សុខភាព
តិចនិកលាងសម្អាតទំពាំងបាយជូរ កុំឲ្យសល់ថ្នាំសម្លាប់សត្វល្អិត
ទំពាំងបាយជូរ ជាផ្លែឈើដែលស្ថិតក្នុងប្រភេទផលិតផលដែលមានកំហាប់ថ្នាំសម្លាប់សត្វល្អិតខ្ពស់។ ប្រសិនបើយើងលាងសម្អាតមិនបានស្អាតត្រឹមត្រូវទេ ថ្នាំសម្លាប់សត្វល្អិតអាចនៅជាប់នឹងផ្លែទំពាំងបាយជូរ ពេលយើងញុំាទៅអាចប៉ះពាល់ដល់ខួរក្បាល និងប្រព័ន្ធប្រសាទ។ យើងគួរលាងសម្អាតផ្លែទំពាំងបាយជូរបែបណាទើបស្អាតល្អ?
សារធាតុពណ៌សនៅលើទំពាំងបាយជូ (និងប៊្លូបឺរី) មិនមែនជាសារធាតុពុល ឬថ្នាំសម្លាប់សត្វល្អិតទេ តែជាក្រមួនដែលផលិតដោយដើមទំពាំងបាយជូរ ហើយដើរតួជារបាំងការពារសត្វល្អិត បាក់តេរី និងការពារផ្លែទំពាំងបាយជូរឱ្យនៅស្រស់ល្អ។
យើងអាចញុំាទាំងក្រមួននៅលើសំបកផ្លែទំពាំងបាយជូរបាន ប៉ុន្តែក្រមួនទាំងនេះអាចមានរសជាតិចត់បន្តិចបន្តួច ដូច្នេះភាគច្រើនយើងចូលចិត្តលាងវាចេញ។
ខាងក្រោមនេះជាតិចនិច ៣ យ៉ាងដែលយើងអាចលាងសម្អាតផ្លែទំពាំងបាយជូរបាន៖
១. លាងជាមួយទឹកស្អាត
មុនដំបូងយើងត្រូវបើកទឹករ៉ូប៊ីណេ រួចលាងផ្លែទំពាំងបាយជូរថ្នមៗ ៣០ វិនាទី។ ការលាងបែបនេះអាចកម្ចាត់បាក់តេរីនៅលើផ្លែទំពាំងបាយជូរបានប្រហែល ៨៥% ហើយក៏អាចលាងជម្រះថ្នាំសំលាប់សត្វល្អិតបានដែរ។
បន្ទាប់មកដាក់ចានដែកត្រាំផ្លែទំពាំងបាយជូរជាមួយទឹកពី ៥ ទៅ ១០ នាទីដើម្បីកម្ចាត់បាក់តេរី និងថ្នាំសម្អាប់សត្វល្អិតបន្ថែម។
យើងគួរចៀសវាងត្រាំទំពាំងបាយជូរក្នុងឡាប៊ូលាងចានផ្ទាល់ ព្រោះអាចបណ្តាលឆ្លងបាក់តេរី និងអាចបង្កជាជំងឺ។ ប្រសិនបើយើងចង់ត្រាំទំពាំងបាយជូរក្នុងឡាប៊ូលាងចានផ្ទាល់ យើងត្រូវលាងឡាប៊ូលាងចានឱ្យស្អាតជាមុនសិន។
បន្ទាប់មកយើងចាក់ទឹកចេញ ហើយលាងទំពាំងបាយជូរម្តងទៀត រួចបេះទំពាំងបាយជូរដែលខូច ឬរលួយចេញ ហើយទុកឱ្យទំពាំងបាយជូរស្រក់ទឹករហូតដល់ស្ងួត។
២. ត្រាំក្នុងទឹកលាយទឹកខ្មេះ
យើងត្រូវត្រាំផ្លែទំពាំងបាយជូរក្នុងទឹក ៣ ភាគ ជាមួយទឹកខ្មេះ ១ ភាគប្រហែល ៥ ទៅ ១០ នាទី។ ការត្រាំបែបនេះអាចដើម្បីកម្ចាត់បាក់តេរី និងថ្នាំសម្លាប់សត្វល្អិតបានប្រហែល ៩៨% ។
បន្ទាប់មកលាងជម្រះផ្លែទំពាំងបាយជូរក្រោមទឹករ៉ូប៊ីណេរយៈពេល ១ នាទីដើម្បីលាងសម្អាតបាក់តេរី ថ្នាំសម្លាប់សត្វល្អិត និងទឹកខ្មេះដែលនៅសេសសល់ រួចទុកឱ្យផ្លែទំពាំងបាយជូរស្រក់ទឹកប្រហែល ១០ នាទី។
៣. លាងជាមួយម្សៅ Baking Soda និងអំបិល
មុនដំបូងយើងត្រូវបើកទឹករ៉ូប៊ីណេ រួចលាងផ្លែទំពាំងបាយជូរថ្នមៗ ៣០ វិនាទីសិន ហើយយើងត្រូវយកកន្រ្តៃកាត់ទំពាំងបាយជូរទាំងទងចេញពីចង្កោមរួចដាក់ក្នុងចានដែក (ចៀសវាងប្រឡេះផ្លែទំពាំងបាយជូរចេញពីទង)។
បន្ទាប់មករោយអំបិល និងម្សៅ Baking Soda សូដា ១ ទៅ ២ ស្លាប់ព្រាកាហ្វេលើទំពាំងបាយជូរ អាស្រ័យលើបរិមាណផ្លែទំពាំងបាយជូរ។ រួចអង្រួនចានដែកពីម្ខាងទីម្ខាងប្រហែល ៣០ វិនាទីដើម្បីឱ្យអំបិល និងម្សៅបេកឃីងសូដាប្រឡាក់ផ្លែទំពាំងបាយជូរសព្វល្អ។
ជាចុងក្រោយ យើងត្រូវលាងជម្រះផ្លែទំពាំងបាយជូរម្តងទៅពីរដងទៀតដើម្បីសម្អាតថ្នាំសម្លាប់សត្វល្អិត បាក់តេរី ក៏ដូចជាអំបិល និងម្សៅ Baking Soda ចេញពីផ្លែទំពាំងបាយជូរ រូចដាក់ផ្លែទំពាំងបាយជូរឱ្យស្រក់ទឹក។
ក្នុងពេលលាងសម្អាត យើងអាចប្រើច្រាសដុសធ្មេញថ្មីទន់ៗមកដុសសម្អាតផ្លែទំពាំងបាយជូរដោយថ្នមៗ។ ការធ្វើបែបនេះអាចសម្អាតថ្នាំសម្លាប់សត្វល្អិត បាក់តេរី ឬក្រមួនដែលនៅជាប់នឹងផ្លែទំពាំងបាយជូរបានដល់ទៅ ៨៥% ។
លើសពីនេះទៅទៀត យើងក៏អាចជូតផ្លែទំពាំងបាយជូរបន្ថែមជាមួយក្រដាសអនាម័យ (ក្រដាសប្រើសម្រាប់ជូតសម្អាតនៅផ្ទះបាយ) ដើម្បីកម្ចាត់បាក់តេរី ថ្នាំសម្លាប់សត្វល្អិត ឬសារធាតុក្រមួនបន្ថែម មុនពេលយើងញុំាផ្លែទំពាំងបាយជូរ។
ទំពាំងបាយជូរអាចនៅស្រស់បានយូរ ប្រសិនបើយើងក្លាសេក្នុងទូរទឹកកដោយមិនលាង។ ដូច្នេះយើងមិនចាំបាច់លាងទំពាំងបាយជូរទុកទេ ចាំដល់ពេលយើងចង់ញុំា ចាំលាងតាមបរិមាណដែលយើងត្រូវការក៏បាន៕
-
សន្តិសុខសង្គម១៧ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១៧ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច