សុខភាព
ចាក់វ៉ាក់សាំង Pfizer និង Moderna អាចជួបផលរំខានកម្រ “ហើមកូនកណ្ដុរ”
គ្នាយើងភាគច្រើនដែលបានចាក់វ៉ាក់សាំងកូវីដ-១៩ ទាំងពីរដូស និងដូសជំរុញលើកទី៣ ច្បាស់ជាបានយល់ច្រើនពីផលរំខាន កើតឡើងក្រោយចាក់ហើយ។ ធម្មតាផលរំខានរបស់វ៉ាក់សាំង មិនមានអ្វីច្រើនក្រៅពីក្ដៅខ្លួន ចុកដៃ ឬអស់កម្លាំងទេ ប៉ុន្តែវ៉ាក់សាំងក៏អាចបង្កផលរំខានកម្រមួយចំនួនបានដែរ ជាក់ស្ដែងដូចជា វ៉ាក់សាំង Pfizer និង Moderna ជាដើម។

យោងតាមរបាយការណ៍សុវត្ថិភាពវ៉ាក់សាំងកូវីដ-១៩របស់ Therapeutic Goods Administration (TGA) នៃក្រសួងសុខាភិបាលប្រទេសអូស្ត្រាលីចេញលើកដំបូងក្នុងឆ្នាំ ២០២២នេះ ការហើមកូនកណ្ដុរ គឺជាផលរំខានមិនល្អមួយដែលត្រូវបានរាយការណ៍ញឹកញាប់បំផុត បន្ទាប់ពីចាក់វ៉ាក់សាំងដូសជំរុញ។
ការធ្វើតេស្ដសាកល្បងគ្លីនិកបង្ហាញឲ្យឃើញថា មនុស្សម្នាក់ក្នុងចំណោម ២០នាក់ដែលចាក់វ៉ាក់សាំង Pfizer ហើយមនុស្សម្នាក់ក្នុងចំណោម ១០នាក់ដែលចាក់វ៉ាក់សាំង Moderna ជួបបញ្ហាហើម ឬឈឺកូនកណ្ដុរត្រង់តំបន់ក្លៀក បន្ទាប់ពីចាក់ដូសជំរុញរួច។
ស្របគ្នានេះ របាយការណ៍ TGA បញ្ជាក់ថា ការហើម ឬឈឺកូនកណ្ដុរក្រោយចាក់វ៉ាក់សាំងដូសជំរុញ ជាផលរំខានកម្រ តែមិនមែនជាបញ្ហាគួរឲ្យព្រួយបារម្ភនោះទេ ហើយក៏ជាសញ្ញាមួយបញ្ជាក់ថារាងកាយកំពុងបង្កើតអង់ទីគ័រប្រឆាំងនឹងវីរុស។ នេះមិនមានន័យថា ទាល់តែហើមកូនកណ្ដុរ ឬមានសញ្ញាផលរំខានដទៃទើបវ៉ាក់សាំងមានប្រសិទ្ធភាព និងក្នុងខ្លួនយើងមានអង់ទីករនោះទេ។ ពោលគឺ ឲ្យតែយើងបានចាក់វ៉ាក់សាំង ក្នុងរាងកាយយើងនឹងមានរនាំងការពារខ្លួនពីវីរុសជានិច្ច។

យ៉ាងណាមិញ បើគ្នាយើងជាមនុស្សម្នាក់ក្នុងចំណោម ១០-២០នាក់ទៀតដែលហើមកូនកណ្ដុរ ក្រោយចាក់វ៉ាក់សាំងជំរុញ មិនបាច់បារម្ភពេកទេ ប៉ុន្តែបើកូនកណ្ដុរឡើងហើមធំ គួរតែទៅពិនិត្យជាមួយគ្រូពេទ្យ ហើយបើកូនកណ្ដុរមានការឈឺចាប់ អាចញ៉ាំថ្នាំបំបាត់ការឈឺចាប់ និងរង់ចាំរហូតធូរស្រាលដោយឯកឯង៕
ចុចអាន៖ក្រោយចាក់ដូសជំរុញ ហេតុអ្វីអ្នកខ្លះអត់ស្រួលខ្លួន តែខ្លះស្រស់ស្រាយធម្មតា?
ចុចអាន៖ដូសទី៤ ដុះអង់ទីគ័រមែន តែមិនទាន់ខ្លាំង ដល់កម្រិតការពារ អូមីក្រុង បានទេ

-
KPT+៧ ថ្ងៃ ago
តំបន់កោះដ៏ពេញនិយមសម្រាប់សកម្មភាពកម្សាន្ត របស់ខេត្តកោះកុង
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
អាមេរិកគ្រោងដាក់កម្ពុជាក្នុងបញ្ជីលឿង៖សម្ដេចតេជោ ថាជាសិទ្ធិរបស់គេ គ្មានអ្វីត្រូវខ្វល់ តែត្រូវកសាងប្រទេសឱ្យខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ពីឆ្នាំ២០០៩ ដល់បច្ចុប្បន្ន ឥស្សរជនជាន់ខ្ពស់៥រូប ត្រូវបានតម្លើងឋានន្តរសក្ដិ ថ្នាក់នាយឧត្តមសេនីយ៍ផុតលេខ ផ្កាយមាស៥
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
និយាយជាមួយពូទីនចប់ភ្លាម ត្រាំ ថា បើផ្ទុះសង្គ្រាមលោកលើកទី៣ ទ័ពអាមេរិក ក៏អាចចូលប្រយុទ្ធដែរ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Breaking News៖ អគ្គិភ័យកំពុងឆេះនៅផ្លូវសឡា សង្កាត់ស្ទឹងមានជ័យទី១
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព្រះតេជគុណ ជួន កក្កដា គ្រោងលាចាកសិក្ខាបទនៅព្រឹកនេះ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Breaking News៖ អគ្គិភ័យកំពុងឆេះឃ្លាំងស្តុកអេតចាយ(មានវីដេអូ)
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
អឺរ៉ុបនឹងសាងសង់ស្ពានតម្លៃជាង១០លានដុល្លារភ្ជាប់ទៅកោះខ្សាច់ទន្លានៅខេត្តកណ្ដាល