សុខភាព
ក្រោយចាក់ដូសជំរុញ ហេតុអ្វីអ្នកខ្លះអត់ស្រួលខ្លួន តែខ្លះស្រស់ស្រាយធម្មតា?
ជាទូទៅ បន្ទាប់ពីចាក់វ៉ាក់សាំងហើយ យើងច្បាស់ជាទទួលផលរំខានពីវ៉ាក់សាំង បណ្ដាលឲ្យយើងមិនស្រួលខ្លួន ខ្លះងើបខ្លួនមិនចង់រួចផងក៏មាន។ ចម្លែកអី មានគ្នាយើងខ្លះទៀតចាក់ដូសជំរុញដូចគ្នាដែរ តែមានអារម្មណ៍ធម្មតា មិនទ្រុឌទ្រោមដូចគេដូចឯងសោះ។

ហេតុអ្វីបានជាក្រោយចាក់ដូសជំរុញ អ្នកខ្លះឈឺខ្លួន ហើយខ្លះទៀតអារម្មណ៍ស្រស់ស្រាយធម្មតា?
វេជ្ជបណ្ឌិត Sunaina Suhag គ្រូពេទ្យគ្រួសារនៅគ្លីនិកក្នុងតំបន់ Austin រដ្ឋTexas សហរដ្ឋអាមេរិកបានឲ្យដឹងថា
មនុស្សមួយចំនួនទទួលផលរំខានពីវ៉ាក់សាំង ចំណែកអ្នកខ្លះទៀតមិនមាន ក៏ព្រោះតែប្រព័ន្ធការពាររាងកាយរបស់យើងម្នាក់ៗមានលក្ខណៈខុសពីគ្នា។ ការឆ្លើយតបជារោគសញ្ញាចំពោះវ៉ាក់សាំងអាចអាស្រ័យទៅតាមអាយុ ភេទ និងប្រវត្តិជំងឺរបស់យើង។ យ៉ាងណា មិនបាច់បារម្ភទេ ក្រោយចាក់វ៉ាក់សាំងរួចរាងកាយរបស់យើងនឹងបង្កើតនូវប្រព័ន្ធការពារដែលយើងចង់បាន មិនថាយើងទទួលផលរំខាន ឈឺចុកចាប់ពេញរាងកាយ ឬក៏អត់ទេ។
រោគសញ្ញានៃផលរំខានក្រោយចាក់វ៉ាក់សាំងដូសជំរុញ
តាមពិតទៅ ផលរំខានពីដូសជំរុញស្រដៀងនឹងអ្វីដែលយើងធ្លាប់ជួបប្រទះក្រោយចាក់វ៉ាក់សាំងដូសទី១ ឬទី២ អ៊ីចឹងដែរ។ នេះមានន័យថា យើងអាចនឹងមិនមានអារម្មណ៍ប្លែកអ្វីទាំងអស់ ឬអាចជួបបញ្ហាប៉ុន្មានខាងក្រោមដូចជា៖
- ឈឺចាប់នៅកន្លែងចាក់ថ្នាំ
- គ្រុន ឬក្ដៅខ្លួន
- អស់កម្លាំង
- ឈឺក្បាល
- ញាក់
- ឈឺសាច់ដុំ
- ចង្អោរ ក្អួត។

ទោះជាយ៉ាងណាក៏ដោយ យើងគ្រប់គ្នាគួរតែទទួលបានដូសជំរុញបន្ថែម ពិសេសអំឡុងពេលរាលដាលវីរុសបំប្លែងអូមីក្រុងនេះ។ ផ្ទុយទៅវិញ បើយើងចាក់វ៉ាក់សាំងហើយក្ដៅខ្លួន តែមិនបាត់ទៅវិញក្នុងរយៈពេល ៤៨ម៉ោង ឬលើសនេះ យើងគួរទាក់ទងទៅគ្រូពេទ្យ ដើម្បីសួរព័ត៌មាន និងប្រាប់ពីអាការៈដែលយើងមានក្រោយចាក់វ៉ាក់សាំងរួច៕
ចុចអាន៖ស្ត្រីពពោះមិនទាន់ចាក់វ៉ាក់សាំងកូវីដ បង្កជាក្ដីបារម្ភ ពេលអូមីក្រុងរាតត្បាត
ចុចអាន៖វីរុសបំប្លែង អូមីក្រុង ភាគច្រើនឆ្លងតែក្មេងជាងមនុស្សធំ?

-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
សន្តិសុខសង្គម២២ ម៉ោង ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម១ សប្តាហ៍ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ជីវិតកម្សាន្ដ១២ ម៉ោង ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ