញពី​សាច់ដុំ​ស្បូន​។ ជាទូទៅ​ដុំ​ស្បូន​ជា​ដុំ​ស្លូត តែ​វា​អាច​មាន​ការ​រីក​ទំហំ ដែល​ធ្វើ​ឲ្យ​មានការ​រំខាន​ដល់​សរីរាង្គ​ដែល​នៅ​ក្បែរ ដូចជា​ប្លោកនោម ពោះវៀន និង​តម្រងនោម​ជាដើម​។ បើ​ទីតាំង​ដុំ​ស្បូន នៅ​ក្នុង​ស្រទាប់​រដូវ វា​អាច​ឲ្យ​មានការ​រំខាន​ដល់​ការ​តោង​ជាប់​របស់​កូន ដែល​ជា​កត្តា​ប្រឈមមុខ​នឹង​ភាព​ពិបាក​មាន​កូន ឬ​ការ​រលូត​កូន​ញឹកញាប់​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ក្នុង​ករណី​ស្ត្រី​មាន​ផ្ទៃពោះ ហើយ​ដឹង​ថា​ខ្លួន​មាន​ដុំ​ស្បូន ស្ត្រី​គួរ​តែ​មាន​ការ​តាមដាន​ជាមួយ​គ្រូពេទ្យ​ឯកទេស ដើម្បី​ឲ្យ​មានការ​សម្រាល​ប្រកបដោយ​សុវត្ថិភាព​។​

​ក. ការ​មាន​ផ្ទៃពោះ​អាច​ជះឥទ្ធិពល​ទៅលើ​ដុំ​ស្បូន​ដូចជា

– ការ​ឡើង​ទំហំ​នៃ​ដុំ​ស្បូន ដោយសារ​ការ​កើន​ឡើង​នៃ​ចរន្ត​អ័រម៉ូន​ ក្នុង​ពេល​មាន​ផ្ទៃពោះ​

​‍​‍​‍​ – ការ​ឈឺ​ចុកចាប់​លើ​ដុំ​ស្បូន​ក្នុង​ពេល​ពពោះ​។​

​ខ. ដុំ​ស្បូន​អាច​ផ្តល់​ផលវិបាក​ដល់​គភ៌​ដូចជា​

– ការ​រលូត ឬ​ការ​សម្រាលកូន​មុន​ខែ ចំពោះ​ដុំ​ស្បូន​ដែល​ទីតាំង​នៅ​ក្នុង​ស្រទាប់​រដូវ​។​

– អាច​រំខាន​ដល់​ការ​បង្វិល​របស់​កូន ដែល​ធ្វើ​ឲ្យ​កូន​ក្នុង​ផ្ទៃ​ស្ថិតក្នុង​ទម្រង់​មួយ​ពិបាក​សម្រាល​។​

– អាច​ជា​រនាំង​ខណ្ឌ រវាង​មាត់ស្បូន និង​កូន ដែល​ជា​កត្តា​សម្រាល​តាម​ធម្មជាតិ​មិនបាន នឹង​ត្រូវ​ប្រឈមមុខ​នឹង​ការ​សម្រាល​ដោយ​ការវះកាត់​។​

– ការ​ធ្លាក់​ឈាម​ក្រោយ​សម្រាល ដោយ​ស្បូន​កន្ត្រាក់​មិនបាន​ល្អ​។​

​គ. ការព្យាបាល​

​ការ​ព្យាបាល​ដោយ​ការវះកាត់​ដុំ​ស្បូន​ ក្នុង​ពេល​ពរ​ពោះ ឬ​ក្នុង​ពេល​សម្រាលកូន ត្រូវ​មាន​ការប្រុងប្រយ័ត្ន​ខ្ពស់ ព្រោះ​វា​អាច​ឲ្យ​មានការ​បាត់បង់​ឈាម​ច្រើន ដោយសារ​ស្បូន​ក្នុង​ពេល​មាន​ផ្ទៃពោះ​ គឺ​សំបូរ​សរសៃឈាម​ច្រើនជាង​ពេល​មិន​មាន​ផ្ទៃពោះ​។​

“​សូម​ស្ត្រី​ជា​មាតា មេត្តា​យកចិត្តទុកដាក់​តាមដាន​សុខភាព ដោយ​ការ​មក​ពិគ្រោះ ពិនិត្យ​ផ្ទៃពោះ ពិនិត្យ​អេកូ​សាស្ត្រ​ឲ្យ​បាន​ទៀងទាត់ តាម​ការ​កំណត់​ដោយ​គ្រូពេទ្យ​ជំនាញ​។ សូម​អញ្ជើញ​មក​ទទួល​ការ​ប្រឹក្សា​ច្បាស់លាស់​ជាមួយ​គ្រូពេទ្យ​ឯកទេស​នៃ​មន្ទីរពេទ្យ​កាល់ម៉ែត ប្រសិនបើ​មាន​បញ្ហា​ដូច​បាន​ជូន​ជ្រាប​ខាងលើ​”៕

អត្ថបទ៖ ​រស្មី

សូមចុចអាន៖ ​ស្ត្រី​ដែលមា​ន​ក្រុម​ឈាម​ដក​(-) ប្រឈម​បញ្ហា​អ្វីខ្លះ​ពេល​មាន​ផ្ទៃពោះ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៧ ម៉ោង មុន

នគរបាល​ឡោមព័ទ្ធ​ខុន​ដូ​មួយ​កន្លែងទាំងយប់ ឃាត់​ជន​បរទេស​ប្រុសស្រីជាង ១០០នាក់

ព័ត៌មានជាតិ៨ ម៉ោង មុន

លោក ហេង សួរ ៖ កិច្ច​ប្រជុំកំពូលវាយនភណ្ឌសកល នឹង​ធ្វើ​ឱ្យ​កម្ពុជា​ក្លាយ​ជាគោលដៅ​ទាក់ទាញទាំងអាជីវកម្មនិងវិនិយោគទុន 

ព័ត៌មានជាតិ៩ ម៉ោង មុន

សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវផ្ដល់ការឧបត្ថម្ភ​​ជា​ប្រចាំ​ខែ​ដល់​កុមារ​កំព្រា និងកុមារ​មាន​ទុក្ខលំបាក​នៅ​មណ្ឌលមែកឈើ

ព័ត៌មានជាតិ១០ ម៉ោង មុន

រដ្ឋមន្ត្រីព័ត៌មាន៖ ក្រុមប្រឆាំងនៅក្រៅប្រទេសបង្កើតព័ត៌មានក្លែងក្លាយ ដើម្បីបញ្ឆេះកំហឹងពលរដ្ឋ ឱ្យផ្ដួលរំលំរដ្ឋាភិបាល

សេចក្ដីជូនដំណឹង១១ ម៉ោង មុន

ក្រុមហ៊ុន Smart Axiata ទទូលបានពានរង្វាន់ “បរិយាបន្នឌីជីថល” ពីរឆ្នាំជាប់គ្នាៗ ពីកម្មវិធី AmCham CSR Excellence Awards

Sokha Hotels

ព័ត៌មានពេញនិយម