សុខភាព
ហេតុអ្វីបានជាកើតជំងឺរលាកសន្លាក់?
ជំងឺរលាកសន្លាក់ (arthritis) មានច្រើនសណ្ឋាន ប៉ុន្តែជំងឺរលាកសន្លាក់មួយដែលគេតែងជួបប្រទះញឹកញាប់ គឺជាជំងឺមួយដែលកើតឡើងដោយសារការលើសអាស៊ីដអ៊ុយរីកក្នុងឈាម (gouty arthritis due to hyperuricemia)។
ប្រសិនបើយើងមិនព្យាបាលឲ្យត្រឹមត្រូវ ទាន់ពេលវេលា ជាមួយគ្រូពេទ្យជំនាញទេ នោះវានឹងបណ្ដាលឲ្យមានការឈឺចាប់ និងរំខានដល់ការរស់នៅ និងប្រកបរបរប្រចាំថ្ងៃ រហូតដល់ពិការភាពក៏មាន។ គេឃើញភាគច្រើនជំងឺនេះកើតលើមនុស្សប្រុសដែលមានអាយុចន្លោះពី៣០-៤៥ឆ្នាំ (រីឯ មនុស្សស្រីច្រើនកើតក្រោយអាយុ៥៥ឆ្នាំ)។ ផ្ទុយទៅវិញ មនុស្សទាំងពីរភេទក្រោយអាយុ៦៥ឆ្នាំ សុទ្ធតែអាចប្រឈមនឹងជំងឺនេះ បើមានកត្តាដូចរៀបរាប់ខាងក្រោម។
ក)- កត្តាប្រឈមដែលជំរុញឲ្យងាយនឹងកើតជំងឺលើសអាស៊ីដអ៊ុយរីកនេះរួមមាន ៖
១. មនុស្សលើសទម្ងន់
២. អ្នកពិសាជាតិអាល់កុលញឹកញាប់ ជាពិសេស ស្រាបៀ ស្រាវីស្គី ជីន វុលដកា ឫ ស្រារ៉ូម
៣. អ្នកញុំាអាហារច្រើនលើសកម្រិត ឫពោះទទេយូរពេក
៤. អ្នកជំងឺខ្សោយតម្រងនោមរ៉ាំរ៉ៃ
៥. អ្នកជំងឺមានសំពាធឈាមលើស
៦. អ្នកចូលចិត្តឧស្សាហ៍បរិភោគសាច់ គ្រឿងសមុទ្របរិមាណច្រើន
៧. អ្នកកំពុងប្រើថ្នាំមួយចំនួន ដែលនាំទៅរកការលើសអាស៊ីដអ៊ុយរីកក្នុងឈាម (ដោយមិនបានពិគ្រោះពេទ្យ)

ខ)- រោគសញ្ញា នៃជំងឺលើសអាស៊ីដអ៊ុយរីក រួមមាន៖

– នៅលើស្បែក និងនៅសន្លាក់ មានលេចចេញជាដុំពកៗ (chronic tophaceous gout)
– នៅតម្រងនោម ឃើញមានជាគ្រួសតម្រងនោម
– សន្លាក់ដែលមានការប៉ះពាល់ខ្លាំង ជាពិសេសគឺសន្លាក់ ជង្គង់ កដៃ កជើង និងមេជើង គឺមានជាលក្ខណៈ ហើម ក្ដៅ ឡើងក្រហម និងឈឺចាប់ខ្លាំង ពិសេសស្ដែងចេញភ្លាមៗពិបាកនឹងទ្រាំ
គ)- ការធ្វើរោគវិនិច្ឆ័យនិងព្យាបាល ៖
បើបងប្អូន ប្រជាពលរដ្ឋ មានអាការៈដូចបានរៀបរាប់ខាងលើ សូមមេត្តាជួបពិគ្រោះជាបន្ទាន់ជាមួយគ្រូពេទ្យជំនាញ ដើម្បីធ្វើរោគវិនិច្ឆ័យឲ្យបានច្បាស់លាស់ និងកំណត់វិធីសាស្ត្រព្យាបាល តាមដានឲ្យបានត្រឹមត្រូវ និងទាន់ពេលវេលា ជៀសវាងការប្រើថ្នាំដោយខ្លួនឯង ដែលអាចបណ្ដាលឲ្យមានគ្រោះថ្នាក់ធ្ងន់ធ្ងរ។

បង្ការការលើសអាស៊ីដអ៊ុយរីកក្នុងឈាម គឺការពារសន្លាក់លោកអ្នក និងជាពិសេសគឺការពារប្រព័ន្ធតម្រងនោម និងបេះដូងរបស់លោកអ្នក៕
អត្ថបទ៖ រស្មី

-
សន្តិសុខសង្គម២ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម១ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានជាតិ២០ ម៉ោង ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា